សភាអឺរ៉ុបគាំទ្រផែនការហាមប្រាមរថយន្តបញ្ចេញកាបូននៅឆ្នាំ ២០៣៥

(VOVWORLD) - EC បានប្រកាសផែនការនេះកាលពីឆ្នាំមុន ដើម្បីបញ្ឈប់ការលក់យានយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង ហើយតាមនោះជួយឧបត្ថម្ភដល់ប្លុកនេះអនុវត្តន៍រាល់គោលដៅប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
សភាអឺរ៉ុបគាំទ្រផែនការហាមប្រាមរថយន្តបញ្ចេញកាបូននៅឆ្នាំ ២០៣៥ - ảnh 1រថយន្តធ្វើដំណើរលើមហាវិថី A1 ប្រទេសបារាំង (រូបថត៖ AFP/VNA)

សភាអឺរ៉ុប (EP) កាលពីថ្ងៃទី ៨ ខែមិថុនា បានឯកភាពគ្នាគាំទ្រផែនការរបស់គណៈកម្មការអឺរ៉ុប (EC) ស្ដីពីការហាមប្រាមយានយន្តបញ្ចេញឧស្ម័ន CO2 នាឆ្នាំ ២០៣៥។

EC បានប្រកាសផែនការនេះកាលពីឆ្នាំមុន ដើម្បីបញ្ឈប់ការលក់យានយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង ហើយតាមនោះជួយឧបត្ថម្ភដល់ប្លុកនេះអនុវត្តន៍រាល់គោលដៅប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ពោលគឺកាត់បន្ថយការបញ្ចេញឧស្ម័នពុលជាង ៥០% នៃបរិមាណបញ្ចេញឧស្ម័នពុលក្នុងទសវត្សរ៍នេះ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល ៩០% នាឆ្នាំ ២០៣៥។ នាបច្ចុប្បន្ននេះ ការបញ្ចេញឧស្ម័នពុលពីរថយន្តកៅអី ៤ បានស្រូបយក ១២% នៃការបញ្ចេញឧស្ម័ន CO2 សរុបរបស់ប្រទេសទាំង ២៧ ជាសមាជិក EU ខណៈពេលដែលការបញ្ចេញឧស្ម័នពុលសរុបពីយានយន្តនានាគឺ ២៥% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ