អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន

អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន - ảnh 1
ប្រធានាធិបតី Hassan Rouhani

(VOVworld)-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃ
លោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា ប្រទេសទាំង
អស់លើពិភព លោកគប្បីមានយុទ្ធនាការរួមមួយសំដៅទប់ទល់ជាមួយលទ្ធិ
ភេរវកម្ម។​ថ្លែងមតិក្នុងកិច្ច ចរចារមួយនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី៩
តុលា​ក្នុងឱកាសចូលរួមសន្និសីទជាន់ ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACD)
 លើកទី២ ប្រធានាធិបតីអ៊ីរ៉ង់  Rouhani បាន ពិនិត្យថា លទ្ធិភេរវកម្ម អំពើហឹង្សា
និងលទ្ធិជ្រុលនិយមជាបញ្ហាមានចរិតលក្ខណៈ សកលលោកហើយការប្រយុទ្ធ
ប្រឆាំងនឹងពួកវាគឺទាមទារឲ្យមានកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងអស់
លើពិភពលោក។​រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីថៃបានឯក ភាពចំពោះទស្សនៈ
របស់អ៊ីរ៉ង់ស្តីពីបញ្ហាលទ្ធិភេរវកម្មនេះ។

        នៅខាងក្រៅសន្និសីទ ACD ប្រធានាធិបតីអ៊ីរ៉ង់ Rouhani អញ្ជើញជួបសន្ទនា
 ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Li Yuanchao។​ភាគីទាំងពីរក៏បានឯកភាព
ត្រៀមជាស្រេចអនុវត្តទៀតទាត់នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរទទួល បាននាខែមករាឆ្នាំ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ