សាធារណៈមតិកូរ៉េខាងត្បូងស្តី​ពី​យថាទស្សន៍នៃទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃទី ២២-២៣ ខែមិថុនាបានជូនដំណឹងអំពីសកម្មភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២-២៤ ខែមិថុនា។
សាធារណៈមតិកូរ៉េខាងត្បូងស្តី​ពី​យថាទស្សន៍នៃទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាមួយកុមារនៅទីក្រុងហាណូយ។ រូបថត៖ Thong Nhat/VNA

អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Do-woon បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចាត់ទុកជាការចាប់ផ្តើមរយៈពេល ៣០ឆ្នាំថ្មីនៃទំនាក់ទំនងទ្វេភាគីកូរ៉េខាងត្បូង-វៀតណាម។ លោកប្រធានាធិបតី Yoon Suk Yeol បានជ្រើសរើសវៀតណាមដែលជាដៃគូពាណិជ្ជកម្មធំមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗចំនួន៣ សម្រាប់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងទៅកាន់ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន); ហើយបានយកដំណើរទស្សនកិច្ចនេះ ជាសញ្ញាសម្គាល់មួយដើម្បីពង្រឹងគោលនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ខ្សែសង្វាក់ផ្គត់ផ្គង់-សន្តិសុខ-វប្បធម៌រវាងភាគីទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ទូរទស្សន៍ KBS និងកាសែតធំៗដូចជា Joongang Ilbo កាសែតសេដ្ឋកិច្ច Chosun Ilbo សុទ្ធតែសង្កត់ធ្ងន់លើការដែលគណៈប្រតិភូសេដ្ឋកិច្ចដ៏“ច្រើនកុះករ” បានអមដំណើរប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។ មជ្ឈដ្ឋានកាសែតសង្កត់ធ្ងន់លើសារៈសំខាន់របស់វៀតណាមដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតរបស់កូរ៉េខាងត្បូង ក៏ដូចជាទីផ្សារពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងនៅតំបន់អាស៊ីអាគ្នេយ៍។ គណៈប្រតិភូសេដ្ឋកិច្ចអមដំណើរប្រធានាធិបតីកូរ៉េខាងត្បូងរួមមានសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនដែលជាគណៈប្រតិភូសេដ្ឋកិច្ចធំបំផុតអមដំណើរប្រធានាធិបតី Yoon Suk Yeol ចាប់តាំងពីពេលលោកឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំ ២០២២ មក។

ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យ Choe Won-gi ប្រធានមហាវិទ្យាល័យស្រាវជ្រាវអាស៊ាន-ឥណ្ឌា បណ្ឌិត្យសភាការទូតជាតិកូរ៉េខាងត្បូង (KNDA) បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យបង្កើតឡើងការផ្លាស់ប្តូរក្នុងទំនាក់ទំនងទ្វេភាគី ពីព្រោះវៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលោកប្រធានាធិបតី Yoon Suk Yeol អញ្ជើញមកបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង។ បើក្រឡែកមើលពីទស្សនៈយុទ្ធសាស្ត្រ កូរ៉េខាងត្បូងនិងវៀតណាមមានផលប្រយោជន៍ទៅវិញទៅមកនៅកម្រិតខ្ពស់ ចែករំលែកផលប្រយោជន៍រួមលើវិស័យសេដ្ឋកិច្ច សន្តិសុខ រហូតដល់សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ