ឡាវរកឃើញយន្តហោះយោធាបាត់ខ្លួន

(VOVworld)-បន្តព័ត៌មានអំពីការធ្លាក់យន្តហោះយោធា Mi-17 មានស្លាក់លេខ
34062 ដែលបាត់ខ្លួនមុននេះ ក្រសួងការពារជាតិឡាវបានចេញសេចក្តីជូន​ដំណឹង
ថា កងកម្លាំងជំនាញនៃប្រទេសនេះ បានរកឃើងយន្តហោះយោធាជួបគ្រោះថ្នាក់
នេះ ដែលធ្លាក់នៅភាគខាងជើងរបស់ភូមិ Luangsay ស្រុក Longcheng ខេត្ត
Saysomboun ។ គិតដល់ថ្ងៃទី២៩កក្កដា កម្លាំងជំនាញរបស់ឡាវបានរកឃើញ សាកសពរបស់ជនរងគ្រោះចំនួន២២ និងកំពុងស្វែងរកជននៅបាត់ខ្លួនទៀត។
នា បច្ចុប្បន្ន ស្ថាប័នមានសមត្ថកិច្ចនានារបស់ឡាវ កំពុងស៊ើបអង្កេតមូលហេតុនៃ គ្រោះថ្នាក់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ