អ៊ីតាលីជួយសង្គ្រោះ ជនចំណាកស្រុកចំនួន១.៨០០នាក់នៅសមុទ្រមេឌីទែរ៉ាណេ

(VOVworld)-នាថ្ងៃទី៥តុលា កងកម្លាំងការពារសមុទ្រអ៊ីតាលីបានជួយសង្គ្រោះ ជនចំណាកស្រុកចំនួន១.៨០០នាក់ដែលរងគ្រោះនៅសមុទ្រមេឌីទែរ៉ាណេ។ តាម ​កងកម្លាំងពោលខាងលើថា នាវារបស់អ៊ីតាលី៣គ្រឿង នាវារបស់អង់គ្លេស១ គ្រឿងនិងនាវារបស់អៀរឡង់១គ្រឿង ដែលកំពុងចូលរួមបេសកកម្ម "Novfor Med" របស់សហភាពអឺរ៉ុប (EU)ត្រូវអនុវត្តយុទ្ធនាការជួយសង្គ្រោះជាច្រើនលើក ក្នុងថ្ងៃ
តែមួយ ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងអស់នេះ។​តាមស្តិតិថ្មីបំផុត របស់ឧត្តម
ស្នងការអ.ស.បទទួលបន្ទុកបញ្ហាជនភៀសខ្លួន (UNHCR) បានឲ្យដឹង​ថា នារយៈពេល
៩ខែដើមឆ្នាំ២០១៥នេះ មានជនចំណាកស្រុកនិងជនភៀសខ្លួន ចំនួន៥០ម៉ឺននាក់ បានធ្វើដំណើរទៅអឺរ៉ុបតាមផ្លូវសមុទ្រ ក្នុងនោះមានមនុស្សជាង ៣ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ