ជំហានថយក្រោយមួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់

(VOVWORLD) - ជិតមួយឆ្នាំក្រោយពីការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ី រ៉ង់ នាថ្ងៃទី៨ ខែមេសា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បន្តមានកាយវិការដែលមិនធ្លាប់មានតាំងបីមុនមកជាថ្មីម្ដងទៀត ដោយប្រកាស កងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាអង្គការភេរវកម្ម។ ហើយប្រការនេះនឹងត្រួស ត្រាយផ្លូវសម្រាប់ការបង្កើនបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ព្រមទាំងជីកជ្រៅថែម ទៀតចូលក្នុងជម្លោះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះផងដែរ។

កងកម្លាំងឆ្មាំការពារបដិវត្តន៍ ជាអង្គភាពយោធាដ៏ចំណានបំផុតរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩។ នេះជាកងកម្លាំងយោធា នយោបាយនិងសេដ្ឋកិច្ចធំមួយនៅអ៊ីរ៉ង់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធនយោបាយក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសនេះ។

        ត្រួសត្រាយផ្លូវសម្រាប់ការដាក់ទណ្ឌកម្ម

        សាធារណៈមតិចាត់ទុកថា មានគំនិតអាថ៍កំបាំងនៅពីក្រោយការកំណត់កងទ័ពនៃប្រទេសផ្សេងជាអង្គការភេរវកម្ម របស់ប្រធានាធិបតីលោក Trump។ ការកំណត់កងកម្លាំងឆ្មាំការពារបដិវត្តន៍ជាអង្គការភេរវកម្មនេះនឹងអនុញ្ញត្តិអោយអាមេរិកអនុវត្តន៍បទដាក់ទណ្ឌកម្មជាបន្ត ជាពិសេសគឺប៉ះពាល់ដល់វិស័យអាជីវកម្ម អាស្រ័យដោយការចូលរួមរបស់កងកម្លាំងឆ្មាំការពារបដិវត្តន៍ក្នុងខឿនសេដ្ឋកិច្ចអ៊ីរ៉ង់។ អាមេរិកបានតម្រង់បទដាក់ទណ្ឌកម្មទៅលើអង្គភាពមួយចំនួននៃកងកម្លាំងនេះរួមជាមួយអង្គការចងសម្ព័ន្ធផ្សេងៗទៀត ដោយត្រូវចោទប្រកាន់ពីអំពើផ្សព្វផ្សាយ ជួយឧបត្ថម្ភដល់ភេរវកម្មនិងរំលោភសិទ្ធិមនុស្ស។

        ហេតុនេះហើយ អាជ្ញាធរអាមេរិកបានវាយតម្លៃថា ការកំណត់កងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្មជាគឺជាកាយវិការមិនធ្លាប់មានតាំងពីមុនមក។ ប្រធានាធិបតីលោក Trump ផ្ទាល់ខ្លួន ក៏បានទទួលស្គាល់ថា កាយវិការនេះគឺសំដៅបើកទូលាយវិសាលភាពនិងទ្រង់ទ្រាយនៃសម្ពាធទៅលើអ៊ីរ៉ង់។ ប្រមុខសេតវិមានហាក់ដូចជាកំពុងព្រមានប្រទេសនិងអង្គភាពផ្សេងៗដោយអោយដឹងថែមទៀតថា ប្រសិនបើគេកំពុងធ្វើអាជីវកម្មជាមួយកងកម្លាំងឆ្មាំការពារបដិវត្តន៍នោះ គឺមានន័យថាកំពុងផ្ដល់ហិរញ្ញប្បទានសម្រាប់ភេរវកម្ម។ បន្ទាប់ពីកាយវិការរបស់លោក Trump រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានព្រមានធនាគារនិងសហគ្រាសទាំងអស់ពី ផលវិបាកក្នុងករណីបន្តអនុវត្តន៍ការដោះដូរជាមួយកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់។

        ការព្រួយបារម្ភ

        IRGC មិនត្រឹមតែមានឥទ្ធិពលដ៏ធំធេងខាងនយោបាយប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចអ៊ីរ៉ង់ក៏ដូចជាមានការតភ្ជាប់ជាមួយបុគ្គលនិងអង្គការជាច្រើននៅឯបរទេសទៀតផង។ ហេតុដូច្នេះហើយ កាយវិការរបស់អាមេរិកអាចបំបែកអ្វីគ្រប់បែបយ៉ាងចាប់តាំងពីការតភ្ជាប់សេដ្ឋកិច្ច-ការទូតរហូតដល់ការតភ្ជាប់សកលនានាផងដែរ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាកាយវិការរបស់អាមេរិក រួមជាមួយការបក់ទៅវិញពីអ៊ីរ៉ង់និងកម្លាំងអ៊ីស្លាមនិកាយ Shi’ite នៅតាមប្រទេសមជ្ឈឹមបូព៌ានានា នឹងធ្វើអោយការប្រឈមមុខដាក់គ្នានៅក្នុងតំបន់បន្តខ្លាំងឡើង។

        វិមានបញ្ចកោណនិងមជ្ឈដ្ឋានចារករអាមេរិកក៏ព្រួយបារម្ភថា កាយវិការពោលខាងលើរបស់លោក Trump អាចធ្វើអោយកើតមានប្រតិកម្មយ៉ាងខ្លាំងក្លាតម្រង់ទៅលើកងកម្លាំងអាមេរិកក្នុងតំបន់ ដោយមិនបង្កការខូចខាតទៅលើខឿនសេដ្ឋកិច្ចដូចការរំពឹងទុកឡើយ។ ការព្រួយបារម្ភនេះគឺមិនសល់ទេ ដោយសារក្រុមតស៊ូនានានៃប៉ាឡេស្ទីននិងអ៊ីរ៉ាក់បានថ្កោលទោសការដែលអាមេរិកបញ្ចូល IRGC ទៅក្នុងបញ្ជីឈ្មោះខ្មៅ ព្រមទាំងអោយដឹងថា កាយវិការរបស់អាមេរិកនឹងមិនប៉ះពាល់ដល់របៀបទាក់ទងរបស់ក្រុមតស៊ូទាំងនេះបានឡើយ។ ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ក៏បានថ្កោលទោសសេចក្ដីសម្រេចរបស់អាមេរិក ដោយអះអាងថា IRGC បានប្រយុទ្ធប្រឆាំងនឹងភេរវកម្មចាប់តាំងពីការបង្កើត ហើយលោកជឿជាក់ថា មនោសញ្ចេតនារបស់ប្រជាជនអ៊ីរ៉ង់ចំពោះកម្លាំងនេះនឹងកាន់តែរីកសាយភាយយ៉ាងខ្លាំងក្លាថែមទៀតអាស្រ័យដោយកាយវិការរបស់វ៉ាស៊ីនតោន។

        សេចក្ដីសម្រេចដាក់ទណ្ឌកម្មទៅលើកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់នឹងចូលជាធរមានចាប់ពីសប្ដាហ៍ខាងមុខ។ ទោះបីជាអាមេរិកចាត់ទុកថា នេះជាប្រការចំបាច់ដើម្បីបង្ខំអោយអ៊ីរ៉ង់ត្រូវមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាអំពីកម្មវិធីនុយក្លេអ៊ែរក្ដី ប៉ុន្តែអ៊ីរ៉ង់នឹងមិនចុះចាញ់ដោយងាយស្រួលជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ