ការលក់រាយទំនិញ និង​ប្រាក់​ចំណូល​ពី​សេវាកម្ម​ប្រើប្រាស់​បន្តកើនឡើង

(VOVWORLD) - របាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា បានកត់សម្គាល់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការលក់រាយទំនិញនិងប្រាក់ចំណូលពីសេវកម្មប្រើប្រាស់សរុបបានកើនឡើង ១០,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ការលក់រាយទំនិញ និង​ប្រាក់​ចំណូល​ពី​សេវាកម្ម​ប្រើប្រាស់​បន្តកើនឡើង - ảnh 1សកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនត្រូវបានអនុវត្ត។ រូបភាព៖ congthuong.vn

គោលនយោបាយជំរុញការប្រើប្រាស់ក្នុងស្រុក ការផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍បានរួមចំណែករក្សាអត្រាកំណើននៃវិស័យសេវាកម្ម។ យោងតាមលោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា កំណើននៃការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់សរុបគឺជាសញ្ញាល្អ នៅពេលដែលការតភ្ជាប់ទំនិញ កម្មវិធីសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព៖ “ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ យើងបានឃើញសញ្ញាល្អណាស់ ការប្រើប្រាស់ក្នុងស្រុកបន្តជាសសរស្តម្ភមួយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម រួមចំណែកដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ច។ យើងមើលឃើញថា អ្នកប្រើប្រាស់មានការពេញចិត្តយ៉ាងខ្លាំងក្នុងការប្រើប្រាស់ទំនិញក្នុងស្រុក ជាពិសេសបានផ្តល់អាទិភាពលើផលិតផលប្រចាំតំបន់ ផលិតផលដែលរក្សាស្ថិរភាពទីផ្សារ រួមចំណែកបម្រើសុខុមាលភាពសង្គម។ មូលដ្ឋាននានាបានចូលរួមយ៉ាងសកម្មក្នុងការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលផ្សារផ្ជាប់នឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក។ កម្មវិធីនិងនិន្នាការថ្មី ដូចជាពាណិជ្ជកម្មអេឡិចត្រូនិកក៏បានអភិវឌ្ឍន៍ រួមចំណែកដល់ការចែកចាយទំនិញនិងកាត់បន្ថយការចំណាយសម្រាប់ខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ