អ៊ីរ៉ង់ប្រហារជីវិតមុខសញ្ញាដែលពាក់ព័ន្ធនឹងករណីសម្លាប់លោកឧត្តមសេនីយ ត្រី Soleimani

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន IRIB ជាផ្លូវការរបស់អ៊ីរ៉ង់បានចុះផ្សាយកាលពីថ្ងៃទី ២០ ខែកក្កដាថា ប្រទេសនេះបានកាត់ទោសប្រហារជីវិតចំពោះមុខសញ្ញាឈ្មោះ Mahmoud Mousavi-Majd ដែលជាពលរដ្ឋអ៊ីរ៉ង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានដល់ទីភ្នាក់ងារចារកម្មកណ្តាលរបស់អាមេរិក (CIA) និង Mossad (ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល) បណ្តាលឲ្យមានការសម្លាប់លោកឧត្តមសេនីយ៍ត្រី Qassem Soleiman កាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០២០ ។
អ៊ីរ៉ង់ប្រហារជីវិតមុខសញ្ញាដែលពាក់ព័ន្ធនឹងករណីសម្លាប់លោកឧត្តមសេនីយ ត្រី Soleimani - ảnh 1 មុខសញ្ញាឈ្មោះ Mahmoud Mousavi Majd (រូបថត៖en.irna.ir)

ការកាត់ទោសប្រហារជីវិតចំពោះមុខសញ្ញាឈ្មោះ Mahmoud Mousavi Majd ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២០ ខែកក្កដានេះ តាមនោះបានបិទបញ្ចប់ករណីកាត់ក្តីសម្រាប់ការក្បត់ជាតិរបស់ជនជាប់ចោទរូបនេះ។

គួរបញ្ជាក់ថាលោកឧត្តមសេនីយ៍ត្រី Qassem Soleimani គឺប្រមុខអង្គភាព Quds ចំណុះកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ អាជ្ញាធរអាមេ រិកបានអះអាងថា លោកឧត្តមសេនីយ៍ត្រី Qassem Soleimani គឺជាអ្នករៀបចំផែនការវាយប្រហាររបស់កម្លាំងសេនាជនអ៊ីរ៉ង់ដោយសំដៅទៅលើកម្លាំងកងទ័ពអាមេរិកនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ