អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីដល់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់អ្នកបដិវត្តន៍ជើងចាស់ ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្សរដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិមមួយចំនួនទៀតផង។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីដល់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញអញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនិងអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥។ ជាមួយគ្នានេះ ឆ្នាំ ២០២១ ក៏ជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ១៥ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ទៀតផង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងកម្រិតខ្ពស់បំផុត។ ទន្ទឹមជាមួយគ្នានោះ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ផ្តោតលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងសកម្មភាពផលិតកម្មអាជីវកម្ម។ បន្តអភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការពារបរិស្ថាន ធានាសន្តិសុខសង្គមនិងសុខមាលភាពសង្គម និងកែលំអនូវជីវភាពរស់នៅរបស់ប្រជាជន។ ពង្រឹងការកសាងនិងធ្វើនិយ័តកម្មបក្ស កសាងប្រព័ន្ធច្បាប់រដ្ឋសង្គមនិយមនិងប្រព័ន្ធនយោបាយស្អាតស្អំ បង្ការប្រឆាំងអំពើពុករលួយ អសកម្ម ការខ្ជះខ្ជាយ និងអនុវត្តន៍ការសន្សំសំចៃ។ ពង្រឹងកិច្ចការពារនិងសន្តិសុខជាតិ ការពារអធិបតេយ្យភាពជាតិឱ្យបានរឹងមាំ ធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពនិងបរិយាកាសសន្តិភាពនិងស្ថេរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព"

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីដល់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong, នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ក្នុងពិធី (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong  បានស្នើឲ្យទីភ្នាក់ងារ ស្ថាប័ននិងអង្គភាពនានា ផ្តោតលើការដឹកនាំ ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ពោលគឺនាំសេច ក្តីសម្រេចចិត្តនេះឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋផ្តល់អនុសាសន៍ថា៖ “ភារកិច្ចសំខាន់នៅចំពោះមុខគឺត្រូវបន្តការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ប្រកប ដោយប្រសិទ្ធ ភាព។ ទន្ទឹមជាមួយគ្នានោះ អាជ្ញាធរនិងមូលដ្ឋានទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងមានដំណោះស្រាយដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការវិវឌ្ឍន៍នៃជំងឺរាតត្បាតថ្មីដែលកំពុងលេចឡើង។ ជាដាច់ខាតមិនមានការធ្វេសប្រហែសទាល់ តែសោះ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់បុណ្យតេតសម្រាប់គ្រួសារគោលនយោ បាយ ជនក្រីក្រនិងប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ប្រជាជននៅតំបន់ព្រៃភ្នំ ក្រុមជនជាតិ ពង្រឹងការគ្រប់គ្រងទីផ្សារ ធានាបាននូវចរាចរណ៍រលូននិងមានសុវត្ថិភាពក្នុងឱកាសបុណ្យតេតនិងក្នុងឱកាសបណ្តាថ្ងៃបុណ្យទាននានាផងដែរ”

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ពង្រឹងសាមគ្គីភាព រួមកម្លាំងកាយចិត្ត ពង្រីកស្មារតីស្នេហាជាតិ ភាពអង់អាចក្លាហាន ភាពវាងវៃប្រាជ្ញាវៀតណាម ប្រពៃណីវប្បធម៌របស់ប្រជាជាតិ ដោយប្រែក្លាយឱកាសទៅជាការពិត កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន សម្បូររុងរឿងនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ