គំរោងការណ៍ស្ដីពីការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការប្រជាជនឃុំ

          “គំរោងការណ៍ ស្ដីពីការអនុវត្តពិសោធន៏ ជ្រើសរើសបញ្ញាវ័ន្តឆ្នើមចំនួន 600 នាក់ 
មានសមត្ថកិច្ច​ឧត្តមសិក្សា ទៅធ្វើជា អនុប្រធានគណះកម្មាធិការប្រជាជនឃុំ នៅស្រុក
ក្រីក្រ ចំ នួន 62” របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលត្រូវ​បានវាយតំលៃជា ការផ្តើមគំនិតធំ
មួយ  ដែលរួម ចំណែកបង្កើនកំលាំងពលំថ្មី ចំពោះបណ្ដាឃុំនៅស្រុកក្រីក្រចំនួន 62 ។ ក្រោយរយះពេល 1ឆ្នាំ អនុវត្តគំរោងការ រដ្ឋអំណាចដំបន់នៅក្នុងទូទាំងប្រទេស បាន
ស្ដែងការគាំទ្រចំពោះការផ្តើមគំនិត បញ្ជូនជួរបញ្ញាវ័ន្តវ័យក្មេង ចូលរួម​ការកសាង និង អភិវឌ្ឈន៏ស្រុកកំណើត របស់គេ។ ​អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម _Thu Hang បានមានអត្ថបទស្ដីពីបញ្ហានេះ ដោយមាន ចំណោងជើងថា៖​បង្កើនថ្នាក់ដឹកនាំ អោយ
ថ្នាក់មូលដ្ឋាន  ​។

គំរោងការណ៍ស្ដីពីការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការប្រជាជនឃុំ - ảnh 1
ការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការប្រជាជនឃុំ
(http://tintuc.vatgia.com)

 ​​ពីការផ្តើមគំនិតអនុវត្តគោលនយោបាយជាច្រើន សំដៅ សម្របសម្រួលប្រភពធនធាន
មនុស្ស ធានាការអភិវឌ្ឍន៍ប្រកបដោយសមភាព ចីរភាព រវាងបណ្ដាដំបន់ក្នុងទូទាំង
ប្រទេស ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  បាន អនុម័ត្តលើ៖   “គំរោងការណ៍  
អនុវត្ត ពិសោធន៏ ជ្រើសរើសបញ្ញាវ័ន្តចំនួន 600 ​នាក់ មានសមត្ថកិច្ច ឧត្តមសិក្សា  ទៅ
ធ្វើជា  អនុប្រធានគណះកម្មាធិការប្រជាជនឃុំ នៅស្រុកក្រីក្រចំនួន 62” សំដៅបង្កើត កំលាំងលេចធ្លោថ្មី ក្នុងបំណងកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព និងលើកកំពស់សមត្ថ កិច្ចរបស់ជួរថ្នាក់ដឹកនាំ អោយដំបន់ជនបទ ​ពិសេសគឺដំបន់ព្រៃភ្នំ  ឆ្ងាយដាច់ស្រយាល  ដំបន់ជនជាតិភាគតិចព្រៃភ្នំ។​ ខេត្ត Cao Bang ​ ជាខេត្តដើមដំបូង ក្នុងប្រទេសដែល
បាន​ទទួលបញ្ញា​វ័ន្តចំនួន 40 នាក់ មកធ្វើអនុប្រធានឃុំ នៅស្រុកក្រីក្រចំនួន​5។ ស្ដីអំពី
បញ្ហានេះ ​ប្រធានគណះកម្មាធិការប្រជាជនខេត្ត Cao Bang Nguyen Hoang Anh បាន
អោយដឹងថា៖

“ខ្ញុំគិតថា ប្រការសំខាន់មួយចំពោះជំនាន់វ័យក្មេងគឺស្មារតីហ៊ានគិតហ៊ានធ្វើ សកម្មច្នៃ
ប្រឌិត ពេលមកដល់ដំបន់លំបាក ពិតប្រាកដថានឹងរកឃើញ​បញ្ហាជា​ច្រើន​ដែលត្រូវ បានយកចិត្តទុកដាក់។​ ខ្ញុំក៏ចាត់ទុកដែរថាចំពោះបញ្ញាវ័ន្ត​វ័យ​ក្មេង​ត្រូវបានបង្កលក្ខណៈ និងត្រូវធ្វើយ៉ាងម៉េចដើម្បីគេប្រកៀកនឹងការងារពីព្រោះ​ចំណេះ​​ដឹងរបស់គេដែល បាន សិក្សារមិនទាន់គ្រប់គ្រាន់ទេ ត្រូវការបទពិសោធន៍ ​​កំណត់​ទឹស និង​ជួយជ្រោមជ្រែង។”

គំរោងការណ៍ស្ដីពីការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការប្រជាជនឃុំ - ảnh 2
គំរោងការណ៍ស្ដីពីការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការ
ប្រជាជនឃុំ(http://diendantre.qtv.vn)

          នាយករងមម្ទីផ្ទៃខេត្ត Kon Tum Dang Viet Cuong បានឲ្យ​ដឹង​ថា​ក្នុងពេលទទួល បញ្ញាវ័ន្តវ័យក្មេងចំនួន១៨នាក់មកធ្វើជាអនុប្រធាននៅបណ្ដា​ខេត្តក្រីក្រ ខេត្ត Kon Tum
បាន​ប្រគល់ឲ្យគេ​ទទួលបន្ទុក​បណ្ដា​ការងារ​សមស្របទៅនឹងបណ្ដាវិស័យ​គឺ៖ សេដ្ឋកិច្ច
 កសិ-រុក្ខកម្មរដ្ឋបាលច្បាប់។ បណ្ដាបញ្ញាវ័ន្តវ័យក្មេងនេះ​សកម្មបង្ហាញសម័ត្ថភាពជា ជំហានដំបូង ក៏ដូចជាលើកឡើងមតិបញ្ជាដឹកនាំសកម្មភាពនៅមូលដ្ឋានរួមចំណែកទៅ
ក្នុងបុព្វហេតុ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បណ្ដាឃុំក្រីក្រ។

“ការរៀបចំបញ្ញាវ័ន្តវ័យក្មេងចំនួន១៨នាក់ទៅបណ្ដាឃុំនៅដំបន់ខេត្ត Kon Tum បានប្រ
ព្រឹត្ត ទៅយ៉ាងងាយស្រួល។​ នាបច្ចុប្បន្នបណ្ដា​បញ្ញាវ័ន្ត​នេះស្ថិតក្នុងរយៈពេល ស្ថិរភាព  ជាប់ជាមួយការងារនិងត្រូវបានសមូហភាពបក្សភាគ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន
គណៈកម្មាធិការ​ប្រជាជន​បណ្ដា​ឃុំប្រគល់ភារកិច្ច។”

ជួរបញ្ញាវ័ន្តវ័យក្មេងមកដល់បណ្ដាឃុំធ្វើជាថ្នាក់ដឹកនាំគឺជាគោលការណ៍ថ្មីក្នុងការងារ
ចាត់តាំងកម្មាភិបាលរបស់បក្សនិងរដ្ឋសំដៅបង្កើនប្រភព​កំលាំងថ្នាក់ដឹកនាំវ័យក្មេង មានចំណេះដឹងជួយឲ្យប្រជាជននៅបណ្ដាកន្លែង​ក្រលំបាក។ ប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Tuong Duong ខេត្ត Nghe An Nguyen Ho Canh ថា អនុប្រធានឃុំថ្មី ចំ
នួន ១៣នាក់នៅស្រុក Tuong Duong គឺថ្លៃថ្លាណាស់។ គេមានរបៀបគិតគូរធ្វើការល្អ។​
នេះជា​លក្ខណៈចាំបាច់ដែលស្រុក Tuong Duong កំពុងត្រូវការ។ លោក Nguyen Ho
Canh បានអះអាងថា៖

          “យើងខ្ញុំឃើញថា សមាជិក១៣នាក់ជាសារវន្ត​រៀបបញ្ចូល​ក្នុងជួរ​កម្មាភិបាលឃុំ បំពេញឲ្យបណ្ដាវិស័យនៅខ្វះកម្មាភិបាល។ ​ការដែល​បណ្ដា​សមាជិកត្រូវបាន ជ្រើស
រើស គឺជាជំហានសាកល្បងសំរាប់គេ ក៏ដូចជារដ្ឋអំ​ណាច​គ្រប់​ជាន់ថ្នាក់ ពីព្រោះ
 ក្រោយ រយៈពេល៥ឆ្នាំអនុវត្តគំរោងការគេនឹងទៅ​កន្លែង​ណា ធ្វើអ្វី ប៉ុន្មានអ្នកបាន
ក្លាយ ទៅជាអនុប្រធាន។ ក្រោយពេល​មាន​បណ្ដាការសំរេចចិត្តនៃគំរោងការ យើង ខ្ញុំធ្វើជាសេនាធិការអោយ អចិន្ត្រៃន៍ គណះកម្មាធិការបក្ស​ខេត្ត ចេញេកំរិត បតដ្ឋាន បញ្ជាណែនាំ គណះកម្មាធិការអចិន្ត្រៃន៍ស្រុកនានា។ ​គណះកម្មាធិការបក្ស គ្រប់ជាន់ ថ្នាក់ត្រូវការវាយតំលៃបណ្ដាសមាជិក ​ពីនោះ បំប៉ន់ដើម្បីនាំបញ្ជូនក្នុងជួរថ្នាក់ដឹកនាំ។

​”

          រយះពេល ១ឆ្នាំ ជារយះពេលចាប់ផ្តើមអោយ ដំណើការ​ ៥ឆ្នាំ ធ្វើអនុ​ប្រធាន
គណះ​កម្មាធិការប្រជាជនឃុំ របស់ជួរបញ្ញាជនវ័យក្មេងចំនួន 600​ នាក់។​ តាមការ វាយតំលៃរបស់ ក្រសួងមហាផ្ទៃថា៖​ក្នុងរយះពេល ​កន្លង​ទៅ​ជួរបញ្ញាជនវ័យក្មេង
ចំនួន 600 នាក់នេះ ​បានទទួលការងារជាក់ស្ដែងដែល​បានប្រគល់ជូន ជំហាន ដំបូង ជួបការងាយស្រួលជាច្រើន និងការគាំទ្ររបស់សង្គម។ លោក Nguyen Tien Dinh អនុរដ្ឋមន្ត្រី ក្រសួងមហា​ផ្ទៃ ​ប្រធាន​គណះកម្មាធិការបញ្ជាណែនាំគំរោងការ បាន
អោយដឹងថា៖

“គំរោងការណ៍នេះជាការពិសោធន៏ ប៉ុន្តែ ក្នុងការពិតជាក់ស្ដែង បណ្ដាសមាជិកបាន
ធ្វើអនុប្រធានភ្លាម និងមានលក្ខណះសម្ប័ត្តិសមត្ថកិច្ចហើយ។ ​និយាយថា នេះគឺជា គំរោងការណ៍ធ្វើពិសោធន៍ ពីព្រោះនេះគឺជា លើកដំបូង ដែលយើងបញ្ជាបញ្ញាជនវ័យ
ក្មេងទៅធ្វើថ្នាក់ដឹកនាំឃុំ​។ នៅស្ថានភាព​ជាក់ស្ដែង នៅក្នុងទូទាំងប្រទេស  បញ្ញាជន
វ័យ ក្មេងដែលបានជូនទៅធ្វើជា​កម្មាភិបាលគឺច្រើនណាស់ ប៉ុន្តែនេះគឺជា លើកដំបូង
 ដែលបញ្ជូន​មកធ្វើជាអនុប្រធានពីដើមដំបូង។”

          ថ្នាក់ដឹកនាំបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស ពិសេសគឺបណ្ដាឃុំ​ដែល ទទួលផ្ទាល់ជួរបញ្ញាជនវ័យក្មេងមក ធ្វើជាថ្នាក់ដឹកនាំ បានវាយតំលៃថា៖ នេះគឺជា
ការងារត្រឹមត្រូវចំពោះស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន។ ពីព្រោះ ជួរថ្នាក់ដឹកនាំ
មូល ដ្ឋានខ្លាំងអំពីចំណេះដឹង ពុកែអំពី​ជំនាញ នេះគឺជាគម្នាស់សំរាប់​ការអភិវឌ្ឍន៍​ដំបន់ជនបទនិយាយរួម និងបណ្ដាស្រុកក្រីក្រនិយាយដោយឡែក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ