កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។

កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ - ảnh 1
កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។


        VOV-កងទ័ពមិនមែនជាកំលាំងនយោបាយបង្កើតឡើងដោយខ្លួនឯងនិង
មិនម៉ែន​ជា​ក្រុមសិទ្ធិអំណាចមួយទេ។ ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាមបានចាត់ទុកថា នៅ
ប្រទេស​ណាក៏ដោយ កងទ័ពជានិច្ចកាលផ្សាភ្ជាប់ជាមួយកំលាំងនយោបាយ
ណាមួយ។

        “កងទ័ពប្រជាជនវៀតណាមបានបង្កើតនាថ្ងៃទី២២ធ្នូឆ្នាំ១៩៤៤ មុនមួយឆ្នាំ​
មាន​សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនិងមុនពីរឆ្នាំមានរដ្ឋធម្មនុញ្ញឆ្នាំ
១៩៤៦។​ អានឡើងវិញសារាចរណ៍របស់លោកប្រធានហូជីមិញក្នុងពេល​សំណូមពរបង្កើតក្រុមវៀតណាមឃោសនាកងទ័ពរំដោះ (ក្រោយនេះជា​កងទ័ព​ ប្រជាជនវៀតណាម) បានសឲ្យឃើញថាសារាចរណ៍នេះគឺដោយសារ​សំណូមពរ​របស់អង្គការមហាជន អង្គការមហាជននៅទីនេះគឺជាបក្ស។ នោះមិនមែនជា
ចំណុចដោយ​ឡែករបស់វៀតណាមឡើយ នៅមិនថាប្រទេសណាកងទ័ពក៏ត្រូវ​
ស្មោះ​ត្រង់​ជាមួយបក្សកាន់អំណាច។​ប្រទេសណាក៏ត្រូវមានបក្សមួយ​ដឹក​នាំ។”

កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ - ảnh 2
ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម

        នាបច្ចុប្បន្នកងទ័ពវៀតណាមត្រូវបានកសាងតាមទិសរៀបរយទំនើបដើម្បី​បំរើភារកិច្ចយុទ្ធសាស្ត្រចំនួន២គឺកសាងនិងការពារមាតុប្រទេសវៀតណាម​សង្គម​
និយម។​ កងទ័ពឈរនៅខាងប្រជាជនអត្តចរិតរបស់វណ្ណៈកម្មករ។​ឧត្តមសេនីយ៍
ត្រី សាស្ត្រាចារ្ស Bui Phan Ky បានវិភាកបន្ថែមទៀតថា៖

        “ការស្មោះត្រង់ជាមួយមាតុប្រទេសប្រជាជននិងជាមួយបក្សដឹកនាំជា​អត្តចរិតរបស់កងទ័ពនិងជាភារកិច្ចចាំបាច់ត្រូវតែធ្វើ។ ខ្ញុំជឿជាក់ថា​កងទ័ពមួយ
មាន​អត្តចរិតដូច្នេះមិនអាចឈរនៅខាងក្រៅឆាកនយោបាយបានឡើយ។”

        រីឯឧត្តមសេនីយ៍ទោ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Ngoc Hoi អគ្គនិពន្ធ​នាយកទស្សនាវដ្តីការពារជាតិប្រជាជនទាំងមូលបានអះអាងថា​រាល់ប្រការ​បំពេញបន្ថែមនៅមាត្រាទី៧០ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ គឺជាការ​កំណត់ក្នុងរដ្ឋធម្មនុញ្ញប្រវត្តិសាស្ត្រមួយជាក់ស្ដែងបរានុម័តមួយដែលបាន
ស្ថិតស្ថេរ​ ក្នុងរយៈពេល៦៩ឆ្នាំកន្លងមក។

“ក្នុងអំឡុង៦៩ឆ្នាំកន្លងមកកងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្មោះត្រង់
ជាមួយបក្សដោយ ផ្អែកលើមូលដ្ឋានចំនួន៣គឺ សតិអារម្មណ៍ប្រយុទ្ធ​របស់
កងទ័ព​ការងារសតិអារម្មណ៍និងការងារចាត់តាំងរបស់កងទ័ព។ ជាក់ស្ដែងបាន
សឲ្យឃើញថា​គោលដៅប្រយុទ្ធរបស់បក្សក៏ជាគោលដៅប្រយុទ្ធរបស់កងទ័ព។ នោះគឺគោលដៅដើម្បី​ឯករាជ្យជាតិនិងលិទ្ធិសង្គមនិយមដើម្បីសុភមង្គល់របស់
ប្រជាជន។ ទី២គឺ​ការងារសតិអារម្មណ៍ក្នុងកងទ័ពប្រជាជនវៀតណាមក្នុង
រយៈពេល៦៩ឆ្នាំកន្លងមកគឺសំដៅផ្សព្វផ្សាយសតិអារម្មណ៍របស់បក្សចូលក្នុង
កងទ័ព។ អំពីការចាត់​តាំង​កងទ័ពវៀតណាមស្ថិតនៅក្បែរប្រព័ន្ធបញ្ជាការ
មានការបង្កើតប្រព័ន្ធអង្គការ​បក្ស។”

កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ - ảnh 3
បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភាបណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញ

        បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភា​
បណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញបានពន្យល់ថាការកត់ត្រាចូលក្នុង
រដ្ឋធម្មនុញ្ញ​ខ្លឹមសារកងទ័ពស្មោះត្រង់ជាមួយបក្សមិនម៉ែនជាការទម្លាក់បន្ទាប
កងទ័ពឡើយ​តែជាការលើកកំពស់ការយល់ដឹងនយោបាយរបស់កងទ័ព
ចំពោះរបប​ ចំពោះ​ប្រជាជាតិ​និងប្រទេសជាតិទៀតផង។​ក្នុងកាលៈទេសៈ
នាបច្ចុប្បន្នការស្មោះត្រង់ជាមួយបក្ស តាមបណ្ឌិត Cao Duc Thai ត្រូវយល់
នៅលើជ្រុងជ្រោយជាច្រើន។

        “ទស្សនាទានស្មោះត្រង់ជាមួយបក្សត្រូវបានយល់ថា​ ត្រូវស្មោះត្រង់ជា
មួយ​គោលមាគ៌ាកសាងការពារមាតុប្រទេស ក្នុងនោះត្រូវស្មោះត្រង់ជាមួយ
គោលមាគ៌ា​កិច្ចការបរទេស មិនត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់អានុភាពអមិត្ត។​
ទីពីរគឺស្មោះ​ត្រង់​ជាមួយគោលដៅឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម
ជាក់ស្ដែងគឺគាំទ្ររាល់កត្តាសកម្មប្រឆាំងនឹងផលប្រយោជន៍ក្រុម។”

        ការរក្សារឹងមាំកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះកងទ័ព កសាងកងទ័ពជានិច្ចកាលរឹងមាំអំពីនយោបាយធ្វើឲ្យបណ្ដាគណៈបក្ស
នយោបាយប្រតិកិរិយាមិនអាចអូសទាញកងទ័ពចូលក្នុងបណ្ដាសកម្មភាព
ក្បត់ជាតិ​អន្តរាយដល់ប្រជាជន។ ស្ថានភាព​ជាក់ស្ដែនបរានុម័តនិងដំណើរ
រយៈពេល៦៩​ឆ្នាំបង្កើតនិងអភិវឌ្ឍន៍កងទ័ពប្រជាជនវៀតណាមបានសឲ្យ
ឃើញថា ការកំណត់​ក្នុងរដ្ឋធម្មនុញ្ញកំលាំងប្រដាប់អាវុធប្រជាជនត្រូវស្មោះ
ត្រង់ដាច់ខាតជាមួយបក្ស​កុម្មុយនីស្ដវៀតណាមគឺសមស្របទាំងស្រុង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ