កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តី សាធារណៈរដ្ឋសឹង្ហបុរីលោក Lee Hsien Loong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី២៥ មេសា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី។ នេះ ជាដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរីជាលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងឋានៈជានាយករដ្ឋមន្រ្តីវៀតណាម។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ទិវាបង្កើត ទំនាក់ទំនងការទូត (ថ្ងៃទី១ សីហា ឆ្នាំ១៩៧៣ ថ្ងៃទី១ សីហា ឆ្នាំ២០១៨) និង លើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ សំដៅបង្កើនទំនាក់ទំនង ទ្វេភាគីយ៉ាងខ្លាំងក្លាថែមទៀត ក៏ដូចជាបង្កើតជំហានលោតផ្លោះថ្មីក្នុងកិច្ចសហ ប្រតិបត្តិផងដែរ។
កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសមភាគីសឹង្ហបុរីលោក Lee Hsien Loong នៅទីក្រុងហាណូយ នាខែមីនាឆ្នាំ២០១៧ (រូបថត៖ TTXVN) 

  ប្រសិទ្ធភាពជាក់ស្ដែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាមនិងសឹង្ហបុរីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ ក្រៅពីទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ គឺទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍កាន់តែជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ សឹង្ហបុរីជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាននិងធំទី៦លើពិភពលោក។ សឹង្ហបុរីក៏ជាវិនិយោគិនធំទី៣របស់ វៀតណាមដោយបណ្ដាក់ទុនក្នុងគម្រោងការណ៍ចំនួន២០០០ ដោយទុនចុះបញ្ជីសរុបចំនួន៤២ពាន់លានដុល្លាអាមេរិក។ ក្នុងនោះត្រូវនិយាយដល់ការរួមវិភាគទានដ៏សំខាន់របស់មណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី (VSIP) ចំនួន៨កន្លែង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសឹង្ហបុរីលោក Nguyen Tien Minh ឲ្យដឹងថា៖

“កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចគឺជាកត្តាស្នូល។ នាបច្ចុប្បន្ន សេដ្ឋកិច្ចរបស់វៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ការវិនិយោគរបស់សឹង្ហបុរីចូលមកវៀតណាមក៏កើនឡើងដែរ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនប្រមាណ ២២%ក្នុងមួយឆ្នាំ។ ភាគីទាំងពីរអាចសហការគ្នា ដើម្បីនាំចេញផលិតផលដ៏សម្បូរបែប មានបទដ្ឋានគុណភាពរបស់សឹង្ហបុរី សំដៅឆ្ពោះទៅរកទីផ្សារធំជាង”។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ កិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិរវាងប្រទេសទាំងពីរក៏មានការរីកចម្រើនថ្មីដែរ ពិសេសគឺលើវិស័យជួបប្រាស្រ័យរវាងនាវាកងទ័ពជើងទឹក ប្រឆាំងភេរវកម្មនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត។ កិច្ចសហប្រតិបតិ្តការវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជនក៏កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបង្កើនការយោគយល់គ្នាទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។ក្នុងកាលៈទេសៈថ្មី សឹង្ហបុរី បានសន្យាបន្តបង្កើនការវិនិយោគចូលមកវៀតណាម លើវិស័យថាមពល អភិវឌ្ឍន៍ទីក្រុង និងកសាងបណ្ដាញតភ្ជាប់ទីក្រុងឆ្លាត។ វាយតំលៃអំពីសក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ អតីតឯកអគ្គរដ្ឋទូតលោក Nguyen Tien Minh បានអះអាងថា៖

“វៀតណាមនិងសឹង្ហបុរីមានសក្ដានុភាពសហប្រតិបតិ្តការដ៏ធំធេងណាស់ ព្រោះថា ខឿនសេដ្ឋកិច្ចទាំងពីរមានចរិតលក្ខណៈឧបត្ថម្ភគ្នាទៅវិញទៅមក។ សឹង្ហបុរីមានទុន មានបទពិសោធន៍អំពីសេដ្ឋកិច្ចទីផ្សារ អំពីការអភិវឌ្ឍសេដ្ឋកិច្ច។ ខណៈដែលវៀតណាមមានប្រភពធនធានមនុស្សដ៏ច្រើនលើសលុប ធនធានធម្មជាតិសម្បូរបែប និងទីតាំងភូមិសាស្ត្រធំល្វឹងល្វើយ។ ពិសេសគឺ នាបច្ចុប្បន្នក្នុងកាលៈទេសៈដែលកិច្ចព្រមព្រៀង FTA បានបង្កើតឡើងនិងអភិវឌ្ឍន៍នោះគឺកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងសឹង្ហបុរី អាចឆ្ពោះទៅលំហរដ៏ធំជាងដូចជាតំបន់អាស៊ាន ឬតំបន់អាស៊ីប៉ាស៊ីហ្វិក”។

សហការយ៉ាងសកម្មលើបណ្ដាវេទិកាពហុភាគីក្នុងតំបន់និងលើពិភពលោក

ក្នុងកិច្ចសហប្រតិបតិ្តការពហុភាគី វៀតណាមនិងសឹង្ហបុរីជានិច្ចកាលសហការយ៉ាងស្អិតរមួតនៅបណ្ដាវេទិកាក្នុងតំបន់និងលើពិភពលោក។ នាបច្ចុប្បន្ន សឹង្ហបុរីកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០១៨។ វៀតណាមគាំទ្រនិងវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិងការផ្ដើមគំនិតច្នៃប្រឌិតរបស់សឹង្ហបុរី ដែលបានបង្ហាញតាមរយៈប្រធានបទអាស៊ានឆ្នាំនេះគឺ “ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត”។ សឹង្ហបុរីក៏សន្យាបន្តជំរុញកិច្ចសហប្រតិបតិ្តការក្នុងអនុតំបន់ដោយតួនាទីជាប្រថានអាស៊ានផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិតប្រាកដមឹងនាំមកនូវការបោះជំហានលោតផ្លោះថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ