អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រី

(VOVWORLD) - នារសៀលថ្ងៃទី ២១ មករា ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រីលោកស្រី Márta Mátrai ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយហុងគ្រី។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រី - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan (ខាងស្ដាំ) ទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រីលោកស្រី Márta Mátrai។ (រូបថត៖ VNA)

លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះ ហុងគ្រីចំដោយបានគ្រប់គ្រងយ៉ាងល្អការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យវិស័យទេសចរណ៍និងប្រតិបត្តិការសេដ្ឋកិច្ចបើកដំណើរការឡើងវិញ។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ហើយសម្ដែងគោលបំណងថា ភាគីទាំងពីរនឹងទាញយកប្រយោជន៍ពីប្រៀបខ្លាំងដែលកិច្ចព្រមព្រៀង EVFTA និង EVIPA នាំមកជូនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩។

រីឯខ្លួនវិញ លោកស្រី Márta Mátrai បានជម្រាបជូនពីលទ្ធផលនៃជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម ដែល ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ; រក្សាកិច្ចប្រជុំរវាងគណៈកម្មាធិការនិងក្រុមសមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរ សំដៅដាក់ពង្រាយកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ