អគ្គមគ្គុទេសគុយបាលោក Fidel Castro ជួបសំណេះសំណាលជាមួយក្រុមយុវជនវេណេហ្ស៊ុយអេឡា

អគ្គមគ្គុទេសគុយបាលោក Fidel Castro ជួបសំណេះសំណាលជាមួយក្រុមយុវជនវេណេហ្ស៊ុយអេឡា - ảnh 1
(រូបថត៖AFP/Getty Images)

(VOVworld) - កាសែតគុយបាដែលបានចេញផ្សាយនាថ្ងៃទី៣ មេសា បានចុះផ្សាយ
អំពីជំនួប សំណេះសំណាលរវាងអគ្គមគ្គុទេសគុយបាលោក Fidel Castro ជាមួយ
ក្រុមយុវជន វេណេហ្ស៊ុយអេឡា ដែលទៅបំពេញទស្សនកិច្ចនៅគុយបាតាមកម្មវិធី
ផ្លាស់ប្ដូរមិត្ត ភាព។នេះគឺជាការចូលរួមសកម្មភាពសាធារណៈដំបូងក្រោយពីរយៈ
ពេល១៤ខែរបស់ប្រមុខដឹកនាំបដិវត្តន៍គុយបារូបនេះ។ជំនួបសំណេះសំណេល
ដោយចៃដន្យនេះ បាន ប្រព្រឹត្តទៅនាថ្ងៃទី៣០ មិនានៅរដ្ឋធានី La Habana និងអូស
បន្លាយប្រហែល១ម៉ោង ៣០នាទី។កាសែត Granma ដកស្រង់សម្ដីរបស់ជនមួយ
ចំនួនដែលចូលរួមជំនួបនេះ បាន ឲ្យដឹងថា ចំណុចលេចធ្លោដ៏គួរឲ្យចាប់អារម្មណ៍
យ៉ាងខ្លាំងក្នុងជំនួបនេះ គឺជាការចាប់ដៃ ជិតស្និទ្ធជាមួយយុវជនវេណេហ្ស៊ុយអេឡា
ជាច្រើន និងសមត្ថភាពក្ដាប់ជាប់ព័ត៏មានស្ដីពីស្ថានភាពនៅវេណេហ្ស៊ុយអេលា
របស់អគ្គមគ្គុទេសមានអាយុជិត៨៩ឆ្នាំរូបនេះ។ បណ្ដាយុវជនវេណេហ្ស៊ុយអេឡា
ដែលមានឱកាសជួបសំណេះសំណាលជាមួយលោក Fidel សុទ្ធតែអះអាងថា លោកមានសុខភាពល្អនិងពោរពេញទៅដោយកម្លាំងរស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ