ស.ប.បកូរ៉េយល់ស្របបញ្ជូនគណៈប្រតិភូចូលរួមអូឡាំពិក PyeongChang ២០១៨

(VOVWORLD) - តាមអនុរដ្ឋមន្រ្តីលោក Chun Hae-sung ថា ស.ប.ប កូរ៉េនឹងបញ្ជូនគណៈប្រតិភូរួមមានគណៈកម្មាធិការអូឡាំពិកជាតិ អត្តពលិក អ្នកគាំទ្រ ក្រុមសំដែងសិល្បៈ ក្រុមកីឡាករក្បាច់គុន Taekwondo និងអ្នកកាសែត ទៅចូលរួមព្រឹត្តិការណ៍ពោលខាងលើ។

ស.ប.បកូរ៉េយល់ស្របបញ្ជូនគណៈប្រតិភូចូលរួមអូឡាំពិក PyeongChang ២០១៨ - ảnh 1 រដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Cho Myoung-gyon (ខាងស្ដាំ) និង ប្រធានគណកម្មាធិការបង្រួបបង្រួមសន្តិភាពកូរ៉េខាងជើងលោក Ri Son-gwon ក្នុងជំនួបចរចានាថ្ងៃទី៩ មករា (រូបថត៖ Yonhap/TTXVN)


ស.ប.បកូរ៉េនឹងបញ្ជូនគណៈប្រតិភូធំមួយទៅចូលរួមមហោស្រពកីឡាអូឡាំពិករដូវរងានៅ PyeongChang ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី២៥ កុម្ភៈ ខាងមុខ។ អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Chun Hae-sung បានប្រកាសដូច្នេះជាមួយមជ្ឈដ្ឋានសារព័ត៌មាន ក្នុងជំនួបចរចាលើកដំបូងរវាង ប្រទេសកូរ៉េទាំង២ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ដែលកំពុងប្រព្រឹត្តទៅនៅភូមិ ឈប់បាញ់ Panmunjeom។ តាមអនុរដ្ឋមន្រ្តីលោក Chun Hae-sung ថា ស.ប.ប កូរ៉េនឹងបញ្ជូនគណៈប្រតិភូរួមមានគណៈកម្មាធិការអូឡាំពិកជាតិ អត្តពលិក អ្នកគាំទ្រ ក្រុមសំដែងសិល្បៈ ក្រុមកីឡាករក្បាច់គុន Taekwondo និងអ្នកកាសែត ទៅចូលរួមព្រឹត្តិការណ៍ពោលខាងលើ។

អនុរដ្ឋមន្រ្តីលោក Chun Hae-sung ក៏បានឲ្យដឹងថែមទៀតថា ភាគីកូរ៉េខាង ត្បូងបានស្នើឲ្យតភ្ជាប់ឡើងវិញនូវសកម្មភាពបង្រួបបង្រួមគ្រួសារ នានាដែលត្រូវព្រាត់ប្រាសក្នុងសង្គ្រាមកូរ៉េ ព្រមទាំងរៀបចំកិច្ចសន្ទនាខាងយោធារវាង ប្រទេសទាំង២ផងដែរ។

នាថ្ងៃដដែល កូរ៉េខាងត្បូង បានឲ្យដឹងថា នឹងពិចារណាលើការលុបចោល ជាបណ្ដោះអាសន្ននូវបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ ប្រសិនបើនេះជាប្រការ ចាំបាច់សំដៅបង្កលក្ខណៈងាយស្រួលសំរាប់គណៈប្រតិភូព្យុងយ៉ាងចូលរួម មហោស្រពកីឡាអូឡាំពិក PyeongChang ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ