ការលំបាកលំបិនក្នុងសង្គ្រាមប្រឆាំង IS

ការលំបាកលំបិនក្នុងសង្គ្រាមប្រឆាំង IS - ảnh 1
ការលំបាកលំបិនក្នុងសង្គ្រាមប្រឆាំង IS (RT)


        Vovworld-អាមេរិកនិងកងទ័ពចំរុះបានចាប់ផ្ដើមសង្គ្រាមប្រឆាំង IS ក្រុម​ភេរវកម្ម
ថ្មីនៅអ៊ីរ៉ាក់និងស៊ីរីនាចុងឆ្នាំ២០១៤និងដល់ឥឡូវនេះបានដំណើរការវាយប្រហារ
ដោយជើងអាកាស៦ពាន់លើកតម្រង់ទៅលើ IS។ ក្នុងអំឡុង១ឆ្នាំកន្លង​មក​អាមេរិក
បានចំណាយប្រាក់ប្រមាណ៣ពាន់៥រយលានដុល្លារអាមេរិក ដោយមិន​ទាន់គិត
ដល់ថវិការបង្វឹកនិងពិគ្រោះយោបល់សំរាប់បណ្ដាកំលាំងនៅអ៊ីរ៉ាក់​ទប់ទល់នឹងក្រុម
ភេរវកម្មនេះ។ ទោះបីដូច្នេះក្តីលទ្ធផលនៃសង្គ្រាមនេះនៅតែវែង​ឆ្ងាយណាស់។

IS កាន់តែបើកទូលាយឥទ្ធិពលពីមួយថ្ងៃទៅមួយថ្ងៃ

        តាមការគិតគូ បណ្ដាការវាយប្រហារតាមជើងអាកាសរបស់កងទ័ពចំរុះ​បាន
​កំតេចជនប្រដាប់អាវុធ IS រាប់ពាន់នាក់ បន្ថយ៣០%ផ្ទៃដីដំបន់ដែនដីដោយ IS
ត្រួតពិនិត្យនៅអ៊ីរ៉ាក់និងស៊ីរី។ ប៉ុន្តែអាមេរិកនិងសម្ព័ន្ធមិត្តមិនងាយស្រួលបោះ​
សម្អាតឲ្យចប់ IS ឡើយ ខណៈដែលបណ្ដាទីតាំងយុទ្ធសាស្ត្រជាបន្តបន្ទាប់ធ្លាក់
​ក្នុងបាតដៃនៃអង្គការភេរវកម្មនេះ។ ក្រោយជិត១ឆ្នាំទន្ទ្រានកាន់កាប់ទីក្រុង
​យុទ្ធសាស្ត្រដំបូងនៅភាគខាងជើងអ៊ីរ៉ាក់គឺក្រុង Mosul មក ព័ណ៌ទង់ខ្មៅរបស់ IS
បានមានវត្តមាននៅទីក្រុងយុទ្ធសាស្ត្រផ្សេងៗមួយទៀតគឺ Ramadi។ រីឯនៅស៊ីរី​នោះ
ទីក្រុង Palmyra និងប៉ុស៌្តត្រួតពិនិត្យព្រំដែនចុងក្រោយជាមួយអ៊ីរ៉ាក់ក៏​ត្រូវ​ធ្លាក់ក្នុង
បាតដៃ IS។ រដ្ឋឥស្លាមកំពុងការពិតបនីយកម្មរដ្ឋឥស្លាមមួយដោយ​គ្រឹះស្ថានចាំ
បាច់ដូចជាដែនដីកងទ័ពនិងប្រភពហិរញ្ញវត្ថុដ៏ខ្លាំងក្លាពីប្រេងរ៉ែ។ ដើម្បី​ទប់ស្កាត់
គ្រោះអាសន្ននេះអាមេរិកនិងសម្ព័ន្ធមិត្តត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ។

ផ្លាស់ប្តូរស្ថានភាពនៃសង្គ្រាម

របត់មួយនៃសង្គ្រាមគឺនាពេលថ្មីៗនេះទួរគីបានសំរេចចិត្តសហប្រតិបត្តិការជាមួយ
អាមេរិកនិងចូលរួមសង្គ្រាមលើគ្រប់វិស័យ។ ថែមនោះទៅទៀត នាពេល​ថ្មីៗ​នេះ
អាមេរិកបានបញ្ជូនយន្តហោះប្រយុទ្ធ F16 ចំនួន៦គ្រឿងនិងទាហានជិត​៣០០នាក់
ទៅកាន់មូលដ្ឋានសឹកជើងអាកាស Incirlik របស់ទួរគីដើម្បីផ្លាស់ប្តូរ​ស្ថានភាព
សង្គ្រាមនេះ។ រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama បាន​ប្រកាសបន្តកម្មវិធី
មានតំលៃ៥០០លានដុល្លារអាមេរិកដើម្បីបង្វឹកឲ្យជនប្រដាប់​អាវុធប្រឆាំងនៅស៊ីរី
ចំនួន៥៤០០នាក់ក្នុងអំឡុង៣ឆ្នាំដើម្បីតស៊ូជាមួយ IS។

សង្គ្រាមកាន់តែលំបាកចំពោះកងទ័ពចំរុះពីមួយថ្ងៃទៅមួយថ្ងៃ

ខណៈដែលបណ្ដាយុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់កងទ័ពចំរុះ
ដោយអាមេរិកដឹកនាំតម្រង់ទៅលើ IS មិនទាន់បង្ហាញនូវប្រសិទ្ធិភាពឡើយនោះ
អាមេរិកនិងសមភាគីត្រូវជួបនឹងការសង្ស័យជុំវិញគោលដៅពិតប្រាកដនៃសង្គ្រាម
នេះ។ រដ្ឋាភិបាលស៊ីរីប្រកាសគាំទ្រការខំប្រឹងប្រែងប្រឆាំង IS ប៉ុន្តែមានលក្ខខ្ធ័ន្ឌ​ត្រូវ
សហការនិងពិគ្រោះយោបល់មតិរបស់គេ។ រុស្ស៊ីបានឡើងសម្លេងអំពាវនាវ​អាមេរិក
សហប្រតិបត្តិការជាមួយប្រធានាធិបតីស៊ីរី Bashar Al Assad ដើម្បី​ទប់ទល់​នឹង IS។
ខណៈពេលនោះអាមេរិកនិងប្រទេសមួយចំនួនក្នុងដំបន់ប្តេជ្ញា​ចិត្តមិនទទួលស្គាល់
ប្រធានាធិបតីស៊ីរី Bashar Al Assad ជាដៃគូក្នុងសង្គ្រាម​ប្រឆាំង IS ឡើយ។

ការដែលអាមេរិកនិងទួរគីសហប្រតិបត្តិការនឹងាយស្រួលជាងក្នុងការអនុវត្តការ
វាយប្រហារតាមជើងអាកាស។​ ប៉ុន្តែការដែលមិនទទួលស្គាល់តួនាទីរបស់​រដ្ឋាភិបាល
ស៊ីរីនឹងធ្វើឲ្យកងទ័ពចំរុះពិបាកដណ្ដើមបានជ័យជំនះ។ នោះគឺមិនទាន់​គិតដល់ការ
ដែលទាំងអ៊ីរ៉ាក់និងស៊ីរីប្រឆាំងជំទាស់សកម្មភាពជ្រៀតជ្រែកយោធាណាមួយពីខាង
ក្រៅ ដោយចាត់ទុកនោះជាការរំលោភលើអធិបតេយ្យភាពជាតិ។ ការដែលរុស្ស៊ីនិង
អ៊ីរ៉ង់ដាស់តឿនផែនការថ្មីក្នុងនោះអញ្ចើញភាគីទាំងអស់រួមមានកងទ័ពស៊ីរីក្រុមប្រដាប់
អាវុធនានាអង្គុយនៅតុចរចារត្រូវបានវាយតំលៃជា​ដំណោះស្រាយអនុវត្តបានសំដៅ
ដោះស្រាយវិបត្តិនៅស៊ីរីនាំមកឱកាសបង្កើត​ជំហានលោតផ្លោះលើរណសិរ្សប្រឆាំង
IS ដែលត្រូវបានព្យាករណ៍ពោពេញទៅ​ដោយការលំបាកនោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ