អាមេរិក - ចិនចាប់ផ្តើមចរចាពាណិជ្ជកម្មឡើងវិញ

(VOVWORLD) -  នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៣១ ខែតុលា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថាក្រុមអ្នកចរចាពាណិជ្ជកម្មរបស់ចិននិងសហរដ្ឋអាមេរិកនឹងវិល      ត្រឡប់មករកតុចរចាឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខទោះបីមានភាពច្របូកច្របល់នៅពេលដែលប្រទេសឈីលីដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដែលជាទីកន្លែងថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងទុកថានឹងជួបគ្នាផងដែរ។
អាមេរិក - ចិនចាប់ផ្តើមចរចាពាណិជ្ជកម្មឡើងវិញ - ảnh 1 អាមេរិក - ចិនចាប់ផ្តើមចរចាពាណិជ្ជកម្មឡើងវិញ (រូបថត៖ vov.vn)

 ក្នុងថ្ងៃដដែលនេះ មន្ត្រីចិនមួយរូបបានសំដែងនូវសុទិដ្ឋិនិយមថាទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន អាចរកវិធីដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ដំណាក់កាលទី ១" នៅខែក្រោយ បើទោះបីជាប្រទេសឈីលីបានដកខ្លួនចេញពី រធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ក៏ដោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាមួយនៅសិង្ហបុរីអំពីទំនាក់ទំនងចិន - អាមេរិកលោក Lee Kuan Yew បានជឿជាក់ថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកា ប្រសិនបើភាគីទាំងពីររក្សាខ្សែទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈផ្លូវការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ