សម័យចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម


សម័យចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម - ảnh 1
សម័យចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម (Image: wikipedia.org)

(VOVworld) – ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ កញ្ញាខាងមុខ សម័យចរចារថ្នាក់ប្រធាន ក្រុមចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងប្រព្រឹត្តទៅនៅទីក្រុង
ហាណូយប្រទេសវៀតណាម។ តំណាងចំនួន ៤ រយរូបនៃប្រទេសជាសមាជិក TPP
ចំនួន ១១ នឹងចូលរួមការចរចារលើកនេះ។ នៅសម័យចរចារខាងមុខ បណ្ដាក្រុម
ចរចារនឹងប្រមូលផ្តុំទៅលើបណ្ដាបញ្ហានៅសេសសល់ទាក់ទិនដល់វិស័យឆ្លៀតចូល
ជាមួយទីផ្សារទំនិញនិងសេវ៉ាកម្ម សិទ្ធិបញ្ញា ការវិនិយោគ បរិស្ថាន អង្គភាពអាជីវកម្ម
រដ្ឋ បរិយាកាសគត្តិយុត្តនិងដំណើរការផ្លាស់ប្តូរទ្វេភាគី។​​ ក្រុមចរចាររបស់វៀតណាម
រួមជាមួយបណ្ដាប្រទេសកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីការចរចារ
ទទួលបានលទ្ធផលខ្ពស់ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះប្រកប
ដោយជោគជ័យ។ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកត្រូវបានវាយតំលៃជាកិច្ចព្រម
ព្រៀងមាន គុណភាពខ្ពស់លើគ្រប់វិស័យ។ ក្រៅពីការដោះស្រាយបណ្ដាបញ្ហាប្រពៃ
ណីដូចជា សេរី ភាវូបនីយកម្មពណិជ្ជកម្មទំនិញសេវ៉ាកម្មនិងការវិនិយោគ TPP
ក៏ផ្តោតទៅលើវិស័យ សំខាន់ថ្មីៗ ដូចជា៖ សិទ្ធិបញ្ញា គោលនយោបាយប្រកួតប្រ
ជែង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ