ជប៉ុនមិនអត់អោនក្នុងការតស៊ូប្រឆាំងភេរវកម្ម

ជប៉ុនមិនអត់អោនក្នុងការតស៊ូប្រឆាំងភេរវកម្ម - ảnh 1
ជប៉ុនមិនអត់អោនក្នុងការតស៊ូប្រឆាំងភេរវកម្ម (dailysignal)

        Vovworld-ជប៉ុនត្រូវបានចាត់ទុកជាប្រទេសសុវត្ថិភាពមួយគិតតាំងពីក្រោយ​
សង្គ្រាម​លោកលើកទី២ ដែលទើបនឹងឆ្លងកាត់ករណីពលរដ្ឋ២នាក់​នៃ​ប្រទេស
នេះត្រូវមុខសញ្ញាឥស្លាមជ្រុលនិយមនៅស៊ីរីសម្លាប់។ បន្ទាប់ពីករណី​កើត​មាន
ឡើងបានមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋជប៉ុននៅក្នុង​និងក្រៅ
ប្រទេសនាពេលអនាគតក៏ដូចជាកំរិតគាំទ្ររបស់មហាជនចំពោះគោលនយោបាយ
កិច្ចការបរទេស ពិសេសគឺការអនុម័តលើរដ្ឋធម្មនុញ្ញក្នុងនោះ​អនុញ្ញាតឲ្យកំលាំង
ស្វ័យការពារជប៉ុន (SDF) ដើរតួនាទីម្ចាស់ការសកម្មជាងនៅ​ឯបរទេស។

មិនដកចេញពីការតស៊ូប្រឆាំងភេរវកម្ម

        ក្រឡេកមើលឡើងវិញប្រវត្តិសាស្ត្រ នេះមិនមែនជាលើកដំបូងជប៉ុនត្រូវ
​ប្រឈមមុខនឹងវិបត្តិមួយដូច្នេះឡើយ។ នាឆ្នាំ១៩៩២ រដ្ឋសភាជប៉ុនបានអនុម័ត
​លើក្រមច្បាប់អនុញ្ញាតឲ្យប្រទេសនេះបញ្ជូនកងទ័ពនិងកំលាំងផ្សេងៗចូលរួម​
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។​មួយឆ្នាំក្រោយនោះ​ប៉ូលីស
ជប៉ុនមួយនាក់ត្រូវសម្លាប់នៅកម្ពុជា។ នាឆ្នាំ២០០៤ ការដែលចំណាប់​ខ្មាំង​ជប៉ុន
មួយនាក់ត្រូវសម្លាប់នៅអ៊ីរ៉ាក់បន្ទាប់ពីជប៉ុនបានដាក់ពង្រាយទាហាន​រាប់រយទៅ
កាន់អ៊ីរ៉ាក់ក្នុងការជួយឧបត្ថម្ភកិច្ចការស្ដារឡើងវិញរបស់អ៊ីរ៉ាក់ដើម្បី​ទាមទាដក
កងទ័ពត្រឡប់ទៅប្រទេសវិញ។ ប៉ុន្តែបេសកកម្មនេះបានបន្តដល់ឆ្នាំ​២០០៦។

        មួយទស្សវត្សក្រោយនោះ បន្ទាប់ពីត្រឡប់មកកាន់អំណាចនាឆ្នាំ២០១២
នាយករដ្ឋមន្ត្រី Shinzo Abe បន្តខំប្រឹងប្រែងជំរុញជប៉ុនដើរតួនាទីដ៏ធំធេងជាង​លើ​
ឆាក​​អន្តរជាតិ។ ក្នុងអំឡុង២ឆ្នាំកន្លងមក លោក Shinzo Abe បានមាន​ដំណើរ​ទស្សន
​កិច្ច​នៅឯបរទេសជាច្រើនជាងអ្នកកាន់ដំណែងមុនៗ។ ដំណើរ​ទស្សនកិច្ចថ្មី​បំផុត
​របស់លោកគឺទៅកាន់មជ្ឈឹមបូព៌ា ជាកន្លែងដែល​លោក​សន្យាផ្គត់ផ្គងចំនួន​ប្រាក់
​២០០លានដុល្លារអាមេរិកជំនួយឧបត្ថម្ភមនុស្សធម៍​សំរាប់ប្រទេសកំពុងប្រយុទ្ធ
ប្រឆាំង​នឹង IS។ នេះជាមូលហេតុដើម្បីអ្នក​នយោបាយ​ប្រឆាំងមួយចំនួននៅជប៉ុន
បាន​ថ្កោល​ទោសរដ្ឋាភិបាលកាន់អំណាច​ថា កញ្ចប់ជំនួយនេះជាមូលហេតុធ្វើឲ្យ
ពលរដ្ឋនៃ​ប្រទេស​នេះរងគ្រោះថ្នាក់ ជំរុញ​តូក្យូធ្លាក់ក្នុងវិបត្តិចំណាប់ខ្មាំងដែលមិន
ធ្លាប់មាន។

        ដោយមិនអើពើរដល់ការចោទប្រកាន់នោះ នាយករដ្ឋមន្ត្រីនៅតែប្តេជ្ញានឹង​
គោល​ការណ៍ប្រឆាំងភេរវកម្ម។

កំណត់យុទ្ធសាស្ត្រសន្តិសុខថ្មី

        ករណី IS សម្លាប់ចំណាប់ខ្មាំងជប៉ុន២នាក់គឺមិនធ្វើឲ្យប្រទេសនេះ​រា​ថយ​ឡើយ
ផ្ទុយទៅវិញកាន់តែជំរុញនាយករដ្ឋមន្ត្រី Shinzo Abe និងស្ថាប័ន​និតិបញ្ញាត្តិ​ប្តេជ្ញា​ចិត្ត
ជាងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យ​កងទ័ពអាច​ដំណើរការ​
យុទ្ធនាការរំដោះចំណាប់ខ្មាំងរបស់ប្រទេសនេះនៅ​ឯបរទេស។ តាមនោះប្រសិន
បើ​ក្រមច្បាប់ត្រូវបានរដ្ឋសភាអនុម័តនា​ត្រីមាសទី១ឆ្នាំ២០១៥នឹងអនុញ្ញាតឲ្យ​កង
ទ័ព​នៃប្រទេសនេះបានចូលរួមជួយ​​ឧបត្ថម្ភសម្ព័ន្ធមិត្តនៅឯបរទេសនិងចាត់ទុកនោះ
​ជា​ការស្វ័យការពារសមូហភាព។​គណបក្សប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី Abe
កំពុង​ស្រូបយកអសនៈ​ភាគ​ច្រើននៅរដ្ឋសភា ហេតុនេះហើយឱកាសហាក់ដូច​ជា​ពិត
​ប្រាកដដើម្បី​លោក Abe អាចអនុវត្តគោលដៅរបស់ខ្លួន។

កាលៈទេសៈការសាកល្បងសន្តិសុខចំពោះជប៉ុននិងដំបន់កំពុងលេចឡើងនិងជញ្ជីង
អំណាចក្នុងដំបន់កំពុងមានការផ្លាស់ប្តូរដែលទាមទាជប៉ុនត្រូវដេញ​តាម​គោល
​នយោបាយសន្តិសុខសកម្មជាង។ ដើម្បីធ្វើបានប្រការនោះ តូក្យូនៅ​មានការងារ​ជា
​ច្រើនត្រូវធ្វើ។ រដ្ឋាភិបាលត្រូវត្រួតពិនិត្យវិបត្តិប្រកបដោយ​ប្រសិទ្ធភាពជាងតាម​រយៈ
​អង្គការនិងប្រភពកំលាំងថ្មីដូចជាក្រុមប្រឹក្សាសន្តិសុខជាតិ។

        វិបត្តិចំណាប់ខ្មាំងលើកនេះជាកំលាំងចលករជួយបង្កើនថែម​ទៀត​ការ​ប្តេជ្ញា
​របស់លោក Shinzo Abe សំដៅអនុវត្តយុទ្ធសាស្ត្រសន្តិភាពម្ចាស់ការ​នាំជប៉ុន​ក្លាយ
​ទៅជាប្រទេសមានឥទ្ធិពលលើទូទាំងសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ