អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ G20 សហការលើ​បញ្ហាអាកាសធាតុ

(VOVWORLD) - សំឡេងរបស់ថ្នាក់ដឹកនាំ G20 មានសារៈសំខាន់ចំពោះសន្ធិសញ្ញាសាមគ្គីភាពការពារអាកាសធាតុ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ G20 សហការលើ​បញ្ហាអាកាសធាតុ - ảnh 1ទង់ជាតិនៃបណ្ដាប្រទេស G20 (រូបថត៖ POS-KUPANG.COM/VNA)

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អញ្ជើញថ្លែងមុនពេលកិច្ចប្រជុំកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជូរមុខនៅលើពិភពលោក (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបណ្ដាប្រទេស G20 សហការគ្នា ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ កាត់បន្ថយការឡើងកំដៅផែនដី។ លោក Antonio Guterres បានចាត់ទុកថា សំឡេងរបស់ថ្នាក់ដឹកនាំ G20 មានសារៈសំខាន់ចំពោះសន្ធិសញ្ញាសាមគ្គីភាពការពារអាកាសធាតុ។ នេះគឺជាគំនិតផ្តួចផ្តើមមួយដើម្បីជំរុញឲ្យបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្តល់ជំនួយហិរញ្ញវត្ថុ និងជួយឧបត្ថម្ភអំពីបច្ចេកវិទ្យាដល់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ពន្លឿនការផ្លាស់ប្តូរទៅជាប្រភពថាមពលកកើតឡើងវិញ សំដៅជំរុញខ្លាំងថែមទៀតការខិតខំប្រឹងប្រែងកាត់បន្ថយការឡើងកំដៅផែនដីមក
កម្រិត ១,៥ អង្សាសេ។

ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀងអាហារ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាត់ទុកថា ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានដែលកំពុងកើនឡើងនៅតាមទីកន្លែងជាច្រើននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ