សាធារណៈមតិចំពោះការចាប់ផ្តើមដំណើរការមូលដ្ឋាននុយក្លេអ៊ែររបស់ព្យុងយ៉ាង

(VOVworld) – បន្ទាប់ពី ស.ប.ប.ក. បានប្រកាសសេចក្តីសម្រេចចិត្តអំពីការចាប់ផ្តើម
ដំណើរការមូលរដ្ឋាននុយក្លេអ៊ែរ Yongpien ឡើងវិញ នាថ្ងៃទី ២ មេសា ទីភ្នាក់ងារសារ
បរមាណូអន្តរជាតិ (IAEA) បានចាត់ទុកថា៖ កាយវិការនេះរបស់ព្យុងយ៉ាងរំលោភលើ
បណ្ដាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងស្នើឲ្យប្រទេសនេះ
គោរពតាមសេចក្តីសម្រេចចិត្តពោលខាងលើយ៉ាងពេញលេញ។ រីឯខ្លួនវិញ អាមេរិក
បានចាតទុកថា៖ អំពើនេះរបស់ ស.ប.ប.ក. រំលោភលើភារកិច្ចអន្តរជាតិ ក៏ដូចជា កិច្ចសន្យានានារបស់ព្យុងយ៉ាង។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី
Victoria Nuland បានសង្កត់ធ្ងន់ថា៖ អាមេរិកមិនយល់ព្រម ស.ប.ប.ក. គឺជាប្រទេស
នុយក្លេអ៊ែរ ឡើយ។ ថ្លែងមតិក្នុងសន្និសីទការសែតមួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រី
ការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se នៅ រដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរ
ទេសអាមេរិក លោក John Kerry បានឲ្យដឹង ថា៖ អាមេរិកបានត្រៀមរៀបចំលក្ខណៈ
យ៉ាងគ្រាប់គ្រាន់ដើម្បីការពារខ្លួន ក៏ដូចជា សម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែ លោក Kerry បានឲ្យដឹងទៀតថា៖ អាមេរិកត្រៀមខ្លួន ជាស្រេចចាប់ផ្តើមការចរចារឡើងវិញជាមួយ
ស.ប.ប.ក. បើសិនជា ព្យុងយ៉ាង រំសាយនុយក្លេអ៊ែរ។

ក្នុងពេលនោះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក​ Zhang Yesui បានឲ្យដឹងថា៖​ចិន
សន្យាទទួលយកគោលដៅគ្មាននុយក្លេអ៊ែលើឧបទ្វីបកូរ៉េ ក៏ដូចជា រក្សាសន្តិភាព
និងស្ថិរភាពនៅទីនេះ។ លោក Zhang Yesui  ក៏បានអំពាវនាវភាគី ទាក់ទិននានា
ត្រូវអត់ធ្មត់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៣ មេសា ស.ប.ប.ក. មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងចូលក្នុងមណ្ឌលឧស្សាហកម្ម Keasong៕

សាធារណៈមតិចំពោះការចាប់ផ្តើមដំណើរការមូលដ្ឋាននុយក្លេអ៊ែររបស់ព្យុងយ៉ាង - ảnh 1
ស.ប.ប.ក. មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងចូលក្នុងមណ្ឌល ឧស្សាហកម្ម Keasong៕ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ