សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang

សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang  - ảnh 1
សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang ទីក្រុង Hai Phong។


        VOV-តុលាការប្រជាជនទីក្រុង Hai Phong នាព្រឹកថ្ងៃទី៨មេសាបានបើក
សវនាការ​ដំបូងជំនំជំរះទោសដោយចំហរលើករណី “បំផ្លាញទ្រពសម្បត្តិ ខ្វះការ
ទទួលខុសត្រូវ​បណ្ដាលផល​វិបាក​ដ៏​ធ្ងន់ធ្ងរ” នៅស្រុក Tien Lang ទីក្រុង Hai Phong នាថ្ងៃទី៥មករាឆ្នាំ២០១២។ អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Tien Lang
Le Van Hien ត្រូវជាប់ចោទពីបទខ្វះការទទួលខុសត្រូវបណ្ដាលផល​វិបាក​ដ៏​ធ្ងន់ធ្ងរ។ ជនជាប់ចោទចំនួន៥នាក់ក្នុងករណីនេះក៏ត្រូវជាប់ចោទពីបទបញ្ជាឲ្យប្រមូលដី
ដោយខុសច្បាប់នៅដំបន់ដីបឹងចិញ្ចឹមជលផលនិងបំផ្លាញផ្ទះរបស់បងប្អូនលោក
Doan Van Vuon, Doan Van Quy នៅឃុំ Vinh Quang ។ ករណីនេះត្រូវ​បានចាត់ទុក
ជាមូលហេតុផ្ទាល់ដែលនាំទៅដល់ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លារបស់​គ្រួសារ
លោក Doan Van Vuon ដែលធ្វើឲ្យជន៧នាក់ត្រូវរងរបួស។ តាមគំរោងសវនាការ
នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ