អ៊ីរ៉ង់៖បណ្ដាប្រទេសលោកខាងលិចមានកំហុស១ដ៏ធ្ងន់នៅមជ្ឈឹមបូពា៍

អ៊ីរ៉ង់៖បណ្ដាប្រទេសលោកខាងលិចមានកំហុស១ដ៏ធ្ងន់នៅមជ្ឈឹមបូពា៍ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

(VOV)_នាថ្ងៃទី២៥ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន ទម្លាក់ទោសទៅលើបណ្ដាស្ថាប័នចារកម្ម និងប្រទេសមួយចំនួនដែល​បានធ្វើ អោយ​អំពើហឹង្សាកើនឡើង។​ ទន្ទឹមនឹងនោះ លោក​ក៏បានអះ​អាង​ថា៖ ការស្វែងរកដំណោះ ស្រាយអោយបញ្ហានេះជា​លារទទួលខុសត្រូវ​របស់តំបន់ទាំងមូល។ ថ្លែងមតិនៅ ក្នុង កិច្ចប្រជុំ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង New York អាមេរិក
 ​ប្រធានាធិបតី​​ Hassan Rouhani បានលើកច្បាស់៖ ស្ថាប័នចារកម្មមួយចំនួន​បាន​ផ្តល់អាវុធសំរាប់ពួកបាត់បង់សតិ-ជាអ្នកមិនចេះលើកលែងទោសអោយអ្នកណា។
 ​បណ្ដា​កំហុស​ក្នុងយុទ្ធសាស្ត្រនៃបណ្ដាប្រទេសលោកខាងលិច ​នៅមជ្ឈឹមបូពា៍  ភាគកណ្ដាលទ្វីបអាស៊ី និងតំបន់ Caucasus ​បានប្រែក្លាយ​តំបន់ទាំងនេះ របស់
ពិភព លោកទៅជាជម្រកគេចខ្លួន របស់បណ្ដាភេរវករ និងពួកជ្រុលនិយម។ លោកក៏បានសង្កត់ធ្ងន់ដល់ការធ្វើអន្តរាគមមិនត្រឹមត្រូវ​របស់បណ្ដាប្រទេសលោក
ខាងលិច  នៅស៊ីរី ជាឧទាហរណ៍ច្បាស់លាស់១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ