អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល។

អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល។ - ảnh 1
អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល


        VOV-ដោយមិនអើពើដល់ស្ថានភាពព្រួយបារម្មណ៍របស់ខឿនសេដ្ឋកិច្ច
សកល ធនាគារពិភពលោក (WB) បានពិនិត្យថាបណ្ដាខឿនសេដ្ឋកិច្ចរបស់
ដំបន់អាស៊ី- ប៉ាស៊ីហ្វិកកំពុងមានកំណើន។ តាមរបាយការណ៍ដែលបាន
ប្រកាសនាថ្ងៃទី១៩ធ្នូរបស់ WB ថា ដំបន់នេះអាចទទួលបានកំរិតកំណើន​
សេដ្ឋកិច្ច៧,៥%នាឆ្នាំ២០១២ ប្រៀបនឹងកំរិត៨,៣%នាឆ្នាំ២០១១។ របាយការណ៍
បានចាត់ទុកបណ្ដា​ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីបូព៌ាលើកលែងតែចិន
ទទួលបានកំរិត​កំណើនជាមធ្យម៥,៦%ក្នុងឆ្នាំនេះ ប្រៀបនឹងកំរិត៤,៤%ឆ្នាំទៅ
មិញ។ គួឲ្យយកចិត្ត​ទុកដាក់គឺការស្ដាសេដ្ឋកិច្ចឡើងវិញនៅថៃក្រោយវគ្គទឹក
ជំនន់ប្រវត្តិសាស្ត្រនាឆ្នាំ២០១១និងកំណើន​យ៉ាង​ខ្លាំងក្លានៅហ្វីលីពីន។ កំរិត
បន្ថយបន្តិចបន្តួចនៅវៀតណាមនិងឥណ្ឌូនេស៊ីបានរួម​ចំណែកសំខាន់ដល់
ការស្ដាខឿនសេដ្ឋកិច្ចអាស៊ីបូព៌ាឡើងវិញ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ