ក្រសួងស្ថាប័នទូទាំងប្រទេសអនុវត្តដំណោះស្រាយជាច្រើនដើម្បីសម្រេចបានគោលដៅបង្កើនកំណើន

(VOVWORLD) -នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល Online នាថ្ងៃទី៣កក្កដា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងអស់លើទូទាំងប្រទេស សំដៅដោះស្រាយរាល់ការលំបាកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃឆមាសទី២ឆ្នាំ២០១៧នោះ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន គូសបញ្ជាក់ថាត្រូវ អនុវត្តការកែទម្រង់និងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាថែមទៀតដើម្បីសម្រេចគោលដៅ ទទួលបានកំណើន៦,៧%ក្នុងឆ្នាំ២០១៧។ ក៏នៅក្នុងសន្និសីទសំខាន់នេះ ដំណោះ ស្រាយជាច្រើនក៏ត្រូវបានថ្នាក់ដឹក នាំក្រសួង ស្ថាប័ននានាដាក់ចេញផងដែរ។

ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆមាសទី២ឆ្នាំ២០១៧គឺត្រូវប្រឈមមុខ ជាមួយនឹងការសាកល្បងជាច្រើន។ មុនបង្អស់គឺស្ថានភាពប្រើប្រាស់ផលិត ផល កសិកម្ម សត្វពាហនៈនៅជួបឧបសគ្គ តម្លៃមានការថយចុះដែលជះឥទ្ធិពលទៅលើ ការផលិត។ កំណើនឧស្សាហកម្មនិងសំណង់គឺទាបជាងបើប្រៀបនឹង រយៈពេលដូចគ្នា ក្នុងនោះការធ្វើអាជីវកម្មរ៉ែមានការថយចុះយ៉ាងខ្លាំង។

        ប៉ុន្តែ ក៏នៅមានកត្តាងាយស្រួលដែរ ខណៈដែលបណ្តាផ្នែក វិស័យចំបាច់មួយចំនួនកំពុងមានការងើបឡើងវិញ។ ទំនាក់ទំនងអន្តរជាតិទទួលបានចំណុច លោតផ្លោះជាច្រើន។ សន្ទស្សន៍ផ្លាស់ប្តូរថ្មីច្នៃប្រឌិតបានប្រកាសក្នុងខែមិថុនារបស់វៀតណាមគឺកើន១២ដងក្នុងបញ្ជីរៀបចំណាត់ថ្នាក់របស់អង្គការកម្មសិទ្ធិ បញ្ញាពិភពលោក (WIPO)។

        វិស័យកសិកម្មជាគោល

        ឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រគល់ឲ្យតំបន់កសិកម្ម ជនបទគោលដៅខ្ពស់ចំនួន ៣ ក្នុងនោះ ល្បឿនអភិវឌ្ឍន៍ GDP ត្រូវធានា៣% និងការនាំចេញកសិផល រុក្ខផល និងជលផលទទួលបាន៣៣ពាន់លានដុល្លាអាមេរិក។

        រហូតមកដល់ពេលនេះ ល្បឿនកំណើនរបស់ផ្នែកមុខព្រួញគឺសម្រេចបាន គោលដៅដាក់ចេញជាសារវ័ន្ត។ លើវិស័យកសិកម្ម គឺអំណោយផល រក្សាបានតម្លៃ សមស្របសម្រាប់ប្រជាកសិករ។ ក្រុមដើមឈើឧស្សាហកម្មក៏ទទួលបានតម្លៃខ្ពស់។ រីឯក្រុមជលផលវិញល្បឿនកំណើនរំពឹងទទួលបានតួរលេខគួរឲ្យកត់ សម្គាល់ ក្នុងចំណោមមុខទំនិញនាំចេញមួយចំនួន។ កំណើនរបស់ផ្នែកទាំងមូលក្នុងឆមាសទី ១ឆ្នាំ២០១៧នេះគឺទទួលបាន២,៦៥%ជាលទ្ធផលវិជ្ជមានដែរ។

ក្រសួងស្ថាប័នទូទាំងប្រទេសអនុវត្តដំណោះស្រាយជាច្រើនដើម្បីសម្រេចបានគោលដៅបង្កើនកំណើន - ảnh 1 រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong អញ្ជើញដឹកនាំសន្និសីទ (រូបថតៈ Thành Trung/BNEWS/TTXVN)

        ក្នុងឆមាសទី២ឆ្នាំ២០១៧នេះ ផ្នែកកសិកម្មនឹងត្រូវប្រឈមមុខជាមួយនឹងការ សាកល្បងជាច្រើន ក្នុងនោះមានកត្តាទីផ្សារ ជាពិសេសគឺទីផ្សារនាំចេញត្រីប្រា និង បង្កងនៅអាមេរិក។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាម លោក Nguyen Xuan Cuong បានឲ្យដឹងថា ៖

        “នាពេលខាងមុខ ផ្នែកកសិកម្មគប្បីរៀបចំឡើងវិញនូវមុខទំនិញមានប្រៀប ខ្លាំង រួមទាំងផ្នែកជលផល ដើមឈើឧស្សាហកម្ម រុក្ខកម្មជាដើម។ ស្តីពីក្រុមផលិតវិញ ក្រសួងបាននិងកំពុងរួមសហការជាមួយក្រសួងផែនការនិងវិនិយោគ ដើម្បី ពង្រឹងនិងបំពេញបន្ថែមសេចក្តីសម្រេចលេខ២១០ លើកទឹកចិត្តសហគ្រាសធ្វើការ វិនិយោគទៅក្នុងកសិកម្ម ជនបទ ធ្វើជាកត្តាស្នូលតភ្ជាប់ផលិតផលជាមួយប្រជា កសិករនិងជម្រុញការកែច្នៃផងដែរ”។

        ផ្តោតសំខាន់លើការបើកទូលាយទីផ្សារនាំចេញ

        ទទួលស្គាល់ថា ការនាំចេញពីឥឡូវនេះរហូតដល់ចុងឆ្នាំ២០១៧ទៅកាន់ទីផ្សារ មួយចំនួននៅមានបម្រែបម្រួលស្មុគស្មាញ ជាពិសេស តម្រូវការ របងបច្ចេក ទេស កំពុងកើនឡើងខ្ពស់នោះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា៖

        “ឧទាហរណ៍ថា ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីនាពេលកន្លងទៅ ភាគីរុស្ស៊ីបាន ដាក់ចេញបញ្ហាស្តីពីការធ្វើបែបបទដើម្បីធ្វើវិញ្ញាបនប័ត្រទទួលស្គាល់គ្នាទៅ វិញទៅ មក ដើម្បីធ្វើការត្រួតពិនិត្យបន្លែនិងសត្វពាហនៈ ឬបើកចេញទីផ្សារសម្រាប់ផលិត ផលរបស់រុស្ស៊ីនិងផ្ទុយទៅវិញ។ ទន្ទឹមជាមួយគ្នានោះ សហគ្រាសនាំចេញអង្កទៅ កាន់ទីផ្សារចិនក៏ជួបនឹងកំហិតជាច្រើន។តាមនោះ ចាំបាច់ត្រូវមានការរួមសហការ រវាងក្រសួង ស្ថាប័ននានាដើម្បីវៀតណាមជម្រុញល្បឿនក្នុងការផ្តល់លិខិតអនុញ្ញត្ត នាំចេញនាំចូលផលិតផលរបស់វៀតណាមទៅកាន់ទីផ្សារទាំងអស់នេះ”។

       ប្តេជ្ញារក្សាកម្រិតកំណើន៣០%នែចំនួនភ្ញៀវទេសចរអន្តរជាតិ

        រយៈពេលឆមាសទី១ឆ្នាំ២០១៧ជាពេលវេលាសម្រាប់កំណើនគុណភាពខ្ពស់របស់ផ្នែកទេសចរណ៍វៀតណាម។ ខេត្តដែលមានវិស័យទេសចរណ៍រីកចំរើនសុទ្ធតែទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ប៉ុន្តែ សមត្ថភាពប្រកួតប្រជែងនៅទាបហើយ ពាណិជ្ជសញ្ញាទេសចរណ៍ជាតិមិនទាន់បានសក្តិសម។ រដ្ឋមន្ត្រីក្រ សួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien ទទួលស្គាល់ថា ដើម្បីសម្រេចបានកំណើន៣០%នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ ២០១៧គឺមិនងាយស្រួលទេ។ ដើម្បីសម្រេចបានគោលដៅនេះ លោក Nguyen Ngoc Thien បានឲ្យដឹងថា៖

        “ផ្នែកគប្បីជម្រុញការងារពន្លឿនការផ្សព្វផ្សាយទេសចរណ៍និងបន្តផ្តោតការ យកចិត្តទុកដាក់ទៅលើទីផ្សារសំខាន់ៗ ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី អាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។ ផ្នែកទាំងមូល ក៏ត្រូវអនុវត្តក្រមប្រតិបត្តិឆ្លាតក្នុងសកម្មភាពទេសចរណ៍ កសាងបរិយាកាសទេសចរណ៍ស្និទ្ធស្នាលនិង

សុវត្ថិភាព”។

        រយៈពេលឆមាសទី២ឆ្នាំ២០១៧ ទោះបីជាវៀតណាមនៅជួបការលំបាកជា ច្រើនក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដោយ ប៉ុន្តែ ការដែលក្រ សួង ស្ថាប័ននានារួមគ្នាប្តេជ្ញានិងខិតខំប្រឹងប្រែងកែទម្រង់ ផ្លាស់ប្តូរថ្មីនោះនឹងបង្កើតការ ប្រែប្រួលយ៉ាងខ្លាំងក្លាដើម្បីសម្រេចបានគោលដៅកំណើនដែលបានដាក់ចេញសម្រាប់ឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ