សាធារណៈមតិអន្តរជាតិ៖ត្រូវកសាងក្រមប្រតិបត្តិសំដៅទប់ស្កាត់រាល់អំពើរបស់ចិននៅសមុទ្រខាងកើត


សាធារណៈមតិអន្តរជាតិ៖ត្រូវកសាងក្រមប្រតិបត្តិសំដៅទប់ស្កាត់រាល់អំពើរបស់ចិននៅសមុទ្រខាងកើត - ảnh 1
សាធារណៈមតិអន្តរជាតិ៖ត្រូវកសាងក្រមប្រតិបត្តិសំដៅទប់ស្កាត់រាល់អំពើរបស់ចិននៅសមុទ្រខាង
កើត (Image: VNA)

(VOVworld) – មជ្ឈដ្ឋានអ្នកសារព័ត៌មានអ្នកជំនាញការនិងអ្នកនយោបាយ
អន្តជាតិបន្ត​សម្តែងការព្រួយបារម្ភចំពោះកាយវិការបណ្ដាលភាពតានតឹង
របស់ចិននៅសមុទ្រខាង កើត។ នាថ្ងៃទី ១១ មិថុនា ក្នុងសេចក្តីថ្លែងការស្តី
អំពីគោលនយោបាយកិច្ចការបរទេស របស់អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Susan Rice បានអំពាវនាវកសាង
ក្រមប្រតិបត្តិសំដៅទប់ស្កាត់រាល់អំពើរបស់ចិន។ ធ្វើបានដូច្នេះ ភាពតានតឹង
នឹងត្រូវបានរាំងស្កាត់ ក៏ដូចជា លទ្ធភាពប្រទេសមហាអំណាចសម្លុតបណ្ដា
ប្រទេសតូចជាងនិងបង្កើតឱកាសដោះស្រាយជំលោះដោយសន្តិវិធី។ នាថ្ងៃដ៏ដែលជប៉ុននិងអ៊ូស្ត្រាលីបានចេញសេចក្តីថ្លែងការរួមដែលសង្កត់
ធ្ងន់ទៅលើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិនិងប្រឆាំងការខំប្រឹង
ប្រែងណាសំដៅផ្លាស់ប្តូរស្ថានភាពដោយអំពើហឹង្សា។ នាយកកម្មវិធី
សន្តិសុខអន្តរជាតិចំណុះវិទ្យាស្ថានគោលនយោបាយអន្តរជាតិ Lowy របស់
អ៊ូស្ត្រាលី លោក Rory Medcalf បានព្រមានឧបាយកលកសាងសំណង់ដោយ
ខុសច្បាប់របស់ចិននៅប្រជុំកោះ Truong Sa របស់វៀតណាមសំដៅបំរើឧបាយ
កលបង្កើនប្រៀបខ្លាំងយោធាលើទីតាំងភូមិសាស្ត្រនិងទន្ទ្រានកាន់កាប់សមុទ្រ
ខាងកើត។ ក្នុងពេលជាមួយគ្នា កាសែតអន្តរជាតិបានផ្សាយព័ត៌មានអំពីប្រតិកម្ម
របស់វៀតណាមក្នុងបញ្ហានៅសមុទ្រខាងកើត។ ទីភ្នាក់ងរសារព័ត៌មាន AP
នាថ្ងៃទី ១១ មិថុនា បាន​ចុះផ្សាយបទសម្ភាសរបស់ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅ អ.ស.ប. លោក  Le Hoai Trung នាថ្ងៃទី ១០ មិថុនា។ ក្នុងនោះ វៀតណាមបានលើកច្បាស់ការសំណូមពរដោយស្នើឲ្យចិនដកស្ថានីយ៍ខួង
Haiyan Shiyou 981 និងនាវាចំនួន ១ រយគ្រឿងចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់
មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រសំដៅបង្កើតបរិយាកាសងាយស្រួលសំរាប់
ការអនុវត្តការចរចារអំពីការខ្វែងគំនិតទាក់ទិនដល់សមុទ្រខាងកើត។ លើ
គេហទំព័ណ៍រអធិប្បាយ RSIS Commentaries នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារ
ប្រទេសសឹង្ហបុរី S.Rajaratnam (RSIS) ក៏បានចុះផ្សាយបទសរសេររបស់អនុប្រ
ធានផ្នែកច្បាប់អន្តរជាតិចំណុះសាលាសភាបណ្ឌិតការទូតវៀតណាម បណ្ឌិត
Nguyen Thi Lan Anh ក្រោមចំណង ជើងថា៖ “ប្រជុំកោះ Hoang Sa៖ ៤០ ឆ្នាំ
ក្រោយ”។ តាមនោះ អំពើចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុស
ច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបរបស់វៀតណាមមិនត្រឹមតែ
បណ្ដាលជំលោះខាងអធិបតេយ្យភាពប៉ុណ្ណោះទេថែមទាំងរំលោភលើច្បាប់
សមុទ្រអន្តរជាតិទៀតផង។កាយវិការនេះមិនជាប្រតិកម្មរបស់មហា
អំណាចដែលមានការទទួលខុសត្រូវលើឆាក់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ