កំណត់ទិសដៅសាធារណះមតិដោយព័ត៍មានម្ចាស់ការ ទាន់ពេលវេលា

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចាត់​ទុកថា៖ 
ត្រូវឆ្លៀតយកវិស័យសកម្មរបស់ព័ត៍មានតាមបណ្ដាញអ៊ីនធឺណែត ដើម្បីកំណត់ទិស​ដៅសាធារណះមតិ។ នៅសន្និសីទលាតត្រដាងអនុវត្តការងារឆ្នាំ ​២០១៥ របស់ខុទ្ទ
កាល័យរដ្ឋាភិបាល នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan
Dung បានស្នើស្ថាប័នមានសមត្ថកិច្ចផ្គត់ផ្គង់​ព័ត៍មាន​ត្រឹមត្រូវ ទាន់ពេលវេលាសំរាប់ប្រជាជន ហើយចាត់ទុកនេះគឺជាភារកិច្ចត្រូវបំពេញល្អ ក្នុងឆ្នាំ ២០១៥។ 

កំណត់ទិសដៅសាធារណះមតិដោយព័ត៍មានម្ចាស់ការ ទាន់ពេលវេលា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

រដ្ឋាភិបាលវៀតណាមអនុវត្តតួនាទីគ្រប់គ្រងថ្នាក់រដ្ឋ បញ្ជាណែនាំលើគ្រប់​វិស័យ
 ពីសេដ្ឋកិច្ចដល់សង្គមរបស់ប្រទេសជាតិ។គ្រប់សេចក្ដីសម្រេចចិត្តរបស់​រដ្ឋាភិបាល
 និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលត្រូវជូនព័ត៍មានប្រចាំថ្ងៃដល់​ប្រជាជន​។ ប្រការនេះ​គឺ
សំដៅ​បង្កើតការស្រុះចិត្តគំនិតក្នុងពេលលាតត្រដាង​អនុវត្តការផ្តួចផ្តើមគំនិតរបស់
បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ដោយសកម្មភាពជាក់ស្ដែងនានា។

          សិទ្ធិបានផ្តល់ព័ត៍មានរបស់ប្រជាជន

        តាំងពីមុនមក ដំណើការជូនព័ត៍មានរវាងរដ្ឋាភិបាល និងប្រជាជនត្រូវបានអនុវត្ត
តាមរយៈការផ្សព្វផ្សាយ សារព័ត៍មាន។ ក្រៅពីកាសែតបោះពុម្ភជាក្រដាស វិទ្យុសម្លេង  ទូរទស្សន៍ កាសែតអេឡិកត្រូនិកវិស័យសារព័ត៍មានបណ្ដាញសង្គមទៀតផង។ ដោយ
មានមនុស្ស៣០លាននាក់ប្រើប្រាស់ បណ្ដាញសង្គមបានក្លាយទៅជាកាណាល់ជូន
ព័ត៍មានសំខាន់​សំរាប់ប្រជាជន។ 

          ចាំបាច់ជូនដំណឹងត្រឹមត្រូវ ទាន់ពេលវេលា

        ការងារព័ត៍មានក្នុងដំណាក់កាលបច្ចេកវិទ្យា Dighital បានទាមទារ​ការ​ទាន់ពេល
វេលា ដើម្បីបំពេញតម្រូវការខាងព័ត៍មានរបស់ប្រជាជន។ ប្រសិនបើឆ្លៀតយក
បណ្ដាញសង្គមដើម្បីជូនដំណឹងបញ្ជាណែនាំ របស់រដ្ឋាភិបាលចំពោះ​ប្រជាជន
អោយបានឆាប់រហ័សនិងត្រឹមត្រូវបំផុត​ ពិតប្រាកដថា៖ ​ព័ត៍មាននេះនឹងត្រូវបាន
ប្រជាជនយកចិត្តទុកដាក កំណត់បានទិសដៅសំរាប់សាធារណះមតិ។​ដូច្នេះ នៅ
ក្នុងសន្និសីទលាតត្រដាងអនុវត្តការងារឆ្នាំ​ ២០១៥ របស់ខុទ្ទ​កាល័យរដ្ឋាភិបាល 
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ ​បញ្ហាគឺ​ធ្វើយ៉ាងម៉េចដើម្បីព័ត៍
មានផ្លូវការរបស់យើង ក៏បានបញ្ចូលក្នុងបញ្ដាញសង្គម។ សំខាន់បំផុតគឺជូនព័ត៍
មានត្រឹមត្រូវ ទាន់ពេលវេលា ដើម្បីប្រជាជនជឿជាក់ទៅលើព័ត៍មានផ្លូវការ។ ​ ដូ
ច្នេះ អ្នកប្រមុខរដ្ឋាភិបាលវាយតំលៃវិជ្ជមាន​​​របស់​បណ្ដាញ​សង្គម វិស័យបញ្ជូនព័ត៍
មាន​និងស្នើមានរបៀបទាក់ទិនថ្មី​​ដើម្បីធ្វើអាជីវកម្មរាល់តំលៃសកម្ម និងកាត់បន្ថយ
កំហិតរបស់វា។ 

          ទំនើបភាវូបនីយកម្មរដ្ឋាភិបាលអេឡិកត្រនិក

        សង្កត់ធ្ងន់ដល់ការជះឥទ្ធិពលរបស់ព័ត៍មាននៅលើបណ្ដាញសង្គម ចំពោះការ​ឃោសនា ផ្សព្វផ្សាយបណ្ដាការផ្តួចផ្តើមគំនិត គោលនយោបាយ​ ច្បាប់​របស់រដ្ឋចំពោះប្រជាជន នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើ​ជំរុញខ្លាំង​ការអនុវត្តបច្ចេកវិទ្យា
ព័ត៍មានចូលក្នុងការដំណើការរបស់ក្បាលម៉ាស៊ីន ប្រកប​ដោយឆាប់រហ័ស និងប្រ
សិទ្ធិភាពបំផុត។ តាមនាយករដ្ឋមន្ត្រីថា៖ដើម្បីប្រជាជនយល់ដឹងបានការងារដែល
រដ្ឋាភិបាលកំពុងធ្វើគឺត្រូវទំនើបភាវូបនីយកម្មរដ្ឋាភិបាល​អែឡិកត្រូនិក។ក្នុងនោះ 
ព័ត៍មានអំពីការគ្រប់គ្រង បញ្ជាណែនាំរបស់រដ្ឋាភិបាលត្រូវបញ្ជូនឡើងអ៊ីនធឺណែត
 អោយទៅដល់មហាជន។ធ្វើបានល្អការងារនេះ គឺ​ដំណើការព័ត៍មានរវាងរដ្ឋាភិបាល
ជាមួយប្រជាជនប្រកបដោយលឿន សន្សំសំ​ចៃ និងទាន់ពេលវេលា។ ក៏តាមនាយក
រដ្ឋមន្ត្រីថា៖ សមាជិករដ្ឋាភិបាលម្នាក់ៗ ​និងស្ថាប័នជួយឧបត្ថម្ភការងារសុទ្ធតែត្រូវមាន
ការទទួលខុសត្រូវក្នុងការងារជូន​ព័ត៍មាន ផ្គត់ផ្គង់ព័ត៍មានរាល់សេចក្តីសម្រេចចិត្ត
របស់រដ្ឋាភិបាល ក្នុងការងារគ្រប់គ្រង​ បញ្ជាណែនាំ ដើម្បីប្រជាជនទាំងមូលដឹង យល់
 ស្រុះចិត្តគំនិត ឯកភាពអនុវ្តរាល់ការផ្តួចផ្តើមគំនិត គោលនយោបាយ និងច្បាប់របស់
បក្ស និងរដ្ឋ ពីនោះនាំមកនូវផលប្រយោជន៍ជាក់ស្ដែងយ៉ាងច្រើន​សំរាប់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ