ឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល សំឡេងភាគខាងត្បូង លើកទី២

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា  នៅប្រទេសឥណ្ឌា កិច្ចប្រជុំកំពូល សំឡេងភាគខាងត្បូងលើកទី ២ បានបើកជាផ្លូវការ។ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់ឥណ្ឌា នេះគឺជាវេទិកាមួយដើម្បីពិភាក្សាអំពីវិធានការនានា ឆ្ពោះទៅរកសេចក្តីប្រាថ្នារួមមួយ អំពីសណ្តាប់ធ្លាប់ពិភពលោកមួយពេញលេញជាង  តំណាងឲ្យបណ្តាប្រទេសនិងមានវឌ្ឍនភាពជាង៊
ឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល សំឡេងភាគខាងត្បូង លើកទី២ - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលសំឡេងភាគខាងត្បូងលើកដំបូងនៅថ្ងៃទី ១៣ ខែមករា។។ រូបថត៖ ANI

កិច្ចប្រជុំកំពូល សំឡេងភាគខាងត្បូង (VOGSS) គឺជាគំនិតផ្តួចផ្តើមរបស់ឥណ្ឌាក្នុងកំឡុងឆ្នាំនៃការធ្វើជាប្រធាននៃក្រុមឈានមុខគេរបស់ពិភពលោកនៃក្រុមប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន (G-២០)។ កិច្ចប្រជុំនេះផ្តោតលើការចែករំលែកជាមួយបណ្តាប្រទេសភាគខាងត្បូងនូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃប្រធាន G-២០ របស់ឥណ្ឌាក្នុងឆ្នាំ ២០២៣។ បញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលជាសកលក៏នឹងត្រូវបានពិភាក្សាផងដែរ។ វេទិកាលើកទីពីរនឹងត្រូវបែងចែកជា១០វគ្គពិភាក្សា រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ៨ ដែលមានប្រធានបទស្តីពីការទូត ការអប់រំ ហិរញ្ញវត្ថុ បរិស្ថាន ថាមពល សុខាភិបាល និងពាណិជ្ជកម្ម។

រដ្ឋមន្ត្រីការបរទេស Bui Thanh Son នឹងចូលរួមកិច្ចប្រជុំ និងថ្លែងសារទៅកាន់កិច្ចប្រជុំក្នុងសម័យប្រជុំមួយក្រោមចំណងជើងថា "ឥណ្ឌា និងភាគខាងត្បូង៖ អភិវឌ្ឍន៍រួមគ្នាដើម្បីអនាគតដ៏ល្អប្រសើរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ