អ៊ុយក្រែន និង EU ពិភាក្សាអំពីច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិ

(VOVWORLD) - រុស្ស៊ីបានព្យួរការចូលរួមកិច្ចព្រមព្រៀងពោលខាងលើពីខែកក្កដា ក្រោមហេតុផលថា លក្ខខណ្ឌអំពីការនាំចេញម្ហូបអាហារ និងជីរបស់ទីក្រុងម៉ូស្គូក្នុងកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តន៍។
អ៊ុយក្រែន និង EU ពិភាក្សាអំពីច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិ - ảnh 1នាវាដឹកទំនិញ Azara បានធ្វើដំណើរទៅកាន់កំពង់ផែ Pivdennyi របស់អ៊ុយក្រែន។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ២ ខែតុលា នៅរដ្ឋធានី Kiev អ៊ុយក្រែន ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Volodymyr Zelensky និង ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានពិភាក្សាអំពី "ច្រករបៀង" ជំនួស សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ យោងតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនោះ លោក Zelensky និងលោកស្រី von der Leyen ក៏បានឯកភាពគ្នារក្សា "ការសន្ទនាប្រកបដោយស្ថាបនា" អំពីកិច្ចខិតខំប្រឹងប្រែង លុបចោលការរឹតបន្តឹងការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសជិតខាងមួយចំនួនរបស់អ៊ុយក្រែន។

កិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីកាលពីឆ្នាំមុនបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិ និងម្ហូបអាហារផ្សេងទៀតប្រកបដោយសុវត្ថិភាពពីកំពង់ផែចំនួន ២ របស់អ៊ុយក្រែននៅសមុទ្រខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានព្យួរការចូលរួមកិច្ចព្រមព្រៀងពោលខាងលើពីខែកក្កដា ក្រោមហេតុផលថា លក្ខខណ្ឌអំពីការនាំចេញម្ហូបអាហារ និងជីរបស់ទីក្រុងម៉ូស្គូក្នុងកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តន៍។ ទីក្រុងម៉ូស្គូបានប្រកាសថាត្រៀមខ្លួនជាស្រេចអនុវត្តន៍កិច្ចព្រមព្រៀងនេះឡើងវិញ ភ្លាមៗនៅពេលដែលភាគីនានាបានអនុវត្តន៍យ៉ាងពេញលេញនូវការសន្យាចំពោះ រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ