ស្នើឲ្យទទួលស្គាល់ផ្សារណាត់ Go ជាបេតិកភណ្ឌវប្បធម៌អរូបិជាតិ

(VOVWORLD) - មន្ទីរវប្បធម៌និងកីឡាខេត្ត Binh Dinh សហការជាមួយគណៈកម្មាធិការ ប្រជាជនស្រុក Tuy Phuoc កំពុងត្រៀមរៀបចំសំណុំឯកសារ ដើម្បីស្នើឲ្យទទួល ស្គាល់ផ្សារណាត់ Go ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ផ្សារណាត់ Go នៅភូមិ Phong Thanh ស្រុក Tuy Phuoc ខេត្ត Binh Dinh ជាផ្សារវិសេសវិសាលមួយនៃប្រទេសវៀតណាមដែល ប្រជុំតែម្ដងគត់នាព្រឹកថ្ងៃទី១បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមជារៀងរាល់ឆ្នាំ។ មុខទំនិញស្នូលគឺបន្លែផ្លែ ឈើដែលត្រូវបានដាំដុះក្នុងចម្ការគ្រួសារ។ ប៉ុន្តែការទៅផ្សារជួញដូរទំនិញមិនមែន ជាគោលដៅសំខាន់បំផុតទេ តែគេទៅផ្សារនេះដើម្បីជួបជុំ ជូនពរគ្នាជួបតែសេចក្ដី សុខនិងសំណាងល្អក្នុងឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ