អូស្ត្រាលីចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើម​សន្តិសុខអ៊ីនធឺណិតឥណ្ឌូ-ប៉ាស៊ីហ្វិក

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែកញ្ញា ក្រសួងការពារជាតិអូស្ត្រាលីបានប្រកាសពីការអនុវត្តជាផ្លូវការនូវគំនិតផ្តួចផ្តើមសន្តិសុខអ៊ីនធឺណែតឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រ និងណែនាំប្រទេសក្នុងតំបន់ធានាសុវត្ថិភាពអ៊ីនធឺណែត។
អូស្ត្រាលីចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើម​សន្តិសុខអ៊ីនធឺណិតឥណ្ឌូ-ប៉ាស៊ីហ្វិក - ảnh 1រូបថត៖ sixoclock.com.au

នេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អូស្ត្រាលី ដោយមានការគាំទ្រយ៉ាងសកម្មពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

តាមនោះ អូស្ត្រាលីនឹងចាប់ផ្តើមផ្គត់ផ្គង់ដោយឥតគិតថ្លៃដល់ពលរដ្ឋអូស្ត្រាលី និងប្រជាជនក្នុងតំបន់ រួមទាំងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក នូវការគាំទ្រនិងការណែនាំស្តីពីការធានាសន្តិសុខតាមអ៊ីនធឺណែត ពីស្ថាប័នការទូតនិងទីភ្នាក់ងារជំនាញរបស់អូស្ត្រាលី។ គំនិតផ្តួចផ្តើមនេះនឹងគាំទ្រដល់ប្រទេសជាច្រើននៅក្នុងតំបន់ដែលប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត និងកត្តាអាក្រក់ផ្សេងទៀតដែលបង្កឲ្យមានហានិភ័យដល់អាជីវកម្ម រដ្ឋាភិបាល និងប្រជាពលរដ្ឋ។ យោងតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong កំណើនសេដ្ឋកិច្ចក្នុងតំបន់បច្ចុប្បន្នកំពុងដើរទន្ទឹមគ្នាជាមួយនឹងដំណើរការឌីជីថលនីយកម្ម។ ដូច្នេះហើយ គំនិតផ្តួចផ្តើមនេះនឹងគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់ក្នុងការកសាងសមត្ថភាពការពារនិងភាពស៊ាំកាន់តែប្រសើរឡើង ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ការក្លែងបន្លំតាមអ៊ីនធឺណែត និងហានិភ័យតាមអ៊ីនធឺណិតផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ