សកម្មភាពរំលឹកខួបទិវាបុណ្យជាតិ វៀតណាមទី២កញ្ញានៅឯបរទេស។

       VOV-ក្នុងឱកាសរំលឹកខួបលើកទី៦៧បដិវត្តខែសីហានិងបុណ្យជាតិទី
២កញ្ញា និងលើកទី៤៣ទិវាមរណៈភាពរបស់លោកប្រធានហូជីមិញ នាថ្ងៃទី
១កញ្ញា​ស្ថានទូតវៀតណាមប្រចាំនៅវីណេហ្ស៊ូអេឡាបានរៀបចំពិធីដាក់ កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញលើមហាវិថី Bolivia រដ្ឋធានី Caracas
និងបើកសម្ពោធ​ទី​សក្ការៈបូជាមាតុប្រទេសក្នុងស្ថានទូត។ ថ្លែងមតិនៅពិធី
ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅវីណេហ្ស៊ូអេឡា Ngo Tien Dung បាន
អំពាវនាវសហគមន៍​ជនវៀតណាមនៅវីណេហ្ស៊ូអេឡាជានិច្ចកាលឆ្ពោះទៅ
ប្រទេសជាតិក៏ដូចជា​សាមគ្គីភាពសហប្រតិបត្តិការដើម្បីសំរេចល្អភារកិច្ច ដែលប្រគល់និងខំប្រឹងប្រែង​ហ្វឹកហាត់រៀនសូត្រនិងធ្វើតាមគំរូសិលធម៍
លោកប្រធានហូជីមិញ។

        នាថ្ងៃទី២កញ្ញាស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានរំលឹក ខួបលើកទី៦៧ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា។ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំ​នៅ​អាហ្វ្រិកខាងត្បូង Nguyen Manh Hung បានអះអាងថា​ សហគមន៍ជន
វៀត​ណាម​នៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជាជាតិ
វៀតណាម។

សកម្មភាពរំលឹកខួបទិវាបុណ្យជាតិ វៀតណាមទី២កញ្ញានៅឯបរទេស។ - ảnh 1
អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Hongkong និង Macau បានរៀបចំខួបលើកទី៦៧ទិវាបុណ្យជាតិវៀតណាម។

        នាថ្ងៃដ៏ដែលនៅដំបន់រដ្ឋបាលពិសេស Macau របស់ចិន អគ្គស្ថានកុងស៊ុល
​វៀតណាមប្រចាំនៅ Hongkong និង Macau បានរៀបចំខួបលើកទី៦៧ទិវាបុណ្យ​
ជាតិវៀតណាម។ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Hongkong និង Macau
Nguyen Thi Nha ជឿជាក់ថាសហគមន៍ជនវៀតណាមនៅ Macau បន្តលើកកំពស់​ប្រពៃណីជួយគ្នាទៅវិញទៅមករួមចំណែកក្នុងការរក្សានិងពង្រីករូបភាពស្អាត
របស់វៀតណាមក្នុងកែវភ្នែកប្រជាជនដំបន់ក៏ដូចជាមិត្តភ័ក្កអន្តរជាតិ។

        នាថ្ងៃទី២កញ្ញានៅវិថីមួយចំនួននៅរដ្ឋធានីវៀងច័ន្ទឡាវ ប្រជាជនបានព្យួរ
ទង់​ជាតិវៀតណាម។ ការព្យួរទង់ជាតិបានបង្ហាញច្បាស់ស្មារតីប្រជាជាតិនិង
ចំណង​មិត្តភាពពិសេសវៀតណាម-ឡាវនៅប្រទេសឡាវក្នុងឱកាសឆ្នាំមិត្តភាព​
សាមគ្គីភាព​វៀត​ណាម-ឡាវនិងរំលឹកបណ្ដាទិវាបុណ្យធំៗនៃប្រទេសទាំងពីរ។​ ក្នុងឱកាសនេះដែរស្ថាប័នអង្គការឡាវក៏បានព្យួរទង់ជាតិវៀតណាមនិងមាន​សកម្មភាពជាច្រើនបង្ហាញច្បាស់មនោសញ្ចេតនាពិសេសចំពោះទិវាបុណ្យជាតិ​
វៀតណាមផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ