ធ្វើសមាហរណកម្មអន្តរជាតិនិងរាល់ភារកិច្ច កិច្ចការបរទេស ក្នុងដំណាក់កាលថ្មី

បង្កើនទំនាក់ទំនងការទូតបំរើវិស័យសេដ្ឋកិច្ចជាភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលចំនួន
៥នៃ កិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ​២០១២ ក៏ដូចជាក្នុងដំណាក់កាលថ្មី។តាមគំ
រោង ក្នុង ឆមាសទី១ឆ្នាំ​២០១២ ផ្នែកការទូតនិងសម្រេចការកសាងយុទ្ធសាស្រ្តទូទៅស្តីអំ
ពីការធ្វើ សមា ហរណកម្មសេដ្ឋកិច្ចអន្តរជាតិក្នុងនោះមានយុទ្ធសាស្រ្តសហប្រតិបត្តិការ ជាមួយប្រទេស នីមួយៗ អង្គការ និមួយៗនិងតំបន់នានាអំពីការនាំចេញនំាចូល  ការវិនិ
យោគ សំដៅឆ្លៀតយក រាល់ប្រភពកម្លំាងធំជាង សម្រាប់ ការអភិវឌ្ឍន៌ប្រទេសជាតិ។

រហូតមកដល់សព្វថ្ងៃនេះវៀតណាមបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនិងតំ
បន់ដែនដីជាង ២០០។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយបណ្តាប្រទេស តំបន់ដែនដីក្នុងឆ្នាំ ២០១១ ទទួលបាន ជាង២រយពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំកន្លង
ទៅ ទោះបីជាស្ថានភាពសេដ្ឋកិច្ចជួបការលំបាកក៏ដោយប៉ុន្តែបណ្តាអ្នកផ្តល់ជំនួយនៅតែ
លៃទុកឲ្យ វៀតណាមខ្ទង់ប្រាក់ODA ឡើងដល់ ៧ពាន់ 880លានដុល្លារ។តួរលេខនេះបាន
សម្តែង នូវជំនឿ ជាក់របស់វិនិយោគិនបរទេស អង្គការអន្តរជាតិ  ទៅលើយកថាទស្ស អភិវឌ្ឍន៌សេដ្ឋកិច្ច វៀត ណាម។ ប៉ុន្តែ និងភារកិច្ចការទូតនយោបាយ ការទូត សេដ្ឋកិច្ច ក៏ត្រូវការធ្វើឲ្យជ្រាលជ្រៅ ថែម ទៀត ក្នុងស្ថានភាពប្រទេសជាតិនិងពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលអភិវត្តថ្មី។

        នៅក្នុងសន្និសិទការទូតនាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan
Dung បានសំណូមពរ ផ្នែកការទូតសុក្រិដ្ឋការកសាងយុទ្ធសាស្រ្តទូទៅ អំពីការធ្វើសមា
ហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ ក្នុងឆមាស ទី១​ឆ្នាំ ២០១២ ដើម្បីដាក់ជូនរដ្ឋាភិបាល៖

        ឥឡូវបើសិនជាយើងធ្វើដោយគ្មានយុទ្ធសាស្រ្ត និងគោលដៅច្បាស់លាស់គឺ
បាត់ភាព ជាម្ចាស់ការ ។ ក្នុងយុទ្ធសាស្រ្តទូទៅ អំពីការធ្វើសមាហរណកម្មអន្តរជាតិ គឺត្រូវមានយុទ្ធសាស្រ្ត សហប្រតិបត្តិការ ជាមួយប្រទេស និងតំបន់នីមួយៗ ជាមួយ
អាមេរិក រុស្ស៊ី ចិន និងអាស៊ានយ៉ាង ដូចម្តេច។ រដ្ឋមន្រ្តីក្រសួង ការបរទេសត្រូវប្រ
គល់ ឲ្យបណ្តាស្ថាប័នតំណាងប្រចំានៅប្រទេស នីមួយៗ ដាក់ចេញយុទ្ធសាស្រ្តស ហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាមួយប្រទេសនោះ ក្នុងរយៈពេលពី៥ ដល់១០ឆ្នាំខាងមុខ។ ហើយឈរលើមូលដ្ឋាននោះនឹងដំណើការអនុវត្ត
        រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh បានអះអាង​ថា ក្រសួងការបរទេស រួមជាមួយបណ្តាក្រសួង ស្ថាប័ននានាកំពុងសកម្មកសាងយុទ្ធសាស្រ្តទូទៅនេះ ពិសេស
ក្នុងការធ្វើ សេនាធិការ វាយតម្លៃស្ថានភាព តុល្យភាពកម្លំាង ដើម្បីជ្រើសរើសដៃគូរ សេដ្ឋកិច្ចពាណិជ្ជកម្ម ឲ្យត្រឹមត្រូវ។ តាមរដ្ឋមន្រ្តីក្រសួងការបរទេស Phạm Bình Minhថា ការកំណត់ការធ្វើ សមាហរណកម្មសេដ្ឋ​កិច្ចរបស់វៀតណាម នឹងផ្ទេប្តូរពី “ទំហំធំ ចូលរួម និងចុះហត្ថលេខា” ទៅជា “ការស៊ីជំរៅ ចូលរួម និង អនុវត្ត”។  រដ្ឋមន្រ្តីការបរទេស Pham
Binh Minh មានប្រសាសន៌ថា៖ ការស៊ីជំរៅមានន័យថា ដល់ពេលត្រូវលើក កំពស់ បណ្តាទំនាក់ទំនង និងបង្កើតបណ្តាក្រប់ខ័ណ្ឌ សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម តាមទិសយូរអង្វែង នាំទំនាក់ទំនងជាមួយដៃគូរទាំងឡាយ ការស៊ីជំរៅនិងជាក់ស្តែង ពី១ថ្ងៃទៅ១ថ្ងៃ។ ចំពោះការចូលរួម មានន័យថា ត្រូវអនុវត្តយ៉ាងខ្លំាង ក្លាជាង ការផ្តួច
ផ្តើមគំនិត ជាដៃគូ គួរឲ្យទុកចិត្ត និងមានការទទួលខុសត្រូវចំពោះ សហគមអន្តរ ជាតិ។ ទន្ទឹមនឹងនោះ ក្នុងតំណាក់កាលពី ៥  ទៅ១០
ឆ្នាំខាងមុខ យើងត្រូវអនុវត្ត និងសម្រេច រាល់ការព្រមព្រៀងអន្តរជាតិ។ ​នោះគឺ​ជាការព្រមព្រៀងចូល រួម WTO កសាងសហគម
អាស៊ាន ជាដើម

        ក្នុងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច សហគមអាណិកជនវៀតណាម ដោយមានចំនួនជាង
៣លាន នាក់ដែលកំពុងរស់នៅ និងធ្វើការនៅគ្រប់ទិសទីលើទូទាំងពិភពលោក ក៏ជាកម្លំាងដ៏ សំខាន់មួយដែរ។ បងប្អូន អណិកជនទាំងនោះ ជាអ្នកវិនិយោគ ផ្ទេប្តូរបចេ្ចកវិជ្ជា បញ្ញា ចូលមក ក្នុងប្រទេសផង  និងជាស្ពានតភ្ជាប់វៀតណាមជាមួយដៃគូរសេដ្ឋកិច្ចអន្តរជាតិផង។រដ្ឋមន្រ្តីការ បរទេស Pham Binh MInh និយាយថែមទៀតថា ៖ ក្នុងរយៈពេលខាងមុខ ការងារចំពោះជន វៀតណាមនៅឯបរទេសនឹងបានពង្រឹង និងពង្រីក សំដៅរួមចំណែកលើកកំពស់ តួនាទីរបស់សហ គមជនវៀតណាមនៅឯបរទេស។ ផ្នែកការទូតនឹងស្នើ កសាងបណ្តាគោលនយោបាយដែលបង្ករ លក្ខណៈងាយស្រួលសម្រាប់អាណិកជន
វៀតណាម អំពីបែបបទស្តីពី សញ្ជាត្តិ បញ្ជាក់ពីដើម កំណើត វៀតណាម និងជួយឧបត្ថមលើបណ្តាសកម្មភាពថែរក្សាប្រពៃណី វប្បធម៌ និងភាសា​វៀតណាម
ទៀតផង”។

        ដោយសមិទ្ធិទទួលបានក្នុងរយៈពេលកន្លងទៅ រួមជាមួយយុទ្ធសាស្រ្តទូទៅអំពីការធ្វើ សមាហរណកម្មអន្តរជាតិ ផ្នែកការទូតវៀតណាមបានដាក់ចេញគោលដៅគឺ​សម្រេចភារកិច្ច មួយក្នុងចំណោមភារកិច្ចជួរមុខរបស់ខ្លួន នោះគឺ​ការទូតបំរើសេដ្ឋកិច្ច សំដៅឆ្លៀតយកប្រភព កម្លំាងខាងក្រៅសម្រាប់ការអភិវត្តប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ