៦ ចំណុចថ្មីនៅក្នុងកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលោកលើកទី ៩

(VOVWORLD) - កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩ ក្រោមប្រធានបទ “តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយជាលើកដំបូង ហើយរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។

៦ ចំណុចថ្មីនៅក្នុងកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលោកលើកទី ៩ - ảnh 1អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា Bui Van Cuong អនុប្រធានគណៈកម្មាធិការរៀបចំសន្និសីទ (រូបថត៖ quochoi.vn)

អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា លោក Bui Van Cuong អនុប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំសមាជិកសភាវ័យក្មេងជាសកលលើកទី៩ មាន ៦ ចំណុចថ្មី ដែលខុសពីកិច្ចប្រជុំទាំង៨ ដែលរៀបចំឡើងពីមុននេះ។ ពោលគឺ ទីមួយ កិច្ចប្រជុំនេះ ដោយរដ្ឋសភាវៀតណាមទទួលរៀបចំ នឹងក្លាយជាកិច្ចប្រជុំដ៏ធំបំផុតមិនធ្លាប់មាន ដែលទាក់ទាញការចូលរួមពីតំណាងជិត ៥០០ នាក់ ក្នុងនោះមានតំណាងអន្តរជាតិចំនួន ៣០០នាក់; សកម្មភាពក្រៅឆាកគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាការពិភាក្សា ការតាំងពិព័រណ៍ .... ទីពីរ ដំណើរការត្រៀមក៏ដូចជារៀបចំកិច្ចប្រជុំ បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះយុវជន និងតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងពិភពលោកប្រកបដោយសន្តិភាព វិបុលភាព និងដោះស្រាយបញ្ហាប្រឈមសកល។ ទី៣ រដ្ឋសភាវៀតណាមបានរៀបចំយ៉ាងប្រុងប្រយ័ត្នក្នុងនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានគំនិតផ្ដួចផ្ដើមជាច្រើន ហើយបានដឹកនាំការរៀបចំកិច្ចប្រជុំដើម្បីឧទ្ទេសនាមអំពីប្រទេសជាតិ ប្រជាជន និងនវានុវត្តន៍របស់វៀតណាម។ ចំណុចថ្មីបន្ទាប់គឺកិច្ចប្រជុំនឹងបង្ហាញពីតួនាទីនិងកម្លាំងពលំរបស់អង្គការយុវជនវៀតណាមក្នុងកិច្ចប្រជុំឆ្នាំនេះ។ ម្យ៉ាងទៀត កិច្ចប្រជុំគឺជាឱកាសដើម្បីផ្សព្វផ្សាយចលនាយុវជនវៀតណាមទៅកាន់មិត្តអន្តរជាតិ។

ទាក់ទិននឹងចំណុចថ្មីទី៥ លោក Bui Van Cuong បានឲ្យដឹងថា៖ “តាមគម្រោង កិច្ចប្រជុំនឹងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរ ឌីជីថល និងនវានុវត្តន៍។ នេះជាលើកទីមួយហើយដែលមានសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលោក។ យើងកំពុងធ្វើការយ៉ាងសកម្មជាមួយសហភាពអន្តរសភា (IPU) ដើម្បីបង្កើតសេចក្តីថ្លែងការណ៍មួយ តាមរយៈសមាជិកសភា និងវេទិកានានា ដើម្បីឱ្យមានសេចក្តីថ្លែងការណ៍មួយបង្កបទៅដោយលក្ខណៈអំពាវនាវ នយោបាយ និងការសន្យារបស់យុវជនក្នុងការអនុវត្តគោលដៅសហសវត្សរ៍”។

ជាពិសេស ចំណុចថ្មីទី៦ គឺថា នេះជាលើកទីមួយហើយ ដែលកិច្ចប្រជុំសមាជិក សភាវ័យក្មេងសកលលោក មាននិមិត្តសញ្ញាផ្ទាល់ខ្លួន ដែលពីមុនមានតែឡូហ្គោ IPU និងរដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ។ និមិត្តសញ្ញានេះមានភាពច្នៃប្រឌិត មានអត្ថន័យ និងអាចប្រើប្រាស់បានយូរសម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ