ស្ថានទូតប្រទេសម្ចាស់ផ្ទះ World Cup 2023 ជួបសំណេះសំណាល និង​លើកទឹកចិត្ត​ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski និង ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson បានអបអរសាទរចំពោះក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាការិនីបាល់ទាត់វៀតណាម ព្រោះបានក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃព្រឹត្តិការណ៍កីឡានេះ។
ស្ថានទូតប្រទេសម្ចាស់ផ្ទះ World Cup 2023 ជួបសំណេះសំណាល និង​លើកទឹកចិត្ត​ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម - ảnh 1ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម លោក Mai Duc Chung

នាយប់ថ្ងៃទី ២ ខែកក្កដា នៅទីក្រុងហាណូយ ស្ថានទូតនូវែលសេឡង់ និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានរៀបចំពីធីជួបសំណេះសំណាល ជូនដំណើរក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមក្នុងឱកាសធ្វើដំណើរចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣ (World Cup នារី ឆ្នាំ ២០២៣)

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski និង ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson បានអបអរសាទរចំពោះក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាការិនីបាល់ទាត់វៀតណាម ព្រោះបានក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃព្រឹត្តិការណ៍កីឡានេះ។

ជាការឆ្លើយតប ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម លោក Mai Duc Chung បានឲ្យដឹងថា៖ “នេះជាលើកដំបូងហើយ ដែលភ្លេងជាតិ វៀតណាមបានចាក់ផ្សាយនៅលើសង្វៀនបាល់ទាត់នារីពិភពលោក។ បាល់ទាត់នារីវៀតណាមបានទន្ទឹមរង់ចាំប្រការនេះតាំងពីយូរណាស់មកហើយ។ ដើម្បីឈានចូលការប្រកួតនេះ ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម។ យើងខ្ញុំសន្យាថានឹងបន្តសាមគ្គីភាព ប្រកួតយ៉ាងប្ដូរផ្ដាច់ មិនត្រឹមតែជាមួយស្មារតីនារីវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមួយស្មារតីនារីនូវែលហ្សេឡង់ នារីអូស្ត្រាលី និងស្មារតីនារីនៅទូទាំងពិភពលោកទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ