សាធារណៈមតិចាប់អារម្មណ៍ចំពោះសន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣

(VOVWORLD) - ដោយបានតាមដានសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ នោះ លោក Thai Ba Binh នៅសង្កាត់ Hung Vuong ខ័ណ្ឌ Hong Bang ទីក្រុង Hai Phong មានចំណាប់អារម្មណ៍លើខ្លឹមសារ ត្រូវផ្សារភ្ជាប់ការកសាងការពង្រឹងបក្ស ជាមួយការកសាងប្រព័ន្ធនយោបាយ។ 
សាធារណៈមតិចាប់អារម្មណ៍ចំពោះសន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣ - ảnh 1សន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣ 

លោកបានចាត់ទុកថា ដើម្បីអនុវត្តន៍ភារកិច្ចនេះយ៉ាងល្អ គឺកម្មាភិបាល បក្ខជនគ្រាប់រូប ថ្នាក់មូលដ្ឋានត្រូវពង្រីក “ ចរិតលក្ខណៈបក្ស” ក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយផ្សារភ្ជាប់ជាមួយការកសាងក្រុមប្រជុំជន និងស្ថាប័នស្អាតស្អំ និងខ្លាំងមាំមូន៖ “ការកសាងសាខាបក្សយ៉ាងខ្លាំងមាំមួនគឺផ្ដើមចេញពីបក្ខជនដែលមានការទទួលខុសត្រូវចំពោះបក្ស និងចំពោះប្រជាជន; ជាមជ្ឈមណ្ឌលកសាងផែនសាមគ្គីប្រជាជនទាំងមូល ដំបូងឡើយគឺនៅទីប្រជុំជន។ ដូច្នេះហើយ កម្មាភិបាល និងបក្ខជនគ្រប់រូបចាំបាច់ត្រូវពង្រីក“ ចរិតលក្ខណៈបក្ស ចរិតលក្ខណៈប្រយុទ្ធ និងចរិតលក្ខណៈទិទៀន និងស្វ័យទិទៀន”។

សាធារណៈមតិចាប់អារម្មណ៍ចំពោះសន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣ - ảnh 2លោក Thai Ba Binh នៅសង្កាត់ Hung Vuong ខ័ណ្ឌ Hong Bang ទីក្រុង Hai Phong

ចំណែកលោក Vu Chuc ពលរដ្ឋម្នាក់នៅសង្កាត់ Bai Chay ទីក្រុង Ha Long ខេត្ត Quang Ninh មានចំណាប់អារម្មណ៍ជាពិសេសចំពោះការដែលមជ្ឈឹមបានឯកភាពគ្នាធ្វើការសិក្សាស្រាវជ្រាវ កសាងសេណារីយ៉ូកំណើនថ្មីសម្រាប់ដំណាក់កាលក្រោយកូវីដ ១៩ យ៉ាងឆាប់ៗ ព្រោះថារាល់ការតម្រង់ទិសដៅទូទៅនឹងជួយខឿនសេដ្ឋកិច្ចស្ដារឡើងវិញ ហើយប្រជាជន និងពលករអាចរក្សាបានជីវភាពរស់នៅស្ថិរភាពឡើងវិញយ៉ាងឆាប់ៗ៖ “ក្រោយពីមជ្ឈឹមបានធ្វើការពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចនោះ ប្រជាជនពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ព្រោះថារយៈពេលកន្លងទៅជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងធំធេងដល់ប្រជាជន។ ឥឡូវនេះជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ដោយជួយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថាយើងនឹងសម្រេចបានរាល់គោលដៅស្តារខឿនសេដ្ឋកិច្ចឡើងវិញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ