ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្វែងគំនិតក្នុងការដោះស្រាយបញ្ហាស៊ីរី

(VOV)_ការខ្វែងគំនិតយ៉ាងជ្រាលជ្រៅ​រវាងបណ្ដាសមាជិកក្រុមប្រឹក្សា​សន្តិសុខអង្គ
ការសហប្រជាជាតិចំពោះបញ្ហាស៊ីរី បានបង្ហាញច្បាស់ ក្នុងកិច្ចប្រជុំ​វិសាមញ្ញ នាព្រឹកថ្ងៃ
ទី៩តុលា បន្ទាប់ពីពេលពង្រាងសេចក្ដីសម្រេចចិត្តចំនួន២​ របស់បារាំងនិងរុស្ស៊ី ស្ដីអំពី
ដំណោះស្រាយស្ថានភាពនៅស៊ីរីត្រូវបានបដិសេធ។ លទ្ធផលនេះបានពន្លត់ក្តីសង្ឃឹមជា
ថ្មីម្តងទៀត របស់សហគមន៍អន្តរជាតិអំពីសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជា
ជាតិ រួមចំណែកបញ្ចប់អំពើហឹង្សានៅស៊ីរី។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្វែងគំនិតក្នុងការដោះស្រាយបញ្ហាស៊ីរី - ảnh 1
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្វែងគំនិតក្នុងការដោះស្រាយបញ្ហាស៊ីរី

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍អំពើហឹង្សានៅបន្តកើនឡើងនៅ
ទីក្រុង Aleppo (ស៊ីរី) ក៏ដូចជាភាពតានតឹងរវាងស៊ីរីនិងអាមេរិក​ក្នុងបញ្ហាស៊ីរី។ 

          ការខ្វែងគំនិតជ្រាលជ្រៅអំពីបញ្ហាស៊ីរី

        នៅក្នុងកិច្ចប្រជុំ បារាំង និងរុស្ស៊ី ប្រទេសពីរមានសិទ្ធិវេតូ ក្នុងក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ បាននាំចេញពង្រាងសេចក្តីសម្រេចចិត្តដាច់ដោយឡែក ដើម្បី
ដោះស្រាយបញ្ហានៅស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តរបស់បារាំង ​មានចំណុចស្នូលគឺស្នើ
អោយភាគីទាំងឡាយត្រូវបញ្ចប់ភ្លាមការវាយប្រហារ និងជើងហោះហើរយោធានៅលើ
ដែនអាកាសទីក្រុង Aleppo របស់ស៊ីរី។ ​ពង្រាង​សេចក្ដីសម្រេចចិត្តនេះក៏អំពាវនាវអោយ
មានបទឈប់បាញ់ និងបង្កលក្ខណះអោយ​ជំនួយ​មនុស្សធម៌បានទៅដល់គ្រប់តំបន់
នៅស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តនេះទទួលបានការគាំទ្រពី១១/១៥សមាជិកក្រុមប្រឹ
ក្សាសន្តិសុខអង្គការសហប្រជា​ជាតិ។ ប៉ុន្តែ រុស្ស៊ីបានបដិសេធពង្រាងសេចក្ដីសម្រេចចិត្ត
នេះដោយចាត់ទុកថា៖ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីទៅលើ Aleppo គឺតម្រង់
ទៅលើ​ក្រុម​ភារវករ និងមិនបង្កគ្រោះថ្នាក់ចំពោះជនស៊ីវិលទេ។ នេះគឺជាលើកទី៥ហើយ
ដែលរុស្ស៊ីបានបដិសេធសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីអំពីស៊ីរី​។

          នាពេលនោះ ពង្រាងសេចក្ដីសម្រេចចិត្តរបស់រុស្ស៊ីបានអំពាវនាវអោយឈប់បាញ់
នៅស៊ីរីក្តី ប៉ុន្តែ មិននិយាយដល់ការឈប់វាយប្រហារតាមជើងអាកាសទេ។ ​ពង្រាងសេច
ក្ដីសម្រេចចិត្តនេះបដិសេធ ដោយមានសម្លេងប្រឆាំងច្រើន ​ដែលក្នុងនោះមានសម្លេង
បដិសេធពីអង់គ្លេស បារាំង និងអាមេរិក។

          ប្រការមួយគួរអោយចាប់អារម្មណ៍ ក្នុងកិច្ចប្រជុំនេះគឺបរិយាកាសមិនសហ​ប្រតិ
បត្តិការជាមួយគ្នា ក្នុងបែបបទបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហ
ប្រជាជាតិហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះការថ្លែងមតិរបស់គ្នា។ ជាអាទិ៍ ​ដំ
ណាងរបស់អាមេរិក អង់គ្លេស និងបារាំងបានចេញខាងក្រៅ ក្នុងពេលដែល​ឯកអគ្គ
រដ្ឋទូតស៊ីរីថ្លែងមតិ។

          បន្តក្តីសង្ឃឹមទៅការលើការទូត

        ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិក៏ជាដំណាងរបស់​ប្រទេសកាន់
ដំណែងជាប្រធានប្តូរវេណ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែតុលា 
លោក Vutaly Churkin  បានប្រកាសថា៖ មិនអាចអនុម័តបាន​ពង្រាងសេចក្ដីសម្រេច
ចិត្តនានាអំពីស៊ីរី គឺមានន័យថា៖ការខំប្រឹងប្រែងការទូត​បានបិទបញ្ចប់។ តាមលោក
 Vutaly Churkin  ថា៖ បណ្ដាការខំប្រឹងប្រែង​ពហុភាគី ​និងទ្វេភាគី នៅបានបន្ត និងក្តី
សម្ដែងសង្ឃឹមថា៖ស្ថានភាពនៅស៊ីរីនឹងមាន​ស្ថិរ​ភាពយ៉ាងឆាប់ៗ។ ក្នុងពេលជាមួយគ្នា
នោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Eyraut បានអះអាងថា៖នឹងបន្តចរ
ចារជាមួយរុស្ស៊ី ដើម្បី​ស្វែងរក​ដំណោះស្រាយសំរាប់វិបត្តនៅស៊ីរី។ 

          ថ្លែងមតិនៅក្នុងកម្មវិធីមួយលើទូរទស្សន៍អាលឺម៉ង់ (ចេញផ្សាយថ្ងៃទី១២​តុលា​) 
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ky Moon ក៏ទទួល​ស្គាល់ថា៖ អង្គការ
សហប្រជាជាតិត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីទប់ស្កាត់សោកនាដកម្ម ដែលប្រជាជន
ស៊ីរីកំជួបប្រទះ។ លោកក៏បានអំពាវនាវអោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
 នាពេលខាងមុខត្រូវធ្វើសកម្មភាពប្រកបដោយប្រជាធិបតេយ្យជាង តម្លាភាពជាង 
និងមានចរិតលក្ខណះដំណាងជាង។

          ពង្រាងសេចក្ដីសម្រេចចិត្តចំនួនពីរ អំពីស៊ីរី ដែលបានប្រទេសលោកខាង​លិច 
​និងរុស្ស៊ីគាំទ្រ បានទទួលបរាជ័យ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបាន
បណ្ដាលអោយស្ថានភាពស៊ីរីធ្លាក់ចូលក្នុងភាពទាល់ច្រកជាថ្មីម្តង​ទៀត។ នាបច្ចុប្បន្ន​
 ការបញ្ចប់សង្គ្រាមនៅស៊ីរីត្រូវរងចាំដំណេះស្រាយការទូត​ផ្សេងៗទៀត ​ពីសហគមន៍​អន្តរ
ជាតិ។អ្វីដែលសំខាន់ជាងនេះទៀត នោះគឺរង់ការអនុគ្រោះគ្នានឹងគ្នា​ពីប្រទេសធំ​ៗក្នុង
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​ដើម្បីស្វែងរកសម្លេងរួម​ ដោះស្រាយបញ្ហាសន្តិ
ភាពនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ