សន្និសិទកំពូល G៧៖បណ្ដាថ្នាក់ដឹកនាំសន្យាសហប្រតិបតិ្តការជំរុញសេដ្ឋកិច្ចនិងសន្តិសុខនាវាចរណ៍

(VOVworld) - នាថ្ងៃទី២៧ ឧសភា ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍
ជួរមុខ (G៧) បានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីទប់ទល់នឹង
កំណើនមិននិរន្តរភាពរបស់សេដ្ឋកិច្ចពិភពលោកក៏ដូចជាធានាសន្តិសុខនាវាចរណ៍
 ជាពិសេសគឺនៅសមុទ្រខាងកើត។ក្នុងសេចក្ដីថ្លែងការណ៍សន្និដ្ឋានសន្និសីទ ថ្នាក់
ដឹកនាំក្រុម G៧ បានសំដែងការព្រួយបារម្ភអំពីគ្រោះអាសន្នចំពោះ សេដ្ឋកិច្ចពិភព
លោក ព្រមទាំងសន្យាស្វែងរកកំណើនដ៏ខ្លាំងក្លានិងប្រកបដោយ និរន្តរភាព។ជាពិ
សេស សេចក្ដីថ្លែងការណ៍របស់ក្រុម G៧ ក៏បានលើកច្បាស់នូវ ការព្រួយបារម្ភអំពី
ស្ថានភាពនៅតំបន់សមុទ្រ Hoa Tung និងសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ទៅ
លើសារសំខាន់នៃការដោះស្រាយជំលោះនៅសមុទ្រ ប្រកបដោយសន្តិភាព ហើយ
សិទ្ធិសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ត្រូវ តែបានគោរព។ទន្ទឹមនឹងនោះ
 ថ្នាក់ដឹកនាំក្រុម G៧ ក៏បានចាត់ទុកថា រាល់សេចក្ដី ប្រកាសអធិបតេយ្យភាពគប្បី
បាននាំចេញដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយប្រទេសទាំងអស់គប្បី
ជៀសវាងអំពើដោយឯកតោភាគីដែលធ្វើឲ្យភាពតាន តឹងកើនឡើ ក៏ដូចជាជៀស
វាងការប្រើប្រាស់អំពើហឹង្សាឬចាប់បង្ខំសំដៅ ទទួលបានសេចក្ដីប្រកាសអធិប
តេយ្យភាព។
សន្និសិទកំពូល G៧៖បណ្ដាថ្នាក់ដឹកនាំសន្យាសហប្រតិបតិ្តការជំរុញសេដ្ឋកិច្ចនិងសន្តិសុខនាវាចរណ៍ - ảnh 1
ថ្នាក់ដឹកនាំនៃប្រទេសក្រុម G៧ (រូបថត៖AFP/TTXVN)

ក្នុងថ្ងៃទី២របស់សន្និសីទ ថ្នាក់ដឹកនាំក្រុម G៧ និងសហភាពអឺរ៉ុប (EU) បានសន្យា
ទៅមុខគេក្នុងការអនុវត្តន៍យ៉ាងពេញលេញនូវសន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុ
របស់អ.ស.បស្ដីអំពីការបង្ការទប់ទល់នឹងស្ថានការណ៍ពិភពលោកក្ដៅឡើង។ទន្ទឹម
នឹងនោះ សន្និសីទលើកនេះក៏បានចេញសេចក្ដីថ្លែងការណ៍ស្ដីអំពីដំណោះស្រាយ
ចំពោះបញ្ហផ្សេងៗទៀតលើទូទាំងពិភពលោកដូចជា​ ថាមពល ប្រេង ឧស្ម័ន ជន
ភៀសខ្លួន និងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មទៀតផង។
នៅខាងក្រៅសន្និសីទក្រុម G៧ ក៏បានរៀបចំជំនួបចរចារជាមួយក្រុមប្រទេសដៃគូ
រួមមានប្រទេសកំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក។ចូលរួមសន្និសីទបើក
ទូលាយនេះមានតំណាងនៃប្រទេសវៀតណាម ឡាវ ឥណ្ឌូនេស៊ី បង់ក្លេដេស
ប៉ាពួញូហ្គីណេ ស្រ៊ីលង្កា និងឆាដ។នៅសន្និសីទបើកទូលាយនេះ ភាគីនានាបាន
សំដែងការព្រួយបារម្ភអំពីសកម្មភាពកសាងកោះសិប្បនិមិត្ននិងដាក់ពង្រាយ
យោធារបស់ចិននៅសមុទ្រខាងកើត ក៏ដូចជាពិភាគ្សាអំពីការជំរុញកំណើននិរន្តរ
ភាពនៅទ្វីបអាស៊ីនិងទីផ្សារកំពុងអភិវឌ្ឍន៍ដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ