អង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារផលវិបាកពីគ្រាប់មីន

អង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារផលវិបាកពីគ្រាប់មីន - ảnh 1
លោក Alan Duncan និងលោក Nguyen Trong Dam (TTXVN)

(VOVworld)-ចក្រភពអង់គ្លេសបានដំណើការជួយឧបត្ថម្ភវៀតណាមក្នុងសកម្មភាពរាវ
រកគ្រាប់មីន កសាងព័ត៌មានអំពីស្ថានភាពបំពុល ជួយឧបត្ថម្ភជនរងគ្រោះ និងបង្កើន
ការយល់ដឹងនៅក្នុងសហគមន៌ ។ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៌អន្តរជាតិអង់គ្លេស
(DFID)លោក Alan Duncan បានជូនព័ត៌មាននេះក្នុងជំនួបធ្វើការជាមួយអនុ រដ្ឋមន្រ្តីក្រ
សួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Nguyen Trong Damប្រធាន
ក្រុមការងាររបស់កម្មវិធីសកម្មភាពជាតិ ជំនះពុះពារផលវិបាកពីគ្រាប់មីនក្រោយ
សង្គ្រាមវៀតណាមនាថ្ងៃទី២១តុលា។ ក្នុងជំនួបធ្វើការ វៀតណាមបានដាក់សំណើរ
អំពីការចុះហត្ថលេខាលើអនុស្សារណជួយសហប្រតិបត្តិការលើវិស័យជំនះពុះពារផល
វិបាកពីគ្រាប់មីន រវាងវៀតណាមនិងចក្រភពអង់គ្លេស។ វៀតណាមក៏ មានគោល
បំណងចង់ឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រការបង្កើត និងចូលរួមក្រុមអ្នកធ្វើ
ហិរញ្ញបទានការងារជំនះពុះពារផលវិបាកពីគ្រាប់មីននៅវៀតណាមផងដែរ។

        តាមគំរោង កម្មវិធីសកម្មភាពជាបន្តរបស់អង់គ្លេសសំដៅជួយឧបត្ថម្ភវៀត ណាមជំនះពុះពារផលវិបាកពីគ្រាប់មីននិងអូសបន្លាយក្នុងរយៈ ២ដល់៣ឆ្នាំខាង
មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ