ធានាឲ្យបណ្តាជនជាតិរស់នៅប្រកបដោយសមភាព សមាគ្គីភាព គោរពគ្នាទៅវិញទៅមកនិងរួមគ្នាអភិវឌ្ឍន៍

(VOVWORLD) - ទាក់ទិននឹងការវាយប្រហារភេរវកម្មរបស់ក្រុមប្រដាប់អាវុធដែលបានវាយប្រហារទីស្នាក់ការគណៈកម្មាធិការប្រជាជននៃឃុំ Ea Ktur និង Ea Tieu ស្រុក Cu Kuin ខេត្ត Dak Lak កាលពីថ្ងៃទី ១១ ខែមិថុនា ស្ថាប័នស៊ើបអង្កេតបានចាប់ផ្តើមប្តឹងចោទប្រកាន់លើសំណុំរឿងនេះ ហើយបានចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតនិងចាត់ការតាមច្បាប់។ ទោះជាយ៉ាងនេះក្តី កម្លាំងអរិភាពបាននិងកំពុងឆ្លៀតយកផលប្រយោជន៍ពីករណីញុះញង់នេះ ដើម្បីបំផ្លិចបំផ្លាញ បង្កអស្ថិរភាពពីខាងក្នុង បង្កើតលេសអំពាវនាវឱ្យប្រទេស និងអង្គការអន្តរជាតិជួយអន្តរាគមន៍ផ្ទៃក្នុង ដើម្បីមូលបង្កាច់លើរឿងថា វៀតណាមតែងតែធានាលក្ខខណ្ឌសម្រាប់គ្រប់ជនជាតិទាំងអស់មានសមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។

ល្បិចកលជាមូលដ្ឋាន និងយូរអង្វែង របស់កងកម្លាំងអរិភាពឆ្ពោះទៅតំបន់ខ្ពង់រាប Tay Nguyen គឺដើម្បីឃោសនា អុសទាញនិងញុះញង់ជនជាតិភាគតិច ទាមទារឱ្យមានបំបែកផ្តាច់ខ្លួន ស្វយ័ត និងបង្កើតអ្វីដែលគេហៅថា "រដ្ឋ Dega" ឬ "រដ្ឋ Dega ខ្ពង់រាប" ដោយទាមទារបំបែកតំបន់ខ្ពង់រាប Tay Nguyen ចេញពីគ្រួសារបណ្តាជនជាតិ និងអធិបតេយ្យភាពទឹកដីរបស់វៀតណាម; ប្រែក្លាយតំបន់ខ្ពង់រាប Tay Nguyen ទៅជាតំបន់អស្ថិរភាព តំបន់"ស្វយ័ត" ឆ្ពោះទៅរកការបង្កើត "រដ្ឋឯករាជ្យ"។ កងកម្លាំងអរិភាពតែងតែបង្កការញុះញង់ បង្កើតជា “ចំណុចក្តៅនៃជម្លោះ” អស្ថិរភាពសន្តិសុខ និងនយោបាយ បែងចែកផែនមហាសាមគ្គីជនជាតិទាំងមូល និងបានបង្កើតលេសសម្រាប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វៀតណាម។

ក្រុមជនជាតិទាំងអស់នៅវៀតណាមសុទ្ធតែជាបងប្អូនបង្កើត

ទោះបីជាកងកម្លាំងអរិភាពបានប្រើគ្រប់ល្បិចកល ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិក៏ដោយ ក៏មិនអាចផ្លាស់ប្តូរបានការពិតដែលថា ជនជាតិភាគតិចទាំង ៥៤ នៅវៀតណាមសុទ្ធតែជាបងប្អូននឹងគ្នានោះទេ។ កាលពីមុននេះ ៧៧ ឆ្នាំ ក្នុងសំបុត្រផ្ញើទៅមហាសន្និបាតបណ្តាជនជាតិភាគតិចភាគខាងត្បូងនៅទីក្រុង Pleiku ខេត្ត Gia Lai នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានសរសេរថា “មិនថាជាជនជាតិ Kinh ឬ Tho, Muong ឬ Man, Gia Rai ឬជនជាតិ Ede, Xe Dang ឬ Ba Na និងជនជាតិភាគតិចដទៃទៀត គឺសុទ្ធតែជាកុលបុត្រកុលធីតាវៀតណាម ហើយសុទ្ធតែជាបងប្អូនបង្កើតជាមួយគ្នា”។ បន្តមរតកនៃសតិអារម្មណ៍ហូជីមិញអំពីសាមគ្គីជនជាតិទាំងមូល គោលនយោបាយខ្ជាប់ខ្ជូនរបស់បក្សកុម្មុយនិស្តវៀតណាមគឺជំរុញនិងកសាងផែនមហាសាមគ្គីជនជាតិទាំងមូល ដោយឈរលើមូលដ្ឋានធានាសមភាពនៃក្រុមជនជាតិទាំងអស់ សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។ ឯកសារនៃមហាសន្និបាតលើកទី ១៣នៃបក្សកុម្មុយនិស្តវៀតណាមក៏បានបញ្ជាក់ថា៖ “ធានាឲ្យក្រុមជនជាតិទាំងអស់មានសមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងជួយគ្នាអភិវឌ្ឍន៍...។ ថែទាំំកសាងជួរកម្មាភិបាល អ្នកមានកិត្យានុភាពក្នុងតំបន់ជនជាតិភាគតិច។ ផ្តន្ទាទោសយ៉ាងតឹងរឹងរាល់ការឃុបឃិត សកម្មភាពបង្កភាពបំបែកបំបាក់ និងបំផ្លាញ់ផែនមហាសាមគ្គីជនជាតិទាំងមូល”។

ធានាឲ្យក្រុមជនជាតិទាំងអស់មានសមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងជួយគ្នាអភិវឌ្ឍន៍

ដោយសារតំបន់ខ្ពង់រាប Tay Nguyen ជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ជាពិសេសលើសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ និងកិច្ចការបរទេស ដូច្នេះ ការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល និងឯកភាពជាតិនៅទីនេះ ត្រូវបានកំណត់ថា ជាភារកិច្ចសំខាន់របស់បក្សនិងរដ្ឋវៀតណាម។ តាមនោះ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាច្រើនត្រូវបានអនុវត្តដើម្បីកែលម្អជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen។ ឧទាហរណ៍៖ ខេត្ត Gia Lai, Kon Tum, Dak Lak បានអនុវត្តយុទ្ធនាការ “ផ្លាស់ប្តូររបៀបគិត និងធ្វើរបស់ជនជាតិភាគតិច ធ្វើឲ្យជនជាតិភាគតិចងើបចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាព”; ខេត្ត Lam Dong ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចខេត្ត Lam Dong ដំណាក់កាល ២០១៨ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០; ខេត្ត Kon Tum មានសេចក្តីសម្រេចចិត្តលើការអភិរក្ស និងលើកតម្កើងតម្លៃសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិចក្នុងមូលដ្ឋានរហូតដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ ខេត្តខ្ពង់រាប Tay Nguyen តែងតែផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមភូមិស្រុក ដែលមានជនជាតិភាគតិចមួយចំនួនធំរស់នៅ; ផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់សិស្ស និងនិស្សិតដែលជាជនជាតិភាគតិច; ជួយឧបត្ថម្ភជនជាតិភាគតិចក្នុងការខ្ចីដើមទុនសម្រាប់ផលិតកម្ម និងអាជីវកម្ម; កសាងជួរកម្មាភិបាលដែលជាជនជាតិភាគតិច។ អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ជាពិសេសលើការអភិរក្ស ការជួសជុល និងការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី ជំនឿ និងសាសនា ក៏ដូចជាសកម្មភាពនៅតំបន់ខ្ពង់រាបTay Nguyen  ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសកម្មភាពកសាងជីវភាពរស់នៅវប្បធម៌ជាមួយនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការកសាង ជនបទថ្មី សមស្របតាមតំបន់  នីមួយៗ ក្រុមជនជាតិនីមួយៗ និងសាសនានីមួយៗ។

ដោយសារគោលនយោបាយសាសនា និងជនជាតិត្រឹមត្រូវ អត្រាកំណើនសេដ្ឋកិច្ចនៃខេត្តខ្ពង់រាប Tay Nguyen គឺល្អប្រសើរ កម្រិតជីវភាពរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ។ ក្នុងដំណាក់កាល ២០១៥ - ២០២០ អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ខេត្ត Dak Lak សម្រេចបាន ៩.១៣% ក្នុងមួយឆ្នាំ អត្រានៃភាពក្រីក្រថយចុះជាមធ្យម ២,៨៧% ក្នុងមួយឆ្នាំ។ អត្រានេះនៅក្នុងខេត្ត Kon Tum គឺ ៩,៧% និង ៤,០៥% រៀងគ្នា។ អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមនៃខេត្ត Gia Lai គឺ ៧,៩៣% ក្នុងមួយឆ្នាំ អត្រាភាពក្រីក្រពី ១៩,៧១% (ក្នុង ២០១៥) ថយចុះក្រោម ៤,៥% (ឆ្នាំ ២០២០) អត្រានៃភាពក្រីក្រនៅតំបន់ជនជាតិភាគតិចពី ៤០,១% ថយចុះក្រោម ៦,២៥%។ នៅខេត្ត Dak Nong អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមឈានដល់ ៨,០២% ក្នុងមួយឆ្នាំ អត្រានៃភាពក្រីក្រ (ឆ្នាំ ២០២០) ថយចុះ ១២,២៨% បើធៀបនឹងឆ្នាំ ២០១៦; នៅខេត្ត Lam Dong អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមកើនឡើង ៨,០% ក្នុងមួយឆ្នាំ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ខេត្តទាំងមូលឥឡូវនេះគឺ ១,៧៥%។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសាសនា និងជនជាតិនៅតំបន់ខ្ពង់រាប Tay Nguyen ក៏បានរួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាពរបស់ប្រជាជន ដោយហេតុនេះធ្វើឲ្យបរាជ័យល្បិចកល ការបំបែកបំបាកនិងការញុះញង់របស់កងកម្លាំងអរិភាព។

គោលនយោបាយ សេចក្តីណែនាំ និងសេចក្តីសម្រេចសំខាន់ៗស្តីពីសាសនា និងជនជាតិ  លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសេរីភាពនៃជំនឿ និងសាសនានៅតំបន់ខ្ពង់រាបTay Nguyen គឺជាការពិតដ៏រឹងមាំមួយ ក្នុងការ ច្រានចោលការមូលបង្កាច់ខុសឆ្គង់ពីអានុភាពអាក្រក់ ដោយចោទប្រកាន់បក្ស និងរដ្ឋ “បោះបង់ចោលជនរួមជាតិ” និង “ការរើសអើង” ប្រឆាំងនឹងជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen។ ការពិតនេះក៏បង្ហាញដែរថា ជនជាតិភាគតិចទាំង ៥៤ របស់វៀតណាមសុទ្ធសឹងតែជាបងប្អូនបង្កើតក្នុងនមហាគ្រួសារតែមួយ បានរួមរស់ជាមួយគ្នាដោយសុភមង្គល រួមទុក្ខ រួមសុខជាមួយគ្នា   ហើយរួមគ្នាជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីកសាងប្រទេសវៀតណាមឱ្យកាន់តែរីកចម្រើន អភិវឌ្ឍន៍ប្រកបដោយចីភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ