កិច្ចប្រជុំកំពូល G7៖ បេសកកម្មនិងបញ្ហាប្រឈម

(VOVWORLD) -  នៅថ្ងៃទី ២០ ខែកុម្ភៈ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង ៧ (G7) បានរៀបចំកិច្ចប្រជុំកំពូល តាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំកំពូល G7 ដើមដំបូងដែលត្រូវបានប្រព្រឹត្តទៅចាប់តាំងពីខែមេសាឆ្នាំ ២០២០ មក ហើយក៏ជាព្រឹត្តិការណ៍អន្តរជាតិធំដំបូងដែលមានវត្តមានរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ បានប្រារព្ធធ្វើឡើងនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបន្តរីករាលដាលនិងប៉ះពាល់យ៉ាងខ្លាំងលើ សកលលោក កិច្ចប្រជុំកំពូល G7 លើកនេះត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង តាមនោះក៏ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងផងដែរ។

កិច្ចប្រជុំកំពូល G7៖ បេសកកម្មនិងបញ្ហាប្រឈម - ảnh 1ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden (រូបថត៖ TTXVN)

យោងតាមអ្នកវិភាគ បេសកកម្មក៏ដូចជាបញ្ហាប្រឈមដ៏ធំបំផុតនៃកិច្ចប្រជុំកំពូល G7 គឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩  ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក និងស្តារសេដ្ឋកិច្ចពិភព លោកដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះ។

បេសកម្ម

មួយសប្តាហ៍មុនពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ សេតវិមានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា៖ នេះគឺជាឱកាសសម្រាប់លោកប្រធានាធិបតី Biden ជួបពិភាក្សាជាមួយមេដឹកនាំ G7 អំពីផែនការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងស្តារសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតនេះ។ ហេតុដូច្នេះ លោកប្រធានាធិបតី Biden បានផ្តោតលើប្រធានបទពិភាក្សាដូចជា វិធីឆ្លើយតបជាសកលចំពោះការផលិតនិងការចែកចាយវ៉ាក់សាំងការពារកូវីដ ១៩ ការរក្សារាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងពីជំងឺរាតត្បាតបច្ចុប្បន្នតាមរយៈការកសាងសមត្ថភាពជាតិនិងបង្កើតមូលនិធិសន្តិសុខសុខាភិបាលបំរង។ ទន្ទឹមជាមួយគ្នានេះ មេដឹកនាំអាមេរិកក៏បានពិភាក្សាជាមួយមេដឹកនាំ G7 អំពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក តាមនោះ លើកទឹកចិត្តប្រទេសនៅក្នុងក្រុមនិងប្រទេសឧស្សាហកម្មទាំងអស់ឱ្យរក្សាការគាំទ្រដល់ការស្តារសេដ្ឋកិច្ចនិងដាក់ចេញនូវវិធានការរួមផ្សេងទៀត។

ចំណែកខ្លួនវិញ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រធានកិច្ចប្រជុំកំពូល G7 ឆ្នាំ ២០២១ បានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់រាល់បញ្ហាប្រឈមនានាដែលពិភពលោកកំពុងប្រឈមមុខ គឺស្ថិតនៅក្នុងកម្មវិធីរបៀបវារៈ ពោលគឺគឺចាប់ពីបេសកកម្មអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ សម្រាប់ប្រទេសទាំងអស់ រហូតដល់ការប្រយុទ្ធដើម្បីទប់ស្កាត់ការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី រួមទាំងការស្តារប្រកបដោយនិរន្តរភាពក្រោយពីវិបត្តិកូវីដ ១៩ ទៀតផង។ ទន្ទឹមជាមួយគ្នានោះ លោករដ្ឋមន្រ្តី Boris Johnson ក៏ចង់ឆ្លៀតយកតួនាទីរបស់ប្រធាន G7 ដើម្បីលើកកម្ពស់ការស្រុះចិត្តគំនិតគ្នាក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ដោយឆ្ពោះទៅរកនិរន្តរភាពនិងពាណិជ្ជកម្មសេរី។

កិច្ចប្រជុំកំពូល G7៖ បេសកកម្មនិងបញ្ហាប្រឈម - ảnh 2នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

មុននេះក្នុងកិច្ចប្រជុំនាថ្ងៃទី ១២ ខែកុម្ភៈ មន្ត្រីហិរញ្ញវត្ថុរបស់ក្រុម G7 ក៏បានពិភាក្សាពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩។ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso បានប្រកាសថា មេដឹកនាំហិរញ្ញវត្ថុ G7 បានពិភាក្សាលើសសរស្តម្ភនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីជំងឺរាត ត្បាតកូវីដ ១៩ ក៏ដូចជាផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងនោះមានវិធានការណ៍កាត់បន្ថយបំណុលផង។

សម្ពាធនិងបញ្ហាប្រឈម

ដើម្បីអនុវត្តបេសកកម្មដែលត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្របច្ចុប្បន្ន G7 ត្រូវការកិច្ចខិតខំប្រឹងប្រែងជាច្រើន ដែលក្នុងនោះត្រូវមានសាមគ្គីភាពនិងការឯកភាពធ្វើសកម្មភាពក្នុងចំណោមប្រទេសសមាជិក។ យ៉ាងណាមិញ អង្គការដែលប្រមូលផ្តុំប្រទេសឧស្សាហកម្មកំពូលៗ ទាំង ៧ នៅលើពិភពលោកនេះកំពុងមានការបែកបាក់គ្នាក្នុងទិសដៅធ្វើសកម្មភាពដែលគួរឱ្យព្រួយបារម្ភ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះ បានដកស្រង់ប្រភពមួយចំនួនពីអ្នកការទូតបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide មាន “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ប្រទេសជាភ្ញៀវកិត្តយសនៅក្នុងវេទិកា G7។ តាមនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ធ្លាប់បានអញ្ជើញកូរ៉េខាងត្បូង ឥណ្ឌានិងអូស្រ្តាលីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅ Cornwall (ចក្រភពអង់គ្លេស) នៅខែមិថុនាឆ្នាំ ២០២០។ ការអញ្ជើញប្រទេសជាភ្ញៀវចូលរួមកិច្ចប្រជុំកំពូលនេះ បានក្លាយជាទម្លាប់សម្រាប់ប្រទេសម្ចាស់ផ្ទះ ប៉ុន្តែតួនាទីនិងការចូលរួមចំណែករបស់ប្រទេសជាភ្ញៀវកិត្តយសក្នុងវេទិកានៅមានកម្រិតនៅឡើយ។ ដូច្នេះនៅក្នុងកិច្ចប្រជុំកំពូល G7 តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែមករា កន្លងមក រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនគ្រោងនឹងអញ្ជើញប្រទេសភ្ញៀវកិត្តយសចំនួន ៣ ឱ្យចូលរួមក្នុងផ្នែកមួយចំនួននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងចូលរួមចុះហត្ថលេខាលើ “ធម្មនុញ្ញសង្គមបើកចំហ” ជាមួយបណ្តាប្រទេសជាសមាជិកផងដែរ។

រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា គោលដៅនៃកិច្ចប្រជុំកំពូលនៅឆ្នាំនេះគឺដើម្បីស្ថាបនាប្លុក G7 ឡើងវិញ មិនមែនដើម្បី “ឯកភាពវូបនីយកម្ម” ទំនាក់ទំនងជាមួយប្រទេសភ្ញៀវនោះទេ។ ជាមួយគ្នានោះ ប្រទេសជាសមាជិកអឺរ៉ុបផ្សេងទៀត ដូចជា បារាំង អ៊ីតាលីនិងអាល្លឺម៉ង់ក៏បានបង្ហាញទស្សនៈស្រដៀងនឹងប្រទេស ជប៉ុនដែរ។ អ្នកការទូតខ្លះនៅក្នុងប្លុកមានការព្រួយបារម្ភថា ចក្រភពអង់គ្លេសកំពុងព្យាយាម “ដើរតាមទ្វារក្រោយ” ដើម្បី “កំណត់រូបរាង” G7 ឡើងវិញ។ ជាពិសេស អ្នកការទូតអឺរ៉ុបបានព្រមានថា ចំណាត់ការរបស់អង់គ្លេសទំនងជារុញប្លុក G7 ធ្លាក់ចូលក្នុងសភាពប្រឈមមុខជាមួយចិន និងបណ្តាប្រទេសដទៃទៀត ជាប្រការដែលប្រទេសសមាជិក G7 ទាំងអស់ត្រូវចៀសវាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ