អ៊ីស្រាអែល និងប៉ាឡេស្ទីនបើកកិច្ចប្រជុំសម្ងាត់ដើម្បីពិភាក្សាលើ​វិធានការ​កាត់បន្ថយ​ភាពតានតឹង

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅកំពង់ផែ Aqaba (ហ្ស៊កដានី) នៅឆ្នេរសមុទ្រក្រហម អាជ្ញាធរអ៊ីស្រាអែល និងប៉ាឡេស្ទីនបានចាប់ផ្តើមពិភាក្សាគ្នាដើម្បីស្វែងរកមធ្យោបាយស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីរលកនៃអំពើហិង្សាបានបង្កើនការព្រួយបារម្ភ ចំពោះហានិភ័យនៃការផ្ទុះឡើងទៅជាជម្លោះកាន់តែទូលំទូលាយ។ 
អ៊ីស្រាអែល និងប៉ាឡេស្ទីនបើកកិច្ចប្រជុំសម្ងាត់ដើម្បីពិភាក្សាលើ​វិធានការ​កាត់បន្ថយ​ភាពតានតឹង - ảnh 1ជនប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល ប៉ះទង្គិចគ្នាក្នុងទីក្រុង Nablus ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

នេះជាកិច្ចប្រជុំសម្ងាត់លើកដំបូងរវាងមន្ត្រីសន្តិសុខកំពូលរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងរយៈពេលជាច្រើនឆ្នាំ ជាមួយដៃគូសំខាន់ៗក្នុងតំបន់គឺហ្ស៊កដានី និងអេហ្ស៊ីប។ គួរកត់សម្គាល់ថា ទីប្រឹក្សាប្រធានាធិបតីអាមេរិក Joe Biden ទទួលបន្ទុកមជ្ឈិមបូព៌ា លោក Brett McGurk ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

មន្ត្រីជាន់ខ្ពស់ហ្ស៊កដានីមួយរូប បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺសំដៅពង្រឹងទំនុកចិត្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កិច្ចប្រជុំសន្តិសុខ-នយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលហ្ស៊កដានីកំពុងអនុវត្តន៍ ដោយបានសម្របសម្រួលជាមួយអាជ្ញាធរប៉ាឡេស្ទីន និងភាគីផ្សេងទៀត ដើម្បីទប់ស្កាត់វិធានការឯកតោភាគីរបស់អ៊ីស្រាអែល និងយុទ្ធនាការសន្តិសុខដែលបង្កហានិភ័យនៃអំពើហិង្សាកាន់តែកើនឡើង។ កិច្ចប្រជុំក៏បានឯកភាពលើវិធានការសន្តិសុខ និងសេដ្ឋកិច្ចជាច្រើន ដើម្បីជួយដោះស្រាយការលំបាកសម្រាប់ប្រជាជនប៉ាឡេស្ទីន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ