អង្គភាពអាជីវកម្មអាមេរិកចាប់អារម្មណ៍លើវិធានការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមនិងអាស៊ាន

(VOVWORLD) -   ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc និងឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Jose Manuel Romualdez នាថ្ងៃទី ៣ មិថុនាបានចូលរួមកិច្ចពិភាក្សាតាមអនឡាញដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិ Meridian ក្រោមប្រធានបទ “ការឆ្លើយតបរបស់អាស៊ានក្នុងដំណាក់កាលស្តារ សេដ្ឋកិច្ចឡើងវិញក្រោយ COVID-19 "។
អង្គភាពអាជីវកម្មអាមេរិកចាប់អារម្មណ៍លើវិធានការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមនិងអាស៊ាន - ảnh 1 លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc លោកឯកអគ្គរដ្ឋទូត Stuart Holliday ប្រធានមជ្ឈមណ្ឌលអន្តរជាតិ Meridian និងឯកអគ្គរដ្ឋទូតហ្វីលីពីនលោក Jose Manuel Romualdez  (រូបថត៖ TTXVN)

លោក ឯកអគ្គរដ្ឋទូត Ha Kim Ngoc  និងលោកឯកអគ្គរដ្ឋទូត Jose Manuel បានសង្កត់ធ្ងន់ថាជំងឺ Covid-19 កំពុងបង្កបញ្ហាប្រឈមនានាដែលមិនធ្លាប់មានសម្រាប់ប្រទេសនានាលើពិភពលោក ក្នុងនោះមានអាស៊ានផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតដើម្បីជំរុញយន្តការសម្របសម្រួលគោលនយោបាយនិងសកម្មភាពរបស់អាស៊ានយ៉ាងឆាប់រហ័ស។ លោក Ha Kim Ngoc  ក៏បានសម្តែងគោលបំណងថាអង្គភាពអាជីវកម្មអាមេរិកដែលមានសក្តានុពលខ្លាំងខាងបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ និងធនធាននឹងបន្ត ជ្រើសរើសវៀតណាមជាគោលដៅដ៏ទាក់ទាញនិងមានសុវត្ថិភាពសម្រាប់សកម្មភាពនៃអង្គភាពអាជីវកម្មនិងបំលាស់ទីនៃការផ្តត់ផ្គង់ផងដែរ។

ក្នុងឱកាសនេះដែរ តំណាងអង្គភាពអាជីវកម្មអាមេរិកក៏បានសម្តែងនូគោលបំណង ថាអាស៊ាននិងវៀតណាមបន្តរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺផលិតផលនិងសម្ភារៈបរិក្ខាពេទ្យ ព្រមទាំងលើកសំណើរឲ្យវៀតណាមបើកទ្វារទីផ្សារឡើងវិញនាពេលឆាប់ៗនេះដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម អាចអភិក្រមជាមួយដៃគូនិងទីផ្សារវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ