តំលៃប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតដើមដំបូងនៅវៀតណាម។

លោកអ្នកនាងជាទីមេត្រី!

          នៅក្នុងមេម័រ របស់ប្រជាជនវៀតណាមជាច្រើន ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ ជា
 ថ្ងៃដ៏មហានក្ខត្ត​ឬក្ស​​មួយ នៃទិវាបោះឆ្នោតជាសកលដើមដំបូងក្នុងប្រវត្តិសាស្ត្រ ប្រជាជាតិវៀតណាម។ ការបង្កើត​រដ្ឋសភានៃប្រទេសវៀតណាមប្រជាធិបតេយ្យ
 សាធារណះរដ្ឋ ជា​ភស្តុតាងជាក់ស្ដែងអំពី​ប្រទេសសាធារណះរដ្ឋ  ប្រជាធិប្បតេយ្យ  នីតិរដ្ឋ បដិវត្តន៏របស់ប្រជាជនវៀតណាម។ ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៏ លើកទី ៦៦ ទិវាបោះឆ្នោតជាសកលដើមដំបូង (ថ្ងៃទី៦ មករា ឆ្នាំ ១៩៤៦-ថ្ងៃទី៦ មករា ឆ្នាំ ២០១២) យើងខ្ញុំសូមអទ្ទេសនាមជាមួយលោកអ្នកនាងបទសរសេរអំពី៖ តំលៃប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតដើមដំបូងនៅវៀតណាម។

ស្ដីអំពីអត្ថន័យប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតជាសកលដើមដំបូងនោះ ពិសេសគឺតួនាទីប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញ ចំពោះរដ្ឋសភាវៀតណាម អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc សមាជិកសភាមណ្ឌល​ Dong Nai អះអាងថា៖ ការធ្វើកូប្បកម្មនៅទូទាំងប្រទេសវៀតណាម  ខែសីហា ឆ្នាំ ១៩៤៥ ​បានវាយផ្តួលរលំរបបអាណានិគម និងបញ្ជប់របបស័ត្តិភូមិក្នុងរយះពេលរាប់ពាន់ឆ្នាំ។ នេះគឺជាដំណើការ​ត្រៀមរៀបចំយ៉ាងធំ​ អំពីស្មារតី ​អំពីទ្រឹស្តី​ សតិអារម្មណ៏​ និងលោកប្រធានហូជីមិញជាអ្នកដើរដំបូង។ចំពោះរូបខ្ញុំ​ នេះជារបបរនយោបាយជឿនលឿនបំផុត ព្រោះថា យើងបាន​កសាង​រដ្ឋ មួយ ដោយឈរលើមូលដ្ឋាននៃគ្រឹះស្ថានប្រជាធិបតេយ្យ។ ចាប់ពីពេលដែលបញ្ចប់សង្គ្រាម​នា ឆ្នាំ ១៩៤៥ មិនថាជា ប្រទេសណា រាប់ទាំងប្រទេសជ្រឿនលឿនបំផុតនៅអឺរុប បាន ទទួលស្គាល់សិទ្ធិសមភាពភេទ  រវាងបណ្តាជាតិសាសន៏ សាសនាជាមួយគ្នា ដូចជាអ្វីៗ​ដែល​បាន ​សំដែងនៅវៀតណាម ពិសេសគឺក្នុងការកសាងប្រទេសនីតិរដ្ឋមួយ។

          នាថ្ងៃទី ៦ មករា​ឆ្នាំ​១៩៤៦ ជាមួយឆន្ទៈអង់អាចក្លាហាន និងទំនុកទុកចិត្តខ្លាំងក្លា លើការដឹកនាំរបស់បក្ស អ្នកបោះឆ្នោតចំនួន ៨៩%នៅទូទាំងប្រទេស បាននាំគ្នាទៅ បោះឆ្នោតដើម្បីជ្រើសរើសសមាជិកចំនួន ៣៣៣រូប។ ជ័យជំនះនៃការបោះឆ្នោតជា សកល ជារបត់អភិវឌ្ឃន៌យ៉ាងខ្លាំងក្លាដំបូងអំពីរបបប្រជាធិបតេយ្យរបស់ប្រទេសវៀតណាម បើក ចេញយកថាទស្សនៃសម័យថ្មី សម័យដែលប្រទេសវៀតណាម មានរដ្ឋសភាមួយ រដ្ឋា ភិបានឯកភាពមួយ និងប្រព័នរដ្ឋអំណាចពេញលេញស្របច្បាប់ ដើម្បីតំណាងឲ្យប្រជា​ជនវៀត ណាមអំពីទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស។ ឧត្តមសេនីយ៏ទោ Dong Sy Nguyen ឲ្យដឹងថា ៖            តម្លៃរបស់រដ្ឋសភានីតិកាលទី ១ គឺជាអង្គការមានការពង្រីក​កម្លំាងពលំរបស់ ប្រជាជាតិទាំងមូលដើម្បីដំណើការតស៊ូ។ តម្លៃមួយ​ទៀតគឺកា​រ​ចាប់​ផ្តើមសែនសំខាន់ អំពី មហាសាមគ្គីប្រជាជាតិទាំងមូល ពីឃុំ ភូមិដល់មជ្ឈឹម ពីតំបន់ជនបទ​ដល់ទីក្រុង និង គ្រប់ជាន់ថ្នាក់ សាសនាដោយមិនប្រកាន់​វណ្ណះចូលរួម​ដំណើការ​តស៊ូ។ ក្រោមការដឹកនាំរបស់ បក្ស រដ្ឋសភា បានបំពេញក្តាព្វកិច្ចដែលសក្តិសមជាមួយប្រជាជនទាំងមូលបង្កើតឡើងជ័យជំនះក្នុងការតស៊ូប្រឆំាងអាណានិគមនិយមបារាំង។

          ដំណាងចំនួនជាង ៦០នាក់ មកពីបណ្ដាគណះបក្សនយោបាយ បណ្ដាអង្គការ​សង្គ្រោះជាតិ បណ្ដាជនជាតិ សាសនា មានទាំងបណ្ដាដំណាងមកពីដំបន់ភាគខាងត្បូងវៀតណាម ដំបន់ប៉ែកខាងត្បូងនៃភាគកណ្ដាលវៀតណាម និងអាណិកជនវៀតណាមនៅថៃ ឡាវ ចូលរួមមហាសន្និបាត។ នេះគឺជារូបភាពគំរូរមួយអំពីផែនមហាសាមគ្គីភាពជាតិ រួមជាថ្លុងមួយ ​ ក្រោកឈរឡើង៖ បញ្ចេញកំលាំងរបស់យើង ដើម្បី​រំដោះយើង ក្នុងដំណាក់កាល ឪកាសរាប់ពាន់ឆ្នាំមានតែមួយគត់។ នេះគឺមហាសន្និបាតមានកំរិតប្រវត្តិសាស្ត្ររបស់រដ្ឋសភាវៀតណាម-ស្ថាប័នសិទ្ធអំណាច​ជាបណ្តោះ​អាសន្ន​របស់ប្រទេសវៀតណាមប្រជាធិប្បតេយ្យ សាធារណ​រដ្ឋ។ រយះពេល ៦៦​ឆ្នាំ​កន្លង​ទៅ ពីថ្ងៃបោះឆ្នោយជាសកល់ដើមដំបូងនោះ បណ្ដាជំនាន់សមាជិកសភា​ជា​និច្ច​កាល​បន្តពង្រីកបណ្ដាសមិទ្ធផលរបស់រដ្ឋសភាវៀតណាម។ លោកស្រី Mua Thi My សមាជិកាសភា អាណត្តិទី៩ និង ទី១០ របស់ខេត្ត Son La នៅតែ​សកម្ម​ជាមួយ​ការងារសង្គម និងនាពេលមានលក្ខណះ លោកស្រីនៅតែចូលរួមបណ្ដាសកម្មភាពរបស់បណ្ដាស្ថាប័នរដ្ឋសភាទៀតផង។ ក្នុងឪកាស រលឹកខួបអនុស្សវរីយ៏ ទិវាបោះឆ្នោតជា​សកលដើមដំបូង លោកស្រី Mua Thi My បានថ្លែងថា​៖​

        ខ្ញុំមានការពេញចិត្តនិងជឿជាក់បំផុតចំពោះបណ្ដាជំនាន់សមាជិកសភា ពិសេសគឺបណ្ដា​សមាជិកសភា អាណត្តិទី១។ ខ្ញុំជាជំនាន់ក្រោយ នាពេលប្រទេសបានរំដោះទាំងស្រុង បានទទួលឯករាជនោះ យើងខ្ញុំនឹងបន្តចលនាជនរួមជាតិកាត់បន្ថយភាពក្រីក្រ លើក​ស្ទួយជីវភាពរស់នៅ អោយកូនចៅបានទៅសាលារៀន។

        ដល់នាបច្ចុប្បន្ន រដ្ឋសភាវៀតណាមបានបោះជំហានចូលក្នុងអាណត្តិទី ១៣។ ​រដ្ឋសភាប្រមូលផ្តុំកំលាំង បញ្ញា និងពេលវេលា ដើម្បីជំរុញយ៉ាងខ្លាំងការងារនីតិបញ្ញាត្តិ។ ដំណើការកសាងច្បាប់បានផ្លាស់ប្តូរជាថ្មី។ ចំនួនឯកសារច្បាប់ដែលបានរដ្ឋសភាចេញផ្សាយក្នុងសម័យប្រជុំនិមួយៗកាន់តែច្រើនជាង ជាមួយគុណភាពកាន់តែខ្ពស់ជាងពិមួយថ្ងៃទៅមួយថ្ងៃ។​ រួមជាមួយសមកម្មភាព នីតិបញ្ញាតិ រដ្ឋសភាកាន់​តែយក​ចិត្ត​​ទុកដាក់ និងម្ចាស់ ការជាងក្នុងការពិនិត្យ សម្រេចរាល់បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ​ ។ បណ្តាសកម្ម​ភាពរបស់រដ្ឋសភា កាន់តែមានភាពប្រជាធិបតេយ្យ​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​ និងរួមចំណែក​យ៉ាងសំខាន់ក្នុងការកសាងនីតិរដ្ឋ ​ វៀតណាមសង្គមនិយម ​របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ