អធិការកិច្ចរដ្ឋាភិបាល៖ បន្តកែលម្អបទប្បញ្ញត្តិច្បាប់ស្តីពីដកហូតទ្រព្យសម្បត្តិពុករលួយ

(VOVWORLD) - ខ្លឹមសារនៃការសួរដេញដោលរួមមាន៖ បង្កើនប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងសកម្មភាពអធិការកិច្ច; វិធានការដោះស្រាយ និងដកហូតទ្រព្យសម្បត្តិបន្ទាប់ពីអធិការកិច្ច ការដោះស្រាយលើសមូហភាព និងបុគ្គលរំលោភច្បាប់ជាដើម។

អធិការកិច្ចរដ្ឋាភិបាល៖ បន្តកែលម្អបទប្បញ្ញត្តិច្បាប់ស្តីពីដកហូតទ្រព្យសម្បត្តិពុករលួយ - ảnh 1សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn)

បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានធ្វើការសួរដេញដោលអគ្គអធិការរដ្ឋាភិបាលលោក Doan Hong Phong។ ខ្លឹមសារនៃការសួរដេញដោលរួមមាន៖ បង្កើនប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងសកម្មភាពអធិការកិច្ច; វិធានការដោះស្រាយ និងដកហូតទ្រព្យសម្បត្តិបន្ទាប់ពីអធិការកិច្ច ការដោះស្រាយលើសមូហភាព និងបុគ្គលរំលោភច្បាប់ជាដើម។

ទាក់ទិននឹងការធ្វើអធិការកិច្ចដោយចៃដន្យ អគ្គអធិការរដ្ឋាភិបាល លោក Doan Hong Phong បានឲ្យដឹងថា នាពេលកន្លងមក អធិការកិច្ចរដ្ឋាភិបាលបានធ្វើអធិការកិច្ចដោយចៃដន្យច្រើនលើក ហើយត្រូវបានធ្វើឡើងដោយភាពបន្ទាន់ និងការទទួលខុសត្រូវខ្ពស់បំផុត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន។ ចំពោះការដោះស្រាយការដកហូតនូវទ្រព្យសម្បត្តិពុករលួយ  លោក Doan Hong Phong អគ្គអធិការរដ្ឋាភិបាលបានឲ្យដឹងថា នេះជាភារកិច្ចលំបាក និងស្មុគស្មាញ៖ “ក្នុងរយៈពេលកន្លងមក ស្ថាប័នមានសមត្ថកិច្ចនានាបានអនុវត្តល្អការងារដកហូតទ្រព្យសម្បត្តិពុករលួយ និងសម្រេចបាននូវអត្រាឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុន។ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២២ ទឹកប្រាក់ជាង ១.០០០ ពាន់លានដុង (ជាង ៤០,២ លានដុល្លារអាមេរិក) ត្រូវបានដកហូតមកវិញ កើនឡើងពីរដងបើធៀបនឹងឆ្នាំ ២០២១។ ទាក់ទងនឹងដំណោះស្រាយនាពេលខាងមុខ គឺបន្តកែលម្អបទប្បញ្ញត្តិច្បាប់ស្តីពីការដកហូតទ្រព្យសម្បត្តិអំពើពុករលួយ។ បង្កើនការគ្រប់គ្រងក្រោយអធិការកិច្ច និងប្រតិបត្តិសាលក្រមលើការដកហូតនូវទ្រព្យសម្បត្តិពុករលួយក្នុងអំឡុងពេលស៊ើបអង្កេត និងរកឃើញសញ្ញាល្មើសច្បាប់។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដកហូតនូវទ្រព្យសម្បត្តិពុករលួយមានលក្ខណៈបរទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ