អាស៊ាននិងអ៊ីតាលីបង្កើនទំនាក់ទំនងលើគ្រប់វិស័យ

(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Hoang Long បានរៀបចំការជួបមុខមេត្រីភាពជាមួយមិត្តភក្រ្តអ៊ីតាលីនិងឯកអគ្គរដ្ឋទូតនៃបណ្ដា
ប្រទេសជាសមាជិកអាស៊ានប្រចាំនៅប្រទេសនេះ។ ក្នុងជំនួបមុខ ភាគីនានាបាន
ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលអាស៊ាននិងសហភាពអឺរ៉ុប (EU) 
យកចិត្តទុកដាក់ ក៏ដូចជា តួនាទីនិងឋានៈរបស់អាស៊ាន EU និងអ៊ីតាលី ក្នុង ការបង្កើនទំនាក់ទំនងរវាងតំបន់ទាំង ២ ។ ក្រៅពីនោះ បណ្ដាភាគីក៏បាន ចែករំលែកបទពិសោធន៍និងវិធានការណ៍ ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាននិង
អ៊ីតាលី លើគ្រប់វិស័យ ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ