សាធារណៈមតិអាមេរិកគាំទ្រការផ្លាស់ប្តូរគោលនយោបាយចំពោះគុយបា

សាធារណៈមតិអាមេរិកគាំទ្រការផ្លាស់ប្តូរគោលនយោបាយចំពោះគុយបា - ảnh 1
ប្រជាជនគុយបានៅរដ្ឋ Florida (រូបថតៈ cafefuerte.com)

(VOVworld)-ជនអាមេរិកភាគច្រើនបានសម្តែងការ គាំទ្រចំពោះការផ្លាស់ប្តូរគោល នយោបាយរបស់ប្រទេសនេះក្នុងទំនាក់ទំនងជាមួយគុយបា ពិសេសនៅរដ្ឋ Florida ជាកន្លែងដែលសហគមន៍អាមេរិកមានដើមកំណើតគុយបារស់នៅជាច្រើនកុះករ។ លទ្ធផលនៃការស្ទង់មតិពេលថ្មីៗនេះដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ
Atlantic Council ថា ពលរដ្ឋអាមេរិកចំនួន ៥៦%ឯកភាពលើគោលនយោបាយ
របស់វ៉ាស៊ីងតោនចំពោះ Lahavan។ដោយឡែកនៅរដ្ឋ Florida ចំនួនអ្នកគាំទ្រការ
ពិនិត្យទំាងស្រុងឡើងវិញទំនាក់​ទំនងជាមួយគុយបា ឡើងដល់៦៣%។ នៅរដ្ឋមួយ
ចំនួន ប្រជាជនក៏ បានដាក់សំណើរ ឲ្យរដ្ឋាភិបាលអាមេរិក អនុញ្ញត្តិឲ្យក្រុមរបស់
អាមេរិក បង្កើត ទំនាក់ទំនងប្រក្រតី និងជម្រុញសកម្មភាពវិនិយោគចូលគុយបា ក៏
ដូចជាបញ្ឈប់ រាល់ការដាក់កំហិតក្នុងការធ្វើដំណើរទៅមករបស់ពលរដ្ឋអាមេរិកទៅ
កាន់គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ