គោលមាគា៍កិច្ចការបរទេសរបស់វៀតណាមគឺមិនងាករេ បើកទូលាយ

(VOVWORLD) - សកម្មភាពកិច្ចការបរទេសជាច្រើន ដែលបានបណ្ដាថ្នាក់ដឹកនាំ វៀត ណាម អនុវត្តក្នុងរយៈពេលថ្មីៗនេះ។ប្រការនេះសំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួបសន្ទនាយុទ្ធសាស្ត្រ ជាមួយបណ្ដាដៃគូ លើកកំពស់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសមួយចំនួនបន្តអនុវត្តគោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយ

          សកម្មភាពកិច្ចការបរទេសជាច្រើន ដែលបានបណ្ដាថ្នាក់ដឹកនាំវៀតណាម អនុវត្តក្នុងរយៈពេលថ្មីៗនេះ។ប្រការនេះសំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួបសន្ទនាយុទ្ធសាស្ត្រ ជាមួយបណ្ដាដៃគូ លើកកំពស់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសមួយចំនួនបន្តអនុវត្តគោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយ គឺឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ដែលបានមហាសន្និបាតបក្ស លើកទី១២ ដាក់ចេញ។ 

គោលមាគា៍កិច្ចការបរទេសរបស់វៀតណាមគឺមិនងាករេ បើកទូលាយ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចាប់ពីថ្ងៃទី២៨មិថុនាដល់ថ្ងៃទី១កក្កដា ឆ្នាំ ២០១៧។ មុននោះ លោកប្រធានរដ្ឋបានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុសចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨មិថុនា។ នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨កក្កដា និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១កក្កដា។

          លទ្ធផលនៃការផ្លាស់ប្តូរថ្មីគំនិតអំពីពិភពលោក និងការត្រិះរិះកិច្ចការបរទេស

        បណ្ដាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់បានប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្នុងរយពេលប៉ុន្មានថ្ងៃនេះ និងច្រើនឆ្នាំកន្លងទៅ ជាលទ្ធផលនៃគោលជំហរអនុវត្តតាមគោលមាគា៍កិច្ចការបរទេសបើកទូលាយពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម ទំនាក់ទំនងអន្តរជាតិរបស់វៀតណាមគឺរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ ។ សតិអារម្មណ៍ចម្បងក្នុងសកម្មភាពកិច្ចការបរទេសនោះគឺ៖រក្សាគោលការណ៍ដើម្បីឯករាជ្យឯកភាព និងលិទ្ធិសង្គមនិយម ទន្ទឹមនឹងការច្នៃប្រឌិតថ្មី សកម្ម សមស្របជាមួយតួនាទី និងលក្ខណះ ស្ថានភាពជាក់ស្ដែងរបស់វៀតណាម ក៏ដូចជាបំរ៉ែបំរូលលើពិភពលោកនិងក្នុងតំបន់។ នេះគឺជាការពង្រឹងនិងពង្រីកទស្សនះយុទ្ធសាស្ត្រទន់ភ្លន់ សកម្ម និងម្ចាស់ការ តាមសតិអារម្មណ៍លោកប្រធានហូជីមិញ ក្នុងសភាពការណ៍ថ្មី។

          អនុវត្តគោលមាគា៍កិច្ចការបរទេសច្នៃប្រឌិតថ្មី និងត្រឹមត្រូវ វៀតណាមដណ្ដើមបានសមិទ្ធផលសំខាន់ជាច្រើន រក្សាបានបរិយាកាសសន្តិភាព ទំនាក់ទំនងការទូតបានបើកទូលាយជានិច្ច តួនាទីរបស់វៀតណាមបានលើកកំពស់ជានិច្ចលើឆាក់អន្តរជាតិ រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស។ វៀតណាមកាន់តែសកម្មធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យរួមចំណែកជំរុញ ពង្រឹងនិងពង្រីកនិន្នាការសន្តិភាពកិច្ច សហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ។

          អះអាងនូវលក្ខណះត្រឹមត្រូវនៃគោលមាគា៍កិច្ចការបរទេសបើកទូលាយ

        រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៧ ជាសមាជិកពេញសិទ្ធិរបស់អង្គការអន្តរជាតិធំៗ បណ្ដាអង្គការ និងចូលរួមយន្តការពាណិជ្ជកម្ម ហិរញ្ញវត្ថុស្នូលក្នុងតំបន់និងអន្តរជាតិ។ វៀតណាមបានទាក់ទាញគំរោងការណ៍FDI ចំនួន១៧ពាន់ ដោយមានទុនចុះបញ្ជីចំនួនជាង១៧០ពាន់លានដុល្លារអាមេរិក។ ដោយមានចំណុចវប្បធម៌ពិសេសដោយឡែក និងយូរអង្វែង វៀតណាមបាននិងកំពុងឈានឡើងកំរិតថ្មី ក្នុងការផ្លាស់ប្តូរនិងធ្វើសមាហរណកម្មជាមួយតំបន់និងអន្តរជាតិ។ សកម្មភាពកិច្ចការបរទេសពហុបែបរបស់វៀតណាមមានការរីកចំរើន និងអភិវឌ្ឍន៍ខ្លាំងក្លា។ នៅបណ្ដាវេទិកាអន្តរជាតិនិងតំបន់ វៀតណាមបានរួមសហការជាមួយប្រទេសជាច្រើន ដើម្បីតស៊ូប្រឆាំងការពារសន្តិភាព ការពារគោលការណ៍ចម្បង របស់ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ។ វៀតណាមបានជ្រើសតាំងនិងសម្រេចរួចរាល់ភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០០៨-២០០៩ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦។

          បណ្ដាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់បានប្រព្រឹត្តទៅជាបន្តបន្ទាប់នាពេលថ្មីៗនេះបានសរអោយឃើញថាទំនាក់ទំនងការទូតរបស់វៀតណាម បានបើកទូលាយ និងអភិវឌ្ឍន៍ខ្លាំងក្លាបំផុតពីមុនមក។ ទំនាក់ទំនងការទូត ក្នុងដំណាក់កាលថ្មីទទួលបានសមិទ្ធផលសំខាន់ជាច្រើនរួមចំណែករក្សាបរិយាកាសសន្តិភាពឆ្លៀត យកប្រភពកម្លាំងពីខាងក្រៅចំពោះគោលដៅអភិវឌ្ឍន៍ប្រទេសជាតិផង និងសរអោយឃើញថាវៀតណាមកំពុង ឈានទៅមុខ ជំនះពុះពារលើឧបសគ្គនានា រួមចំណែកលើកកំពស់ឋានះរបស់ប្រទេសជាតិលើឆាកអន្តរជាតិទៀតផង។ សមិទ្ធផលលេចធ្លោនោះ ជាសក្ខីភាពរស់រវើក អំពីលក្ខណះច្នៃប្រឌិតថ្មី ត្រឹមត្រូវ ក្នុងគោលមាគា៍កិច្ចការបរទេសផ្លាស់ប្តូរថ្មីរបស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ