សម្ព័ន្ធក្រុមហ៊ុន Abbott (សហរដ្ឋអាមេរិក) ប្តេជ្ញាបន្តការវិនិយោគរយៈពេលវែងនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៩ សីហា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Robert Ford ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Abbott សហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
សម្ព័ន្ធក្រុមហ៊ុន Abbott (សហរដ្ឋអាមេរិក) ប្តេជ្ញាបន្តការវិនិយោគរយៈពេលវែងនៅវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Robert Ford ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Abbott សហរដ្ឋអាមេរិក (រូបថត៖ vna)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមយកប្រជាជនជាមជ្ឈភាព កម្លាំងចលករ និងធនធាននៃការអភិវឌ្ឍ ហេតុនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគ ធានានូវអាហារូបត្ថម្ភ ឱសថ និងឧបករណ៍ថែទាំសុខភាព ដើម្បីថែទាំសុខភាពប្រជាជន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលតែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្តាប់មតិរបស់សហគ្រាស រួមទាំងសហគ្រាសអាមេរិកផងដែរ។ លោកមានបំណង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការពង្រីកការវិនិយោគ និងអាជីវកម្ម ជាពិសេសក្នុងវិស័យផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ការថែទាំសុខភាព បច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស។ ដោយវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Abbott  ដែលនាំយកបច្ចេកវិជ្ជាពេទ្យទំនើបមកទីផ្សារវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសហគ្រាសសហរដ្ឋអាមេរិកបន្តពង្រីកការវិនិយោគ និងលើកកំពស់គុណភាពនៃរោងចក្រផលិតឱសថ អភិវឌ្ឍន៍ឧស្សាហកម្មឱសថនៅវៀតណាម។ លោកបានអំពាវនាវឲ្យសហគ្រាសមកពីអាមេរិក និងបណ្តាប្រទេសនានាមកបណ្តាក់ទុននៅវៀតណាម; គាំទ្រវៀតណាមបណ្តុះបណ្តាលអ្នកជំនាញអាហារូបត្ថម្ភ។

 រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Abbott លោក Robert Ford បានវាយតម្លៃលើគោលនយោបាយបើកចំហ ការផ្ទៀងស្តាប់ និងការយោគយល់របស់រដ្ឋាភិបាលវៀតណាមចំពោះសហគ្រាស។ លោក Robert Ford បាននិយាយថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍការស្រាវជ្រាវគ្លីនិក និងការផលិតឱសថទ្រង់ទ្រាយធំ ដូច្នេះសម្ព័ន្ធក្រុមហ៊ុន Abbott នឹងបន្តវិនិយោគរយៈពេលវែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ