កំណែទម្រង់សេដ្ឋកិច្ចដើម្បីគោលដៅកំណើនដ៏ចីរភាព

កំណែទម្រង់សេដ្ឋកិច្ចដើម្បីគោលដៅកំណើនដ៏ចីរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh (VOV)

        Vovworld-ក្នុងសារដើមឆ្នាំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បានសង្កត់ធ្ងន់ថា​ដើម្បីយកឡើងវិញល្បឿនកំណើនយ៉ាងលឿននិង​អភិវឌ្ឍន៍​ដ៏
ចីរភាព ប្រភពកំលាំងចលករសំខាន់ត្រូវមកពីការផ្លាស់ប្តូរថ្មីយន្តការគោលនយោ
បាយ។ ដោយហេតុ​នេះ កំណែទម្រង់និងសុក្រិដ្ឋសេដ្ឋកិច្ចទីផ្សារជាសំណូមពរចាំ
បាច់មានចរិត​លក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាមក្នុងដំណាក់កាលនាបច្ចុប្បន្ន។

ផ្លាស់​ប្តូរ​ថ្មី​ការត្រះរិះនិងទស្សនវិស័យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត

        ការរុករកទិសដៅថ្មីឈានទៅខឿនសេដ្ឋកិច្ចដ៏ចីរភាពសមស្របអំពីសង្គមនិង
បរិយាកាសមិនត្រឹមតែជាសំណូមពរចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាកំលាំង​ចលករ
សំខាន់ដើម្បីជំរុញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក៏ដូចជានៅ
ប្រទេសនីមួយៗទៀតផង។

        ក្រឡេកមើលឡើងវិញលើកំណាត់ផ្លុវអភិវឌ្ឍន៍ក្នុងអំឡុងជិត៣០ឆ្នាំតាំងពីវៀត
ណាមអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីមក ក្រៅពីសមិទ្ធិដែលទទួលបាន វៀត​ណា​ម​នៅ​ប្រឈមមុខនឹងការសាកល្បងជាច្រើន។ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍មិន​ទាន់​ចីរភាព គុណភាពកំណើនទិន្នផលនិងកំលាំងប្រកួតប្រជែងនៃខឿន​សេដ្ឋកិច្ច​នៅទាប។ យល់ច្បាស់នូវការសាកល្បងនេះ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមដំណាក់
កាល២០១១-២០២០ វៀតណាមអះអាងនូវការប្តេជ្ញាជំរុញខ្លាំង​កិច្ចការផ្លាស់ប្តូរថ្មី
លើគ្រប់វិស័យដោយចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ ក្នុងនោះយក​ចិត្ត​ទុកដាក់ជាពិសេសដល់ការសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ។​ ប្រការនេះត្រូវបាន​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអះអាង​ឡើងវិញជាមួយសហគមន៍អន្តរជាតិនៅក្នុងសិក្ខាសាលាមួយនាដើមសប្ដាហ៍នេះ
នៅទីក្រុងហាណូយ។

        “វៀតណាមនឹងជំរុញខ្លាំងកំណែទម្រង់រចនាសម្ពន្ធសេដ្ឋកិច្ច។ រដ្ឋធានាទីផ្សារ
រក្សាតួនាទី​សំខាន់ក្នុងការបែងចែកប្រភពកំលាំង ទន្ទឹមនឹងនោះមានឧបករនិង
គោល​នយោបាយគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដើម្បីធានាសមភាពនិងវឌ្ឍន៍
ភាពសង្គម។ វៀតណាមប្តេជ្ញាជំរុញកំណែទម្រង់និងភាកហ៊ុនបនីយកម្មអង្គភាព​
អាជីវកម្មរដ្ឋ រាប់ទាំងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរដ្ឋ បង្កើតបរិយាកាសប្រកួត​ប្រជែង​សមភាពនិងងាយស្រួលបំផុតសំរាប់ប្រជាជនគ្រប់រូបនិងអង្គភាព​អាជីវកម្មពង្រីក
ផលិតកម្មនិងអាជីវកម្ម។”

        រាល់ការកំណែទម្រង់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លារបស់វៀតណាមបាននិងកំពុង​ទទួលបានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។ ក្នុងដំណើរ​ទស្សន​កិច្ច​ការងារនៅវៀតណាមក្នុងខែមិនានេះ លោកស្រី Helen Clark អគ្គនាយិការ​កម្មវិធី
អភិវឌ្ឍន៍អង្គការសហប្រជាជាតិបានសង្កត់ធ្នន់ថា​ ចំពោះអង្គការ​សហប្រជាជាតិ
នោះ វៀតណាមជានិច្ចកាលជាប្រទេសមួយដែលទទួលជោកជ័យមួយអំពីកំណើន​និងអនុវត្តគោលដៅសហ្សវត្សរបស់អង្គការសហប្រជាជាតិ។ លោកស្រី Helen Clark បានលើកច្បាស់ថា៖

        “ប្រឈមមុខនឹងភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​រដ្ឋាភិបាលវៀតណាម​កំពុងសកម្មបង្កើតកំណែទម្រង់សេដ្ឋកិច្ចជំនាន់ទី២ ដើម្បីជំរុញខ្លាំងកំណើន​សេដ្ឋកិច្ច​និងធានាបន្តវឌ្ឍន៍ភាពសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ក្នុងរយៈ២ទស្សវត្ស​កន្លងមក
តទៅទៀត។​បណ្ដាយុទ្ធសាស្ត្រជំរុញកំណើននិងចីរភាពនឹងជា​កត្តាសំខាន់​សំរាប់
ជោគជ័យនៃការកំណែទម្រង់នោះ ដើម្បីជនវៀតណាម​គ្រប់​រូបនាបច្ចុប្បន្ននិង
អនាគតបានទទួលផលចំណេញពីកំណើនដ៏ចីរភាព។”

ជំរុញខ្លាំងសមាហរណកម្មអន្តរជាតិក្នុងដំណើរការកំណែទម្រង់

        វៀតណាមកំពុងឈានទៅដំណាក់កាលអភិវឌ្ឍន៍ដ៏សែនសំខាន់ ទាមទា​ឲ្យមាន
ការផ្លាស់ប្តូរថ្មីនិងការត្រះរិះយ៉ាងខ្លាំងក្លានិងប្តេជ្ញាខ្ពស់ ជំរុញខ្លាំងកំណែទម្រង់និង​
ម្ចាស់ការ​សកម្មធ្វើសមាហរណកម្មអន្តរជាតិ។ ការប្តេជ្ញាផ្លាស់ប្តូរថ្មីរបស់វៀតណាម​ទទួលបានការវាយតំលៃខ្ពស់ពីដៃគូរអន្តរជាតិ។ នៅសិក្ខាសាលា “កំណែទម្រង់
សេដ្ឋកិច្ចសំរាប់កំណើនដ៏ចីរភាព” លោកស្រី Helen Clark បានអះអាងថា៖

        “វៀតណាមមានចំណុចខ្លាំងដោយឡែក ក្នុងនោះមានកំលាំងពលករវ័យ​ក្មេងនិងការប្រកួតប្រជែង ប្រភពធនធានធម្មជាតិដ៏សម្បូរបែបនិងភូមិសាស្ត្រនៅ
​កណ្ដាល​ដំបន់អភិវឌ្ឍន៍សកម្មមួយ។ ជាមួយការជ្រើសរើសគោល​នយោបាយ​ដ៏​
ឈ្លាសវៃ អនាគតរបស់វៀតណាមភ្លឺស្វាងណាស់។”

        រួមជាមួយកំលាំងផ្ទៃក្នុងនិងបំណងប្រាថ្នាឈានឡើងរបស់ប្រជាជាតិទាំង​មូល រាល់បទពិសោធន៍និងស្ថានភាពជាក់ស្ដែងល្អលើពិភពលោក រាល់សំណើរ​គោល
នយោបាយពីសហគមន៍អន្តរជាតិជានិច្ចកាលជាមេរៀនដ៏ថ្លៃថ្លាចំពោះ​វៀតណាម ដើម្បីវៀតណាមឆ្លងផុតនឹងការសាកល្បង​អនុវត្តទស្សនវិស័យដល់​ឆ្នាំ​២០២០ជា
សារវន្តនឹងក្លាយទៅជាប្រទេសឧស្សាហកម្មមួយតាមទិសទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ